Liberty carz logo

ព័ត៌មាន: កម្មវិធីសប្បុរសធម៌ “Liberty Miracle” របស់ Liberty Carz ដើម្បីផ្តល់ឯកសណ្ឋានសម្រាប់កុមារដែលខ្វះខាត

JUL 21, 2023

បន្ថែមពីលើការអភិវឌ្ឍន៍អាជីវកម្ម Liberty Technology និង Liberty Carz ក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏មានន័យសម្រាប់សហគមន៍ផងដែរ។ កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” របស់ Liberty Carz មានគោលបំណងលើកកម្ពស់ការសិក្សារបស់កុមារខ្វះខាតនៅតាមជនបទ។ សម្រាប់ការចែករំលែកផុសនីមួយៗ គឺស្មើនឹងការបរិច្ចាគថវិកាចំនួន 1,000 រៀលក្នុងមួយលើក។ ចំនួនថវិកានេះនឹងចូលរួមចំណែកក្នុងមូលនិធិដែលផ្តល់ជាឯកសណ្ឋានសាលាចំនួន 5,000 ឈុត ដល់កុមារដែលខ្វះខាត។

Liberty Technology និង Liberty Carz បានជឿជាក់​ថាមនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីបង្ហាញនូវសក្តានុពលពេញលេញរបស់ពួកគេដោយមិនត្រូវមានកត្តាអ្វីមករារាំងឡើយ។ នេះហើយគឺជាមូលហេតុដែលយើងខ្ញុំបង្កើតកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ដែលមានគោលបំណងសម្រួលជីវភាពកុមារខ្វះខាតនៅតាមជនបទ។

កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” គឺជាវិធីសាមញ្ញមួយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារទាំងនេះ។ ឯកសណ្ឋានសាលាជាសម្ភារៈមួយដែលពួកគេត្រូវការ ដើម្បីទៅសាលារៀន គឺនឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមជនបទនានានៅប្រទេសកម្ពុជា។

យើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យចូលរួមជាមួយយើងក្នុងការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌មនុស្សធម៌មួយនេះ។ ពួកយើងទាំងអស់អាចផ្លាស់ប្ដូរជីវិតរបស់កុមារទាំងនេះ។

នេះជាព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ៖

  • គម្រោងនេះគឺបើកសម្រាប់មនុស្សទាំងអសគ្នាចូលរួម។ លោកអ្នកអាចចែករំលែកការផុសនៅលើ Facebook របស់ Liberty Carz ទោះបីជាលោកអ្នកមិនមែនជាអ្នករស់នៅក្នុងប្រទេសកម្ពុជាក៏ដោយ។
  • កម្មវិធីនេះគឺកំពុងបន្ត ដូច្នេះលោកអ្នកអាចចែករំលែកការផុសនេះឱ្យបានញឹកញាប់តាមដែលអ្នកចង់ ដើម្បីសម្រេចគោលដៅរួមគ្នា។
  • ឯកសណ្ឋានសាលានឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមកន្លែងជនបទនៃប្រទេសកម្ពុជា។

 

យើងខ្ញុំមានទំនុកចិត្តថាពួកយើងរួមគ្នានឹងអាចឈានទៅដល់គោលដៅរបស់យើងជាមួយនឹងជំនួយរបស់លោកអ្នក។ សូមអរគុណចំពោះការគាំទ្ររបស់អ្នក!

 

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី  “Liberty Miracle ចែករំលែក ដើម្បីអនាគត “សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://www.facebook.com/libertycarz/

 

សូមចែករំលែកក្ដីស្រឡាញ់ទាំងអស់គ្នា!

ព័ត៌មានដែលពាក់ព័ន្ធ

រថយន្ដអគ្គិសនី NIO ES6

រថយន្ដអគ្គិសនី NIO ES6

ព័ត៌មាន - JUN 24, 2025

ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

ព័ត៌មាន - MAY 29, 2025

ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

31.0K+

ឡាន

802

ហាង

25.0K+

រថយន្តលក់ចេញ