ព័ត៌មាន:
ព័ត៌មាន: រថយន្តសេរីចាស់ទាំង៦ដែលមិនងាយបានឃើញទៀត រថយន្តខ្លះបានក្លាយជាវត្ថុបុរាណ អ្នកធ្លាប់បើករថយន្តទាំងនោះសុទ្ធតែជា“មហាសេដ្ឋី”
APR 08, 2024
ចាប់តាំងពីរថយន្តម៉ាកតេសឡាបានចេញម៉ូដែលប្រើប្រាស់ថាមពលថ្មីដំបូងរបស់ខ្លួនក្នុងឆ្នាំ2008 ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកនៃការប្រើប្រាស់ថាមពលថ្មីនេះ។
ការផ្លាស់ប្តូររបស់តេសឡាក៏បាននាំឲ្យក្រុមហ៊ុនរថយន្តជាច្រើននៅជុំវិញពិភពលោកចាប់ផ្តើមអភិវឌ្ឍរថយន្តរបស់ខ្លួនដោយប្រើប្រាស់ថាមពលថ្មីនេះ ព្រោះដោយសារតែមានការភ័យខ្លាចតាមមិនទាន់និងពេលវេលានិងបច្ចេកវិទ្យា។ ក្នុងចំណោមក្រុមហ៊ុនរថយន្តជាច្រើននោះ ក៏មានក្រុមហ៊ុនរថយន្តBMW និង Mercedes-Benzផងដែរ។
ដោយសារតែការអភិវឌ្ឍថ្មីៗ និងមានការផ្លាស់ប្តូរបច្ចេកវិទ្យាផងនោះ ក៏ធ្វើឲ្យវិស័យរថយន្តទទួលបានការផ្លាស់ប្តូរយ៉ាងធំអស្ចារ្យដែរ ។ បន្ទាប់ពីមានការ"បង្ហាញខ្លួន" នៃម៉ូដែលថ្មីនេះ រថយន្តចាស់ដទៃទៀតក៏មានការ "បាត់ពីក្រសែភ្នែក" ផងដែរ ដូចជារថយន្តចាស់ៗទាំង៦នេះផងដែរ ហើយអ្នកដែលធ្លាប់ជិះរថយន្តទាំងនេះសុទ្ធតែជា “មហាសេដ្ឋី”។
រថយន្តចាស់ត្រូវបានដកចេញពី ទីផ្សារ
រថយន្តចាស់ដំបូងគេដែលបាន«ចូលនិវត្តន៍» គឺសាន់តាណាដែលជាទូទៅគេស្គាល់ថាPoussin។ នេះជាម៉ូដែលវ៉ុលវ៉ាហ្គេនរបស់អាល្លឺម៉ង់បង្កើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
សាន់តាណាជំនាន់ទីមួយគឺPassatដែលផលិតដោយវ៉ុលវ៉ាហ្គេនក្នុងឆ្នាំ១៩៧៣។ ពេលមកដល់សហរដ្ឋអាមេរិក ពួកគាត់សម្រេចចិត្តប្តូរឈ្មោះពីវ៉ុលវ៉ាហ្គេនមកសាន់តាណា ក៏ដោយសារតែចង់ឲ្យរថយន្តប្រភេទនេះលក់ដាច់ខ្លាំងដូចខ្យល់កន្រ្តាក់ដែរ។
ដោយសារនៅសហរដ្ឋអាមេរិកមានជ្រលងភ្នំមួយឈ្មោះសានតាណា ហើយកន្លែងនោះមានចរន្តខ្យល់ប្រៀបដូចជាខ្យល់កន្រ្តាក់ខ្លាំង។
លើសពីនេះទៀត នៅពេលនោះក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់មិនត្រឹមតែចង់បើកទីផ្សារអឺរ៉ុបនិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បើកទីផ្សារចិនផងដែរ ។ ដូច្នេះវ៉ុលវ៉ាហ្គេនផ្លៀតពេលប្រទេសចិនកំពុងធ្វើកំំណែទម្រង់ថ្មីក៏នាំបច្ចេកវិទ្យាផលិតរថយន្តនាំចូលដោយជោគជ័យ។
ក្នុងអំឡុងពេលនោះប្រទេសចិនក៏មានបំណងចូលរួមទុនជាមួយបរទេសដើម្បីផលិតរថយន្តផងដែរ ដូច្នេះមានការចាប់ដៃសហការគ្នាជាមួយ ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់។ នៅឆ្នាំ១៩៨៣ រោងចក្រត្រាក់ទ័រសៀងហៃបានសហការជាមួយក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់បានផលិសាន់តាណាដំបូងគេបង្អស់ដែលលក់ក្នុងតម្លៃ ៨០.០០០ យ័ន។
