គោលការណ៍ស្ដីពីការដាក់លក់ដេញថ្លៃ
បច្ចុប្បន្នភាពចុងក្រោយ : AUG 15, 2024
ប្រការ ១៖ លក្ខខណ្ឌទូទៅ
ប្រការ ២ ៖ និយមន័យ
វាក្យសព្ទដែលប្រើក្នុងគោលការណ៍នេះ ត្រូវបានឱ្យនិយមន័យ ដូចខាងក្រោម៖
- គណនីអ្នកប្រើប្រាស់៖ គណនីអ្នកប្រើប្រាស់ផ្លូវការសម្រាប់ចូល និង ប្រើប្រាស់សម្រាប់ដេញថ្លៃនៅលើកម្មវិធី/គេហទំព័រ។
- អ្នកប្រើប្រាស់ ៖ tបុគ្គលទាំងឡាយណាដែលបានទទួលគណនីអ្នកប្រើប្រាស់នៅលើកម្មវិធី/គេហទំព័រ។
- ពាណិជ្ជករ៖ បុគ្គលទាំងឡាយណាដែលមានសិទ្ធិចុះបញ្ជីទំនិញសម្រាប់ការដាក់ដេញថ្លៃ។
- ទំនិញដែលបានចុះបញ្ជី៖ ទំនិញដែលត្រូវបានចុះបញ្ជី និងអនុញ្ញាតឱ្យដាក់ដេញថ្លៃ។
- ព័ត៌មានលំអិតអំពីទំនិញដែលបានចុះបញ្ជី៖ ព័ត៌មានទាក់ទងនឹងទំនិញដែលបានចុះបញ្ជី រួមមាន ម៉ាក ម៉ូដែល ឆ្នាំផលិត ប្រទេសដើម រូបភាពបច្ចុប្បន្ន ឬវីដេអូ លក្ខខណ្ឌ/ស្ថានភាពបច្ចុប្បន្ន តម្លៃចាប់ផ្ដើម តម្លៃទីផ្សារ ម៉ោងដេញថ្លៃ ឯកសារផ្សេងៗពាក់ព័ន្ធនឹងកម្មសិទ្ធិ លក្ខខណ្ឌធានា អត្តសញ្ញាណ និងអាសយដ្ឋានរបស់ពាណិជ្ជករ លក្ខខណ្ឌទូទាត់ប្រាក់ និងព័ត៌មានចាំបាច់ផ្សេងទៀត។
- ម៉ោងដេញថ្លៃ ៖ រយៈពេលមានកំណត់ ដែលទំនិញបានចុះបញ្ជី ត្រូវបានបើកសម្រាប់ការដេញថ្លៃ តាមរយៈកម្មវិធី/គេហទំព័រ។
- បញ្ជាទិញ ៖ សកម្មភាពនៃការដាក់បញ្ជាទិញទំនិញ កំពុងកើតឡើងក្នុងម៉ោងដេញថ្លៃ តាមរយៈកម្មវិធី/គេហទំព័រ។
- តម្លៃដេញថ្លៃទិញ ៖ តម្លៃទិញដែលអ្នកប្រើប្រាស់មានឆន្ទៈផ្តល់ជូន ដើម្បីទិញទំនិញដែលបានចុះបញ្ជី។
- ការបង្កើនតម្លៃដេញថ្លៃទិញ៖ ចំនួនដែលអ្នកប្រើប្រាស់/ពាណិជ្ជករកើនឡើងក្នុងដំណើរការដេញថ្លៃក្នុងអំឡុងពេលដេញថ្លៃ។
- ផ្គូផ្គងដោយជោគជ័យ៖ សកម្មភាពនៃការផ្គូផ្គងជោគជ័យរវាងតម្លៃដេញថ្លៃទិញ និងតម្លៃលក់ដាច់ នៃទំនិញដែលបានរាយបញ្ជីតាមរយៈកម្មវិធី/គេហទំព័រ។
- Sតម្លៃលក់ដំបូង ៖ តម្លៃដាក់លក់ដំបូងនៃទំនិញដែលដាក់ឱ្យដេញថ្លៃ ក្នុងម៉ោងដេញថ្លៃ ។
- តម្លៃលក់ដាច់ ៖ តម្លៃដាក់លក់ដាច់ នៃទំនិញដែលដាក់ឱ្យដេញថ្លៃ ក្នុងម៉ោងដេញថ្លៃ ។
