Liberty carz logo

ព័ត៌មាន: រថយន្តសេរីចាស់ទាំង៦ដែលមិនងាយបានឃើញទៀត រថយន្តខ្លះបានក្លាយជាវត្ថុបុរាណ អ្នកធ្លាប់បើករថយន្តទាំងនោះសុទ្ធតែជា“មហាសេដ្ឋី”

APR 08, 2024

ចាប់តាំងពីរថយន្តម៉ាកតេសឡាបានចេញម៉ូដែលប្រើប្រាស់ថាមពលថ្មីដំបូងរបស់ខ្លួនក្នុងឆ្នាំ2008 ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកនៃការប្រើប្រាស់ថាមពលថ្មីនេះ។

ការផ្លាស់ប្តូររបស់តេសឡាក៏បាននាំឲ្យក្រុមហ៊ុនរថយន្តជាច្រើននៅជុំវិញពិភពលោកចាប់ផ្តើមអភិវឌ្ឍរថយន្តរបស់ខ្លួនដោយប្រើប្រាស់ថាមពលថ្មីនេះ ព្រោះដោយសារតែមានការភ័យខ្លាចតាមមិនទាន់និងពេលវេលានិងបច្ចេកវិទ្យា។ ក្នុងចំណោមក្រុមហ៊ុនរថយន្តជាច្រើននោះ ក៏មានក្រុមហ៊ុនរថយន្តBMW និង Mercedes-Benzផងដែរ។

ដោយសារតែការអភិវឌ្ឍថ្មីៗ និងមានការផ្លាស់ប្តូរបច្ចេកវិទ្យាផងនោះ ក៏ធ្វើឲ្យវិស័យរថយន្តទទួលបានការផ្លាស់ប្តូរយ៉ាងធំអស្ចារ្យដែរ ។ បន្ទាប់ពីមានការ"បង្ហាញខ្លួន" នៃម៉ូដែលថ្មីនេះ រថយន្តចាស់ដទៃទៀតក៏មានការ "បាត់ពីក្រសែភ្នែក" ផងដែរ ដូចជារថយន្តចាស់ៗទាំង៦នេះផងដែរ ហើយអ្នកដែលធ្លាប់ជិះរថយន្តទាំងនេះសុទ្ធតែជា មហាសេដ្ឋី

រថយន្តចាស់ត្រូវបានដកចេញពី ទីផ្សារ

រថយន្តចាស់ដំបូងគេដែលបាន«ចូលនិវត្តន៍» គឺសាន់តាណាដែលជាទូទៅគេស្គាល់ថាPoussin។ នេះជាម៉ូដែលវ៉ុលវ៉ាហ្គេនរបស់អាល្លឺម៉ង់បង្កើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។

សាន់តាណាជំនាន់ទីមួយគឺPassatដែលផលិតដោយវ៉ុលវ៉ាហ្គេនក្នុងឆ្នាំ១៩៧៣។ ពេលមកដល់សហរដ្ឋអាមេរិក ពួកគាត់សម្រេចចិត្តប្តូរឈ្មោះពីវ៉ុលវ៉ាហ្គេនមកសាន់តាណា ក៏ដោយសារតែចង់ឲ្យរថយន្តប្រភេទនេះលក់ដាច់ខ្លាំងដូចខ្យល់កន្រ្តាក់ដែរ។

 ដោយសារនៅសហរដ្ឋអាមេរិកមានជ្រលងភ្នំមួយឈ្មោះសានតាណា ហើយកន្លែងនោះមានចរន្តខ្យល់ប្រៀបដូចជាខ្យល់កន្រ្តាក់ខ្លាំង។

លើសពីនេះទៀត នៅពេលនោះក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់មិនត្រឹមតែចង់បើកទីផ្សារអឺរ៉ុបនិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បើកទីផ្សារចិនផងដែរ ។ ដូច្នេះវ៉ុលវ៉ាហ្គេនផ្លៀតពេលប្រទេសចិនកំពុងធ្វើកំំណែទម្រង់ថ្មីក៏នាំបច្ចេកវិទ្យាផលិតរថយន្តនាំចូលដោយជោគជ័យ។

ក្នុងអំឡុងពេលនោះប្រទេសចិនក៏មានបំណងចូលរួមទុនជាមួយបរទេសដើម្បីផលិតរថយន្តផងដែរ ដូច្នេះមានការចាប់ដៃសហការគ្នាជាមួយ ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់។ នៅឆ្នាំ១៩៨៣ រោងចក្រត្រាក់ទ័រសៀងហៃបានសហការជាមួយក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់បានផលិសាន់តាណាដំបូងគេបង្អស់ដែលលក់ក្នុងតម្លៃ ៨០.០០០ យ័ន។