ទោះបីសាន់តាណាត្រូវបានលក់នៅក្នុង"តម្លៃខ្ពស់កប់ពពក"ក៏ដោយការផលិតនៅតែមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍ក្នុងរយៈពេល៤០ឆ្នាំចាប់តាំងពីសាន់តាណាចូលប្រទេសចិន ការលក់របស់ខ្លួនបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសនោះអស់រយៈពេលជាង២០ឆ្នាំជាប់ៗគ្នា។
លើសពីនេះទៅទៀត បន្ទាប់ពីពាក្យស្លោកផ្សាយពាណិជ្ជកម្ម "ជាមួយសាន់តាណា អ្នកអាចធ្វើដំណើរជុំវិញពិភពលោកដោយគ្មានការភ័យខ្លាច" បានបង្ហាញខ្លួននៅតាមផ្លូវ សាន់តាណាបានក្លាយជាឈ្មោះមួយដែលគ្នាដឹងនិងស្គាល់គ្រប់ក្រុមគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរចនាបថចាស់និងផ្នែកដំឡើងរបស់សាន់តាណាមិនបានអភិវឌ្ឍន៍ខ្លួន រថយន្តនេះក៏ត្រូវបានចូលនិវត្តន៍។
នៅឆ្នាំ២០២១ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនបានប្រកាសថាខ្លួននឹងឈប់ផលិតសាន់តាណាជាផ្លូវការហើយ រថយន្តចាស់មួយនេះដែលពេញនិយមក្នុងទសវត្សរ៍ឆ្នាំ១៩៨០បានក្លាយទៅជារឿងអតីតកាល។
ទីផ្សារការប្រកួតប្រជែងលក់មិនគ្រប់គ្រាន់ ការលក់អន់ថយ
រថយន្តចាស់ប្រភេទទី២ ដែលត្រូវចាកចេញពីទីផ្សារគឺរថយន្តDuke Kingរបស់ក្រុមហ៊ុនNissanរបស់ជប៉ុន។ នៅឆ្នាំ១៩៦០ក្រុមហ៊ុនNissan បានបើកដំណើរការផលិតរថយន្តប្រណីតរបស់ខ្លួនគឺ Duke ។ ដោយសារតែរថយន្តរបស់ Duke King មានផ្ទៃខាងក្នុងធំ និងអាចអង្គុយបានមនុស្ស៣នាក់នៅជួរខាងមុខ រថយន្តក៏ត្រូវបានអ្នកប្រើប្រាស់ពេញចិត្តជាខ្លាំង។
នៅឆ្នាំបន្តបន្ទាប់ទៀត Dukeក៏បានធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នៃសម័យកាល។ ទោះយ៉ាងណាក៏ដោយ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ដល់ទសវត្សរ៍ឆ្នាំ១៩៩០វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជប៉ុនក៏បានធ្វើឲ្យDuke Kingធ្លាក់ក្នុងជ្រោះដែលពិបាកនិងងើបឡើងវិញ។
ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្រុមហ៊ុនNissanមិនបានធ្វើកំណែទម្រង់ថ្មី ប្លែកដល់ Dukeក្នុងជំនាន់ឆ្នាំ១៩៩៥នោះទេ ប៉ុន្តែបានធ្វើការកែសម្រួលមួយចំនួនតូចទៅលើរូបរាង និងផ្នែកខ្លះប៉ុណ្ណោះ។ ដូច្នេះហើយនៅពេលDukeជំនាន់នោះចេញលក់មិនទទួលបានការពេញចិត្តពីទីផ្សារឡើយ។
ការធ្វើកំណែទម្រង់ផ្សេងៗរបស់Duke Kingមិនអាចយកចិត្តអតិថិជននៅទីផ្សារបានទៀតការលក់មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។ ដូច្នេះនៅឆ្នាំ២០០៤ ក្រុមហ៊ុនNissanបានផ្តួចផ្តើមគំនិតដើម្បីលុបបំបាត់រថយន្តម៉ូដនេះ។
រថយន្តចាស់ប្រភេទទី៣ ដែលត្រូវចូលនិវត្តន៍ផលិតដោយក្រុមហ៊ុនNissanដដែលគឺម៉ូដBluebird ។ Bluebird និង Duke King ក៏បានជួបប្រទះវាសនាដូចគ្នាគឺការចេញដំបូងខ្ពស់ហើយចុងក្រោយចុះទាប។