- តម្លៃទីផ្សារ ៖ តម្លៃទីផ្សារប៉ាន់ស្មាននៃទំនិញដែលដាក់ឱ្យដេញថ្លៃ ក្នុងម៉ោងដេញថ្លៃ ។
- ខ្ខ្ពស់ ៖ លំដាប់តម្លៃដេញថ្លៃខ្ពស់បំផុតនៃ ទំនិញដែលដាក់ឱ្យដេញថ្លៃ ក្នុងម៉ោងដេញថ្លៃ ។
- ទាប ៖ លំដាប់តម្លៃដេញថ្លៃទាបបំផុតនៃ ទំនិញដែលដាក់ឱ្យដេញថ្លៃ ក្នុងម៉ោងដេញថ្លៃ ។
- បញ្ជីដេញថ្លៃទិញ ៖ បញ្ជីនៃការបញ្ជាទិញដែលមិនទាន់ផ្គូផ្គងដោយជោគជ័យ ក្នុងម៉ោងដេញថ្លៃ។
- អ្នកដេញថ្លៃផ្ទៃក្នុង បុគ្គលទាំងឡាយណាដែលបញ្ជាទិញ ខណៈពេលដែលខ្លួនមានព័ត៌មានសំខាន់ៗអំពី ទំនិញដែលដាក់ឱ្យដេញថ្លៃ ដែលព័ត៌មានទាំងអស់នោះ មិនត្រូវបានដឹងជាសាធារណៈ។
- ឥរិយាបទបញ្ជាទិញមិនប្រក្រតី៖ រាល់សកម្មភាពនៃការបញ្ជាទិញ ឬលុបចោលការបញ្ជាទិញ ទំនិញដែលដាក់ឱ្យដេញថ្លៃ តាមរយៈកម្មវិធី/គេហទំព័រ ដែលត្រូវបានចាត់ទុកថាមិនប្រក្រតី។
- Abnormal Trading Behavior: the action of buying or cancelling buying products listed for Auction through the App/Website that are considered to be abnormal.
ប្រការ ៣៖ ការចុះឈ្មោះគណនីអ្នកប្រើប្រាស់
ដើម្បីបញ្ជាទិញ ទំនិញដែលចុះបញ្ជីដាក់ដេញថ្លៃបាន អ្នកប្រើប្រាស់ត្រូវចុះឈ្មោះគណនីនៅ Liberty Car App តាមនីតិវិធីខាងក្រោម៖
- ១. ចូលទៅកាន់ Browser៖ https://libertycarz.com/ ឬទាញយកកម្មវិធី Liberty Carz ពី Appstore ឬ IOS
- ២. ចុះឈ្មោះដើម្បីបង្កើតគណនី ។
- ៣. បំពេញព័ត៌មានចាំបាច់ដែលត្រូវការ ។
- ៤. ព្រមព្រៀងជាមួយគោលការណ៍ឯកជនភាព ។
- ៥. ព្រមព្រៀង និងទទួលយកលក្ខខណ្ឌប្រើប្រាស់ ។
- ៦. ចុះឈ្មោះបានជោគជ័យ
ប្រការ ៤ ៖ ចូល/ចូល
បន្ទាប់ពីបានបង្កើតគណនីដោយជោគជ័យ អ្នកប្រើប្រាស់ត្រូវតម្រូវឱ្យបំពេញ នីតិវិធីបន្ថែមដូច ខាងក្រោម៖
- ១. ចូលទៅកាន់គណនី កម្មវិធី Liberty Carz
- ២. ចូលទៅកាន់មុខងារដេញថ្លៃ
- ៣. ព្រមព្រៀងជាមួយគោលការណ៍ស្ដីពីការដាក់លក់ដេញថ្លៃ
- ៤. ចាប់ផ្តើមការដេញថ្លៃ!
