ព័ត៌មាន:
ព័ត៌មាន: ជម្រើសរថយន្តចំនួន ៣ ដែលមានតម្លៃក្រោម ២០០០០ ដុល្លារ នៅលើកម្មវិធី Liberty Carz
JAN 10, 2024
សម្រាប់បុគ្គលដែលកំពុងស្វែងរករថយន្តដែលប្រកបដោយប្រសិទ្ធភាព ហើយអាចបំពេញតម្រូវការពួកគេ និងក្រុមគ្រួសាររបស់ពួកគេបាននោះ ថ្ងៃនេះ ពួកយើងសូមណែនាំជម្រើសរថយន្តដែលមានតម្លៃក្រោម ២០០០០ ដុល្លារ ដែលសាកសមបំផុតសម្រាប់លោកអ្នក។ នៅក្នុងជួរតម្លៃជាង ២០០០០ ដុល្លារ នេះ អតិថិជនអាចរកឃើញយានជំនិះដែលមានម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង និងមុខងារសុវត្ថិភាពសំខាន់ៗជាដើម។
ដើម្បីជួយសម្រួលបន្ទុកលោកអ្នក កម្មវិធី Liberty Carz ត្រូវបានរចនាឡើងដើម្បីស្វែងរក និងផ្ដល់នូវជម្រើសរថយន្តដ៏អស្ចារ្យជាច្រើន ដែលបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយក្រុមអ្នកជំនាញរបស់យើង។ ពួកយើងបានរៀបចំរថយន្តស៊េរីថ្មីចំនួនបីក្រោម ២០០០០ ដុល្លារ ដែលរថយន្តនីមួយៗបានបំពាក់ដោយមុខងារដ៏ទូលំទូលាយ និងទំនើបបំផុត។ អ្នកបើកបររថយន្តទាំងនេះនឹងទទួលបានភាពជឿជាក់ ប្រសិទ្ធភាព ផាសុកភាព និងភាពងាយស្រួលទំនើប ទាំងអស់ក្នុងតម្លៃសមរម្យបំផុត។
ដំណោះស្រាយដ៏ឆ្លាតវៃនេះនឹងជួយសម្រួលដល់ការស្វែងរករថយន្តដែលសមរម្យនិងតាមតម្រូវការជាក់លាក់របស់លោកអ្នក។
Toyota Wigo 2023 - ពណ៌ស
Toyota Wigo ពណ៌ស ឆ្នាំ២០២៣ គឺជារថយន្តសម្រាប់ការបើកបរក្នុងក្រុងដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានយូរ ជាមួយនឹងផ្នែកខាងក្រៅមានពណ៌សដ៏ស្រស់ស្អាត។ ទោះបីជារថយន្តនេះមានទំហំតូចក៏ដោយ ប៉ុន្តែវាបានផ្តល់នូវកន្លែងអង្គុយទូលាយល្មមសម្រាប់អ្នកដំណើរ និងកន្លែងផ្ទុកទំនិញដ៏ធំទូលាយ ដោយសារតែការរចនាខាងក្នុងប្រកបដោយប្រសិទ្ធភាព។ បំពាក់ដោយម៉ាស៊ីន 1.0L ប្រើប្រាស់សាំង Wigo គឺជាជម្រើសមួយដ៏ល្អសម្រាប់លោកអ្នកដែលចង់ចំណាយតិច ប៉ុន្តែទទួលបានរថយន្តល្អ។
ណាត់ជួបដោយឥតគិតថ្លៃ៖ https://customer.libertycarz.com/RUGhN9DYgFb
Mazda BT-50 2015 - ពណ៌ក្រហម
រថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ 2015 ពណ៌ក្រហម ជាជម្រើសពេញនិយមសម្រាប់អតិថិជនដោយសារតែកម្លាំងម៉ាសុីនរបស់វា។ ជាមួយនឹងតួរថយន្តពណ៌ទឹកក្រូចក្រហម បែបស្ព័រ រថយន្តនេះបង្កើតឱ្យមានរូបរាងដ៏ស្រស់ស្អាតមួយ។ រថយន្តនេះបានផ្តល់នូវផាសុកភាព និងផ្នែកខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ។ ម៉ាស៊ីនម៉ាស៊ូត 3.2L 4WD និងតួដ៏រឹងមាំបានអនុញ្ញាតឱ្យរថយន្តនេះមានដំណើរការគួរឱ្យចាប់អារម្មណ៍។ សម្រាប់រថយន្តដែលមានលក្ខណៈពិសេស អាចបើកបរបានសម្រាប់ទាំងការងារ និងជីវិតប្រចាំថ្ងៃ រថយន្ត 2015 BT-50 ពណ៌ក្រហម គឺមិនធ្វើអោយលោកអ្នកខកបំណងឡើយ។
ណាត់ជួបដោយឥតគិតថ្លៃ៖ https://customer.libertycarz.com/xvVcriMPDEb
Land Rover RangeRover Sport 2012- ពណ៌ខ្មៅ
រថយន្តប្រភេទ SUV ដ៏មានសមត្ថភាព បូករួមផ្ទៃខាងក្រៅពណ៌ខ្មៅរលោងនេះ បានបង្ហាញពីភាពឆើតឆាយ និងថាមពលដ៏ខ្លាំងខ្លា។ ជាមួយផ្ទៃខាងក្នុងមានផាសុកភាព និងកន្លែងដឹកទំនិញធំទូលាយអាចអោយលោកអ្នកអាចផ្ទុកបានសម្ភារៈជាច្រើន ។ រថយន្ត Range Rover Sport ពណ៌ខ្មៅឆ្នាំ ២០១២នេះ បានចាត់ទុកជាចំណុចកំពូលនៃរថយន្ត SUV បែប Off-Road ។
ណាត់ជួបដោយឥតគិតថ្លៃ៖ https://customer.libertycarz.com/4YWNXyyqsDb
ដោយផ្តោតលើការតម្រូវការរថយន្តរបស់លោកអ្នកជាធំ Liberty Carz សូមធានាបានថាលោកអ្នកនឹងស្វែងរករថយន្តមួយក្នុងតម្លៃក្រោម ២០០០០ ដុល្លារ ដែលអាចបំពេញតម្រូវការរបស់អ្នកសម្រាប់ការដឹកជញ្ជូនប្រកបដោយមានប្រសិទ្ធភាពជាមួយពួកយើង។ សូមសាកល្បងជាមួយជម្រើសម៉ូដែលទាំងនេះនៅថ្ងៃនេះ ដើម្បីទទួលបទពិសោធន៍ជាមួយរថយន្តដែលមានកម្លាំងខ្លាំងខ្លា មានផាសុកភាព និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់លោកអ្នក។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
745
ហាង
27.6K+
រថយន្តលក់ចេញ