នៅពេលដែលវាត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០២០ ម៉ូដែលនេះទទួលបានការសរសើរជាឯកច្ឆ័ន្ទពីទីផ្សារសម្រាប់រូបរាងថ្មី និងការរចនាខាងក្នុងដ៏សាមញ្ញ និងមានបច្ចេកទេសខ្ពស់។
ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនNissanបានចេញលក់ម៉ូដែលមួយដែលមានឈ្មោះថា Sylphy មុនពេលចេញលក់ Bluebird ។ ប្រភេទរថយន្តទាំងពីរមិនមានលក្ខណៈខុសប្លែកគ្នាច្រើនទាំងរូបរាងនិងតម្លៃ ប៉ុន្តែការរចនាប្រភេទមុនគឺមានលក្ខណៈជាគ្រួសារ ខណៈដែលរថយន្តប្រភេទក្រោយគឺមានលក្ខណៈជាកីឡាច្រើនជាង។
ហើយដោយសារតែប្រជាជនជប៉ុនមានទំនោរចិត្តស្រឡាញ់ Sylphyជាង ជាលទ្ធផល ការលក់របស់ Bluebirdបានធ្លាក់ចុះ។
ទោះបីជាក្រុមហ៊ុនNissanមិនបានប្រកាសឈប់ផលិតរថយន្តប្រភេទ Bluebirdនេះក៏ដោយ បើយើងមើលលើទីផ្សារឆ្នាំ២០២១ ក្រុមហ៊ុនគ្មានការផលិតថែម ឬ កំណែទម្រង់ផ្សេងៗទៀតទេ។
មុខងាររបស់រថយន្តមិនខ្លាំង ក៏អាចចាញ់ក្នុងទីផ្សារដែរ
រថយន្តចាស់ប្រភេទទី៤គឺ Cadillac Fleetwood ដែលត្រូវបានឈប់ផលិតនៅឆ្នាំ១៩៩៦។ រថយន្តនេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល "បង្ហាញខ្លួនជាលើកដំបូង" ដោយសារតែ Fleetwood ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងប្រណីតតាមបែបអាមេរិក។
នៅក្នុងទសវត្សរ៍ឆ្នាំ៩០នោះ ការរចនាជារាងជ្រុងការ៉េតាមបបែរចនាបទអាមេរិក ធ្វើឲ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ហេតុដូចនេះ ប្រទេសចិនតែងយករថយន្តFleetwood នេះទទួលភ្ញៀវកាទូតជានិច្ចនិរន្ទ។
ប៉ុន្តែដោយសារវាជារថយន្តប្រភេទធំ ស៊ីសាំងច្រើន ហើយនេះជាចំណុចខ្វះខាតដ៏ធំមួយសូម្បីតែចំណុចល្អផ្សេងៗក៏មិនអាចបំពេញចន្លោះបាន។ ហេតុដូច្នេះហើយ ខណៈដែលរថយន្តផ្សេងទៀតដែលមានការប្រើប្រាស់សាំងទាបជាងនោះបានមកនៅលើទីផ្សារ Fleetwoodក៏ក្លាយជាប្រភេទរថយន្ត"គ្មាននរណាម្នាក់ចង់ទិញ" ហើយក៏មិនមែនជា "ម៉ូដែលពេញនិយម" ទៀតឡើយ។
ចាប់តាំងពីFleetwoodត្រូវបានដកចេញពីទីផ្សារក្នុងទសវត្សរ៍ឆ្នាំ90មក ម៉ូដែលនេះបានក្លាយជាវត្ថុបុរាណហើយអ្នកដែលនៅបើកវាបានសុទ្ធត្រូវតែជាអ្នកមាន។
រថយន្តចាស់ប្រភេទទី៥ Audi 100ដែលជាប្រភេទពិបាកឃើញជាងគេម្តងទៀត។ នៅឆ្នាំ1982 ក្រុមហ៊ុនAudi បានចាប់ផ្តើមម៉ូដែលមួយដែលត្រូវបានបង្កើតឡើង និងផលិតដោយប្រើសម្ភារៈទម្ងន់ស្រាលគឺ Audi 100 ។ នៅពេលនោះAudi បានអះអាងថាមេគុណនៃការអូសរបស់រថយន្តគឺ0.3 ។
ជាធម្មតា មេគុណអូសនៃរថយន្តគឺនៅចន្លោះ 0.28-0.4 ហើយការឈានដល់ 0.3 គឺជាការកែលម្អដ៏អស្ចារ្យរួចទៅហើយ។ ដូច្នេះហើយAudi 100 ក៏ត្រូវបានអ្នកប្រើប្រាស់ចូលចិត្តផងដែរ។
លើសពីនេះ ដោយសារតែមន្ត្រីរាជការនៅប្រទេសចិនពេលនោះចូលចិត្តប្រើប្រាស់រថយន្ត Audi 100នេះត្រូវបានផ្តល់ងារជា "រថយន្តផ្លូវការ" ដែលធ្វើឲ្យរថយន្តក្លាយជាលំដាប់ "ឋានៈជាមន្ត្រីរាជការ" ។
ប៉ុន្តែនៅឆ្នាំ១៩៨៧នៅពេលដែលជនជាតិអាមេរិកម្នាក់កំពុងបើកបររថយន្តAudi 100 ពួកគេបានរកឃើញថានៅពេលខ្លះឧបករណ៍បង្កើនល្បឿនរបស់រថយន្តបានជាប់គាំង។ ដោយសារបញ្ហានេះធ្វើឲ្យរថយន្ត Audi 100 មានផលវិបាកក្នុងការលក់លើទីផ្សារ។
ដើម្បីដោះស្រាយវិបត្តិនេះក្រុមហ៊ុនAudiបានផលិតរថយន្តAudi A6L ទាំងរូបរាងមួយចំនួនធំផ្អែកលើមូលដ្ឋាន Audi 100 និងសង្ឃឹមថានឹង "បង្វែរវិបត្តិទាំងឡាយឲ្យក្លាយជាផលល្អវិញ" តាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក Audi 100បានបាត់ពីទីផ្សារ។
ផលិតផលក្នុងស្រុក ពិបាកនិងរស់
រថយន្តចាស់ប្រភេទទី៦ គឺជាប្រភេទមោទកភាពនៃរថយន្តផលិតក្នុងស្រុករបស់ប្រទេសចិន Xiali។ នៅខែកញ្ញាឆ្នាំ 1986 Xiali ត្រូវបាន "ដាក់ឱ្យដំណើរការ" នៅលើទីផ្សារ។ ដោយសារតែរថយន្តXiali មានភាពរឹងមាំ និងការប្រើប្រាស់បានយូរ ពួកគេបានកាន់កាប់ចំណែកទីផ្សារធំមួយយ៉ាងជាក់លាក់។
ក្នុងទសវត្សរ៍ឆ្នាំ៨០ រថយន្តមិនទាន់ត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅក្នុងប្រទេសចិនទេ ហើយការលេចចេញរបស់ Xialiក៏បានបំពេញចន្លោះនេះផងដែរ ដែលអនុញ្ញាតឲ្យគ្រួសារជាច្រើនអាចបើកបររថយន្តបាន។
លើសពីនេះយោងតាមស្ថិតិប្រាក់ខែជាតិប្រចាំឆ្នាំជាមធ្យមក្នុងអំឡុងពេលនោះគឺ 800យន់។ តែXiali ដែលលក់បាន 100,000 យន់ នេះក៏ជានិមិត្តសញ្ញានៃសេដ្ឋកិច្ចគ្រួសារ ដូច្នេះមនុស្សជាច្រើនអ្នកចង់បានរថយន្តមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកំណែទម្រង់របស់ប្រទេសចិនកាន់តែស៊ីជម្រៅ មានក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាច្រើនបានលេចរូបរាងឡើងដូចជា Jiefang, Hongqiជាដើម។ ការលេចឡើងនៃក្រុមហ៊ុនរថយន្តទាំងនេះក៏បានប៉ះពាល់ដល់ទីផ្សារដែលជា"កន្លែងរស់នៅ" របស់ Xiali ផងដែរ។
ដូច្នេះហើយ Xiali បានប្រកាសឈប់ផលិតនៅឆ្នាំ២០១៨ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនXialiក៏បានដកខ្លួនចេញពីទីផ្សារផងដែរ។ ហើយរថយន្តនេះដែលធ្លាប់តំណាងឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារបានក្លាយជាវត្ថុបុរាណ។
ថ្វីត្បិតតែរថយន្តចាស់ទាំង៦ខាងលើលែងមាននៅក្នុងទីផ្សារក៏ដោយ ប៉ុន្តែរថយន្តទាំងនោះក៏នៅជាអនុស្សាវរីយ៍របស់មនុស្សជាច្រើន និងស្ថិតនៅនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មរថយន្តដ៏សំខាន់ផងដែរ។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.7K+
ឡាន
804
ហាង
24.6K+
រថយន្តលក់ចេញ