ប្រការ ៥៖ ព័ត៌មានអំពីផលិតផលដែលបានចុះបញ្ជី
មានតែពាណិជ្ជករដែលបានចុះឈ្មោះប៉ុណ្ណោះ ដែលមានសិទ្ធិចុះបញ្ជីទំនិញសម្រាប់ដាក់ឱ្យដេញថ្លៃ ។ ដើម្បីចុះបញ្ជីទំនិញដើម្បីដាក់ឱ្យដេញថ្លៃ ពាណិជ្ជករត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានមួយចំនួន ឬទាំងអស់ពាក់ព័ន្ធនឹងទំនិញដែលបានចុះបញ្ជី រួមមាន ៖
- ប្រភេទនៃទំនិញ;
- ម៉ាក;
- ម៉ូដែល;
- ឆ្នាំផលិត;
- ប្រទេសដើម;
- រូបភាព ឬវីដេអូបច្ចុប្បន្ននៃទំនិញ;
- លក្ខខណ្ឌ / ស្ថានភាពបច្ចុប្បន្ន;
- តម្លៃលក់ដំបូង;
- តម្លៃទីផ្សារ;
- ម៉ោងដេញថ្លៃ;
- លក្ខខណ្ឌធានា;
- អត្តសញ្ញាណ និងអាសយដ្ឋានរបស់ពាណិជ្ជករ;
- លក្ខខណ្ឌនៃការទូទាត់បន្ទាប់ពីផ្គូផ្គង; និង
- Aនិងព័ត៌មានចាំបាច់ផ្សេងទៀត។
ប្រការ ៦៖ លក្ខខណ្ឌពិសេសដែលភ្ជាប់មកជាមួយទំនិញដែលបានចុះបញ្ជីដាក់ដេញថ្លៃ
អ្នកប្រើប្រាស់ត្រូវចងចាំថាទំនិញនីមួយៗដែលបានបញ្ជី អាចមានភ្ជាប់មកជាមួយលក្ខខណ្ឌពិសេសភ្ជាប់មកជាមួយមុនពេលចុះបញ្ជីក្នុងការដេញថ្លៃ (ឧទាហរណ៍៖ ស្ថានភាពបច្ចុប្បន្ននៃផលិតផល លក្ខខណ្ឌប្រាក់បញ្ញើសុវត្ថិភាព រយៈពេលដឹកជញ្ជូន ឬការធានាផ្សេងទៀត…។ល។)។ អ្នកប្រើប្រាស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន មុននឹងធ្វើការសម្រេចចិត្តលើប្រតិបត្តិការណាមួយ។
ប្រការ ៧៖ សំណើ និងការអនុម័តលើការចុះបញ្ជីផលិតផលសម្រាប់ការដេញថ្លៃ
ដើម្បីចុះបញ្ជីទំនិញសម្រាប់ដាក់លក់ដេញថ្លៃ ពាណិជ្ជករនឹងត្រូវបានតម្រូវឱ្យបំពេញទម្រង់ស្នើសុំ និងការប្រកាសមុនការដេញថ្លៃ ។ សំណើ និងទម្រង់បែបបទប្រកាសនេះត្រូវបំពេញ និងដាក់ពាក្យ យ៉ាងតិច ៤៨ ម៉ោងធ្វើការមុនម៉ោងដេញថ្លៃ ដើម្បីផ្ដល់ពេលវេលាសមរម្យដល់បុគ្គលិកផ្នែករដ្ឋបាលធ្វើការផ្ទៀងផ្ទាត់ និងអនុម័តសំណើ។ ក្នុងករណីសំណើត្រូវបានអនុម័ត ពាណិជ្ជករនឹងត្រូវបានជូនដំណឹងអំពីការអនុម័តសំណើ និងកាលបរិច្ឆេទ ប្រកាស។
ប្រការ ៨៖ ការលុបចោល និងការបដិសេធសំណើសុំចុះបញ្ជីទំនិញសម្រាប់ការដេញថ្លៃ
មុនពេលដាក់ស្នើ និងការយល់ព្រមលើសំណើដាក់ដេញថ្លៃ ពាណិជ្ជករអាចលុបចោលសំណើរដោយមិនតម្រូវឱ្យមានហេតុផលណាមួយឡើយ ។ បន្ទាប់ពីសំណើដេញថ្លៃត្រូវបានអនុម័ត ពាណិជ្ជករមិនអាចលុបចោលការដេញថ្លៃបានទេ។ ក្នុងករណីមានព្រឹត្តិការណ៍ដែលកើតឡើងហួសពីការគ្រប់គ្រងរបស់ពាណិជ្ជករ ដែលនាំឱ្យមានភាពមិនអាចធ្វើទៅបាននៃដំណើរការដេញថ្លៃ បន្ទាប់ពីសំណើត្រូវបានអនុម័ត ពាណិជ្ជករត្រូវរាយការណ៍មកយើងភ្លាមៗ។ បុគ្គលិកផ្នែករដ្ឋបាលរបស់យើងខ្ញុំក៏អាចបដិសេធសំណើដេញថ្លៃ ក្នុងករណីដែលពាណិជ្ជករមិនបានផ្តល់ព័ត៌មានដែលតម្រូវឱ្យបានគ្រប់គ្រាន់ ។ បន្ទាប់ពីសំណើដេញថ្លៃត្រូវបានអនុម័ត បុគ្គលិកផ្នែករដ្ឋបាលរបស់យើងខ្ញុំក៏អាចបដិសេធសំណើរនេះផងដែរ ប្រសិនបើមានហេតុផលសមរម្យដែលអាចជឿជាក់ថា ពាណិជ្ជករពុំបានផ្តល់ព័ត៌មានត្រឹមត្រូវ ឬទំនិញដែលបានចុះបញ្ជីមានការប្រែប្រួលលក្ខណៈ បន្ទាប់ពីត្រូវបានអនុម័តឱ្យដាក់ដេញថ្លៃរួច។
ប្រការ ៩៖ ម៉ោងដេញថ្លៃ
ទំនិញដែលបានចុះបញ្ជីនឹងត្រូវដាក់ឱ្យដេញថ្លៃ តែក្នុងម៉ោងដេញថ្លៃតែប៉ុណ្ណោះ ។ អ្នកប្រើប្រាស់អាច បញ្ជាទិញតែក្នុងម៉ោងដេញថ្លៃតែប៉ុណ្ណោះ ហើយការបញ្ជាទិញទាំងអស់នឹងត្រូវបានផ្គូផ្គង និងប្រតិបត្តិក្នុងអំឡុងម៉ោងដេញថ្លៃ ដោយផ្អែកលើវិធីសាស្ត្រដេញថ្លៃដូចមានចែងក្នុងប្រការ ១១ ខាងក្រោម ។
ប្រការ១០៖ រូបិយប័ណ្ណ
រូបិយប័ណ្ណដែលប្រើប្រាស់សម្រាប់ការដេញថ្លៃគឺមានតែរូបិយប័ណ្ណ ដុល្លារអាមេរិក តែប៉ុណ្ណោះ។
ប្រការ ១១៖ វិធីសាស្រ្តដេញថ្លៃ (ATM)
រាល់ការដេញថ្លៃទំនិញដែលបានចុះបញ្ជីទាំងអស់ ត្រូវធ្វើឡើងតាមរយៈវិធីសាស្រ្តដេញថ្លៃ (ATM) ។ ATM គឺជាវិធីសាស្រ្តនៃការផ្គូផ្គងរវាង ការបញ្ជាទិញ និង ការដាក់តម្លៃលក់ដាច់ ដោយស្វ័យប្រវត្តិ ។ អាទិភាពនៃការបញ្ជាទិញត្រូវកំណត់ដោយអនុលោមតាមវិធីដូចខាងក្រោម ៖
- ១. លំដាប់តម្លៃបញ្ជាទិញខ្ពស់ជាង ត្រូវមានអាទិភាពលើលំដាប់តម្លៃបញ្ជាទិញទាបជាង ។ និង
- ២. ប្រតិបត្តិការដែលត្រូវបានផ្គូរផ្គងរួច អាចនឹងមានភ្ជាប់មកជាមួយលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ ៦ ខាងលើ។
ប្រការ១២៖ ដេញថ្លៃ និងបញ្ជាទិញ
ដើម្បីដេញថ្លៃ ឬដាក់បញ្ជាទិញទំនិញដែលបានចុះបញ្ជី អ្នកប្រើប្រាស់ត្រូវអនុវត្តនីតិវិធីដូចខាងក្រោម ៖
- ១. ជ្រើសរើសឈ្មោះទំនិញដែលមានរាយនាម;
- ២. អានព័ត៌មានអំពីទំនិញដែលបានរាយនាមដោយប្រុងប្រយ័ត្ន; និង
- ៣. បំពេញ និងដាក់សំណើដេញថ្លៃ។
ប្រការ ១៣៖ សុពលភាពនៃការបញ្ជាទិញ
ការបញ្ជាទិញត្រូវមានសុពលភាពចាប់ពីពេលដែលត្រូវបានបញ្ជូន និងអនុវត្តក្នុងអំឡុងម៉ោងដេញថ្លៃ ។
ប្រការ ១៤៖ ការកែតម្រូវ ឬលុបចោលការបញ្ជាទិញ
ប្រសិនបើការបញ្ជាទិញមិនទាន់ត្រូវបានប្រតិបត្តិនៅឡើយ អ្នកប្រើប្រាស់អាចលុបចោលការបញ្ជាទិញ បាន។
ប្រការ ១៥៖ ប្រតិបត្តិការដែលត្រូវបានផ្គូរផ្គង
អ្នកប្រើប្រាស់ដែលបានឈ្នះការដេញថ្លៃតាមរយៈATM នឹងត្រូវបានជូនដំណឹង និងតម្រូវឱ្យអនុវត្តគោលការណ៍ណែនាំខាងក្រោម៖
- ១. ការជូនដំណឹងអំពីប្រតិបត្តិការដែលត្រូវគ្នាដែលត្រូវបានផ្គូរផ្គងនឹងផ្ញើទៅកាន់អ្នកដេញថ្លៃជោគជ័យ។
- ២. លក្ខខណ្ឌនៃការទូទាត់ថ្លៃទំនិញដែលបានចុះបញ្ជីនឹងត្រូវបានផ្ញើទៅកាន់អ្នកដេញថ្លៃជោគជ័យ។ និង
- ៣. អ្នកដេញថ្លៃជោគជ័យត្រូវអនុវត្តតាម លក្ខខណ្ឌនៃការទូទាត់សម្រាប់ទំនិញដែលបានចុះបញ្ជី។
ប្រការ១៦៖ ការលុបចោលប្រតិបត្តិការដែលត្រូវបានផ្គូរផ្គង និងផលវិបាក
អ្នកប្រើប្រាស់ដែលបានឈ្នះការដេញថ្លៃតាមរយៈATM នឹងត្រូវបានជូនដំណឹង និងផ្តល់រយៈពេលសមស្របមួយដើម្បីទូទាត់ប្រតិបត្តិការដែលត្រូវបានផ្គូរផ្គងដោយជោគជ័យ។ ក្នុងករណី អ្នកប្រើប្រាស់ឈ្នះការដេញថ្លៃ លុបចោលការទិញ ដោយឯកតោភាគី ឬការដោយមិនហេតុផល ឬមិនមានឆន្ទៈក្នុងការទូទាត់ប្រតិបត្តិការ ស្របតាមលក្ខខណ្ឌដែលបានផ្តល់ឱ្យ យើងខ្ញុំរក្សាសិទ្ធិពេញលេញក្នុងការលុបចោលប្រតិបត្តិការដែលត្រូវបានផ្គូរផ្គងដោយជោគជ័យ និង/ឬ ចាត់វិធានការស្របតាមប្រការ ២១ និងប្រការ ២២ ខាងក្រោម ។ លើសពីនេះទៀត យើងខ្ញុំរក្សាសិទ្ធិពេញលេញក្នុងការប្រគល់សិទ្ធិ លើប្រតិបត្តិការដែលត្រូវបានផ្គូរផ្គង ទៅឱ្យអ្នកដេញថ្លៃឈ្នះដែលបានបម្រុង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចមានចែងក្នុងប្រការ ១១ ខាងលើ។
ប្រការ ១៧៖ ប្រតិបត្តិការអ៊ីនធឺណិត
ការទិញលក់ក្នុងទម្រង់នៃការដេញថ្លៃតាមរយៈអ៊ីនធឺណែត នឹងនាំមកនូវការលក់ចេញដោយឆាប់រហ័ស ។ អ្នកប្រើត្រូវដឹងថា ការចុចលើបូតុងតែមួយដង ដោយមិនមានការផ្ទៀងផ្ទាត់នឹងនាំឱ្យមានការសម្រេចប្រតិបត្តិការ ។ ដូចគ្នានេះផងដែរ ដោយសារតែប្រតិបត្ដិការធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត អ្នកប្រើប្រាស់ត្រូវតែដឹងថាពួកគេអាចនឹងបាត់បង់ឪកាសចំណេញ ជាលទ្ធផលនៃការរអាក់រអួលនៃប្រព័ន្ធអ៊ីនធឺណិត ។
ប្រការ ១៨៖ ការកែតម្រូវកំហុសបច្ចេកទេស
ដោយសារតែប្រតិបត្ដិការធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត អ្នកប្រើប្រាស់ត្រូវដឹងថា កំហុសបច្ចេកទេសមួយចំនួនអាចនឹងកើតមាន ពីមួយពេលទៅមួយពេលទៀត ។ ក្នុងករណីដែលមានកំហុសបច្ចេកទេសណាមួយកើតឡើង ក្នុងដំណើរការអន្តរការីនៃប្រតិបត្តិការដេញថ្លៃ បុគ្គលិកផ្នែករដ្ឋបាលរបស់យើងខ្ញុំរក្សាសិទ្ធិពេញលេញក្នុងការកែតម្រូវ ឬលុបចោលប្រតិបត្តិការក្នុងពេលវេលាសម្យរម ។ អ្នកប្រើប្រាស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន មុននឹងធ្វើប្រតិបត្តិការណាមួយ។
ប្រការ ១៩ ៖ អ្នកលក់ទិញផ្ទៃក្នុង
ដើម្បីរក្សាបរិយាកាសអាជីវកម្មប្រកបដោយភាពសមរម្យ និងដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងពាណិជ្ជករ បុគ្គលិកផ្នែករដ្ឋបាលយើងខ្ញុំអាចចាត់វិធានការវិន័យដូចបានរៀបរាប់ក្នុងប្រការ ២១ និងប្រការ ២២ ប្រឆាំងនឹងអ្នកប្រើប្រាស់ និងពាណិជ្ជករណាមួយ ដែលបុគ្គលិកផ្នែករដ្ឋបាលយើងខ្ញុំមានហេតុផលសមរម្យ ថាពួកគេទាំងនោះមានព័ត៌មានសំខាន់ៗ និងចាំបាច់ ហើយដែលព័ត៌មានទាំងនោះមិនត្រូវបានគេដឹងលឺជាសាធារណៈ។
ប្រការ ២០៖ សកម្មភាពលក់ទិញមិនប្រក្រតី
បុគ្គលិកផ្នែករដ្ឋបាលអាចធ្វើការត្រួតពិនិត្យទីផ្សារដើម្បីកំណត់អត្តសញ្ញាណ របស់បុគ្គលដែលធ្វើប្រតិបត្ដិការដេញថ្លៃដោយមិនប្រក្រតី ឬដែលគួរឱ្យសង្ស័យ ដោយពិចារណាលើកត្តាមួយចំនួនដូចជា របៀបនៃការដេញថ្លៃ ការប្រែប្រួលតម្លៃ និងទំនាក់ទំនងរវាងតម្លៃទីផ្សារ និងតម្លៃដេញថ្លៃ ជាដើម ។ល។ បុគ្គលិកផ្នែករដ្ឋបាល រក្សាសិទ្ធិពេញលេញក្នុងការធ្វើអន្តរាគមន៍ ក្រោមទម្រង់សមរម្យណាមួយ ក្នុងករណីសង្កេតឃើញមានសកម្មភាពលក់ទិញមិនប្រក្រតី ។
ប្រការ ២១៖ ការរំលោភលើគោលការណ៏ និងការដាក់វិន័យ
ក្នុងករណី អ្នកប្រើប្រាស់ និងពាណិជ្ជករ បំពានលក្ខខណ្ឌណាមួយនៃគោលការណ៍នេះ យើងខ្ញុំមានសិទ្ធិអនុវត្តវិធានការមួយ ឬទាំងអស់ដូចខាងក្រោម៖
- ការជូនដំណឹង; និង/ឬ
- ព្រមាន; និង / ឬ
- វីធានការរដ្ឋបាល (រួមទាំងការផ្អាកបណ្តោះអាសន្ន ឬការបិទគណនី); ឬ
- ការផាកពិន័យសមស្របដែលច្បាប់អនុញ្ញាត។ និង/ឬ
- សកម្មភាពផ្លូវច្បាប់ ប្រសិនបើចាំបាច់។
ប្រការ ២២ ៖ ការព្យួរបណ្ដោះអាសន្ន និងការបិទគណនី
យើងខ្ញុំមានសិទ្ធិផ្អាក ឬបិទគណនីអ្នកប្រើប្រាស់ និងពាណិជ្ជករ ណាមួយក្នុងស្ថានភាពមួយដូចខាងក្រោម៖
- គណនីអសកម្មសម្រាប់រយៈពេល ១២ ខែជាប់គ្នា។ ឬ
- ការបំពានធ្ងន់ធ្ងរ ឬម្តងហើយម្តងទៀតលើគោលការណ៍នេះ ដោយអ្នកប្រើប្រាស់គណនី។ ឬ
- ការស្នើសុំដោយអ្នកប្រើប្រាស់គណនី។ ឬ
- បញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ។ ឬ
- លក្ខខណ្ឌផ្សេងទៀតដែលតម្រូវ ឬអនុញ្ញាតដោយច្បាប់ ។
មុនពេលបញ្ចប់ ការជូនដំណឹងអាចត្រូវបានចេញទៅកាន់អ្នកប្រើប្រាស់គណនី ក្នុងករណីចាំបាច់ ។ ក្នុងករណីដែលគណនីត្រូវបានបិទ សមតុល្យ ប្រាក់រង្វាន់ ឬអត្ថប្រយោជន៍ដែលនៅមានក្នុងគណនី ប្រសិនបើមាន នឹងត្រូវប្រគល់ជូនអ្នកប្រើប្រាស់គណនីវិញ ឬប្តូរយក ស្របតាមលក្ខខណ្ឌដែលអាចធ្វើទៅបាន លើកលែងតែមានការតម្រូវផ្សេងៗ ពីអាជ្ញាធរមានសមត្ថកិច្ច តុលាការ ឬច្បាប់ជាធរមាន។
ប្រការ ២៣៖ ការបដិសេធ និងការបោះបង់ចោលសិទ្ធិ
អ្នកប្រើប្រាស់ទទួលស្គាល់ថាទំនិញដែលបានចុះបញ្ជីគឺស្ថិតនៅក្នុងកម្មសិទ្ធិរបស់ពាណិជ្ជករ ឬភាគីទីបី ទោះបីជាទំនិញទាំងនោះ នឹងត្រូវបានផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ដោយយើងខ្ញុំ មុនពេលអនុញ្ញាតឱ្យដាក់ចូលក្នុងកម្មវិធីដេញថ្លៃ ក៏ដោយ។ ទោះជាយ៉ាងនេះក្ដី ទំនិញទាំងនោះអាចរងការខូច ឬការបាត់បង់ ដោយសារឧបទ្ទវហេតុណាមួយ ឬព្រឹត្តិការណ៍ស្រដៀងគ្នា ។ អ្នកប្រើប្រាស់ត្រូវចងចាំផងដែរថា បន្ទាប់ពីបានឈ្នះការដេញថ្លៃដោយជោគជ័យ អាជីវករអាចផ្លាស់ប្តូរចិត្ត ដោយមិនលក់ទំនិញ ឬក្នុងស្ថានភាពមួយចំនួន បន្ទាប់ពីការដេញថ្លៃរួច អ្នកប្រើប្រាស់ និងពាណិជ្ជករ ពុំអាចព្រមព្រៀងគ្នា លើលក្ខខណ្ឌ ដើម្បីសម្រេចបានការដោះដូរ ។ ទន្ទឹមនឹងនេះ ពាណិជ្ជករ ក៏ត្រូវចងចាំផងដែរថា អ្នកប្រើប្រាស់ដែលបានឈ្នះការដេញថ្លៃ ក៏អាចផ្លាស់ប្តូរចិត្ត ដោយមិនទិញទំនិញ ដែលនាំឱ្យប្រតិបត្តិការដោះដូរមិនអាចធ្វើទៅបាន ទោះបីជាត្រូវបានផ្គូផ្គងដោយជោគជ័យក៏ដោយ។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ទាំងអ្នកប្រើប្រាស់ និងពាណិជ្ជករ ទទួលយក និងទទួលស្គាល់ថា យើងខ្ញុំក្នុងនាមជាអ្នកអន្តរការី ប្តេជ្ញាអស់ពីសមត្ថភាពរបស់យើងខ្ញុំ ក្នុងការជួយសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករ និងអ្នកប្រើប្រាស់/អ្នកដេញថ្លៃដែលទទួលបានជោគជ័យ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីដែលការស្ដារឡើងវិញមិនអាចធ្វើទៅបាន យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ ឬប្រាក់ចំណេញណាមួយ ដោយអ្នកប្រើប្រាស់ ឬពាណិជ្ជករ ដែលជាលទ្ធផលនៃការមិនអាចធ្វើប្រតិបត្តិការ ដែលបានផ្គូផ្គងដោយជោគជ័យ នោះទេ ។ អ្នកប្រើប្រាស់ និងពាណិជ្ជករ យល់ព្រមបោះបង់ចោលសិទ្ធិការទាមទារទាំងអស់ ចំពោះយើងខ្ញុំ ហើយនឹងមិនប្តឹងទាមទារប្រឆាំងនឹង អគ្គនាយក និងបុគ្គលិករបស់យើងខ្ញុំ ពាក់ព័ន្ធនឹងការខាតបង់ដើមទុន ឬប្រាក់ចំណេញ បំណុល ការទាមទារ និងការចំណាយ (រួមទាំងថ្លៃមេធាវី) ជាលទ្ធផលនៃហេតុការណាមួយបានកើតឡើងដូចបានរៀបរាប់ខាងលើ ។
ប្រការ ២៤ ៖ បញ្ហាដែលត្រូវជូនដំណឹងដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ
បុគ្គលិករបស់យើងខ្ញុំនឹងធ្វើការជូនដំណឹងអំពីបញ្ហានីមួយៗខាងក្រោម ដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ៖
- គោលការណ៏ និងការកែប្រែជាបន្តបន្ទាប់ (ប្រសិនបើមាន)។
- ទំនិញដែលបានចុះបញ្ជី ការចុះបញ្ជីបន្ថែម និងការលុបឈ្មោះចេញពីបញ្ជីដេញថ្លៃ។ និង
- ការបិទទីផ្សារបណ្តោះអាសន្ន ការផ្អាកទីផ្សារ និងការផ្លាស់ប្តូរម៉ោងដេញថ្លៃ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។
ប្រការ ២៥៖ ច្បាប់អនុវត្ដ និងការដោះស្រាយវិវាទ
គោលការណ៏នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានវិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងការបកស្រាយគោលការណ៍នេះ រួមទាំងសំណួរទាក់ទងនឹងអត្ថិភាព សុពលភាព ឬការបញ្ចប់ វិវាទទាំងនោះត្រូវដោះស្រាយដោយសន្តិវិធីបំផុត ក្នុងរយៈពេល (៦០) ថ្ងៃ ។ ក្នុងករណី ដំណោះស្រាយដោយសន្តិវិធីមិនអាចធ្វើទៅបាន ឬមិនសម្រេចបានលទ្ធផល ភាគីណាមួយអាចបញ្ជូនសំណុំរឿងទៅស្ថាប័នមានសមត្ថកិច្ច ឬតុលាការ។
ប្រការ ២៦៖ វិសោធនកម្ម
យើងខ្ញុំរក្សាសិទ្ធិពេញលេញក្នុងការ កែប្រែគោលការណ៍នេះ ពីពេលមួយទៅពេលមួយ ផ្អែកតាមឆន្ទានុសិទ្ធិ ឬតម្រូវការដោយអាជ្ញាធរមានសមត្ថកិច្ច និងច្បាប់ ។ យើងខ្ញុំនឹងជូនដំណឹងដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ អំពីការធ្វើវិសោធនកម្ម ក្នុងពេលសមស្រប (ប្រសិនបើមាន)។
ប្រការ ២៧ ៖ ការសាកសួរ
រាល់ការសាកសួរអំពីគោលការណ៍នេះ អាចទាក់ទងបានតាមរយៈ ៖
- ការិយាល័យ៖ Liberty Technology Co.,Ltd
- អាស័យដ្ឋានការិយាល័យ : ជាន់ទី ៧, B&C អគារ KINGS VIEW OFFICE, ផ្លូវ កែវចិន្ដា, ភូមិ ៣, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ
- ទូរស័ព្ទ៖ +៨៥៥ ០១០ ៧១០ ០៧៧ / +៨៥៥០១៧ ៧១០ ០៧៧
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
17.5K+
ឡាន
719
ហាង
9,600
រថយន្តលក់ចេញ
1,025
រថយន្តត្រូវបានត្រួតពិនិត្យ