ទោះបីសាន់តាណាត្រូវបានលក់នៅក្នុង"តម្លៃខ្ពស់កប់ពពក"ក៏ដោយការផលិតនៅតែមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍ក្នុងរយៈពេល៤០ឆ្នាំចាប់តាំងពីសាន់តាណាចូលប្រទេសចិន ការលក់របស់ខ្លួនបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសនោះអស់រយៈពេលជាង២០ឆ្នាំជាប់ៗគ្នា។

លើសពីនេះទៅទៀត បន្ទាប់ពីពាក្យស្លោកផ្សាយពាណិជ្ជកម្ម "ជាមួយសាន់តាណា អ្នកអាចធ្វើដំណើរជុំវិញពិភពលោកដោយគ្មានការភ័យខ្លាច" បានបង្ហាញខ្លួននៅតាមផ្លូវ សាន់តាណាបានក្លាយជាឈ្មោះមួយដែលគ្នាដឹងនិងស្គាល់គ្រប់ក្រុមគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរចនាបថចាស់និងផ្នែកដំឡើងរបស់សាន់តាណាមិនបានអភិវឌ្ឍន៍ខ្លួន រថយន្តនេះក៏ត្រូវបានចូលនិវត្តន៍។

នៅឆ្នាំ២០២១ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនបានប្រកាសថាខ្លួននឹងឈប់ផលិតសាន់តាណាជាផ្លូវការហើយ​ រថយន្តចាស់មួយនេះដែលពេញនិយមក្នុងទសវត្សរ៍ឆ្នាំ១៩៨០បានក្លាយទៅជារឿងអតីតកាល។

ទីផ្សារការប្រកួតប្រជែងលក់មិនគ្រប់គ្រាន់ ការលក់អន់ថយ

រថយន្តចាស់ប្រភេទទី២ ដែលត្រូវចាកចេញពីទីផ្សារគឺរថយន្តDuke Kingរបស់​ក្រុមហ៊ុនNissanរបស់​ជប៉ុន។ នៅឆ្នាំ១៩៦០ក្រុមហ៊ុនNissan បានបើកដំណើរការផលិតរថយន្តប្រណីតរបស់ខ្លួនគឺ Duke ។ ដោយសារតែរថយន្តរបស់ Duke King មានផ្ទៃខាងក្នុងធំ និងអាចអង្គុយបានមនុស្ស៣នាក់នៅជួរខាងមុខ រថយន្តក៏ត្រូវបានអ្នកប្រើប្រាស់ពេញចិត្តជាខ្លាំង។

នៅឆ្នាំបន្តបន្ទាប់ទៀត Dukeក៏បានធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នៃសម័យកាល។ ទោះយ៉ាងណាក៏ដោយ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ដល់ទសវត្សរ៍ឆ្នាំ១៩៩០វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជប៉ុនក៏បានធ្វើឲ្យDuke Kingធ្លាក់ក្នុងជ្រោះដែលពិបាកនិងងើបឡើងវិញ។

ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្រុមហ៊ុនNissanមិនបានធ្វើកំណែទម្រង់ថ្មី ប្លែកដល់ Dukeក្នុងជំនាន់ឆ្នាំ១៩៩៥នោះទេ ប៉ុន្តែបានធ្វើការកែសម្រួលមួយចំនួនតូច​ទៅលើរូបរាង និងផ្នែកខ្លះប៉ុណ្ណោះ។ ដូច្នេះ​ហើយ​នៅ​ពេល​Duke​ជំនាន់​នោះ​ចេញ​លក់​មិន​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ទីផ្សារឡើយ។

ការ​ធ្វើ​កំណែទម្រង់ផ្សេងៗ​របស់Duke Kingមិនអាចយកចិត្តអតិថិជននៅទីផ្សារបានទៀត​ការ​លក់មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។ ដូច្នេះនៅឆ្នាំ២០០៤ ក្រុមហ៊ុនNissanបានផ្តួចផ្តើមគំនិតដើម្បីលុបបំបាត់រថយន្តម៉ូដនេះ។

រថយន្តចាស់ប្រភេទទី៣ ដែលត្រូវចូលនិវត្តន៍ផលិតដោយក្រុមហ៊ុនNissanដដែលគឺម៉ូដBluebird Bluebird និង Duke King ក៏បានជួបប្រទះវាសនាដូចគ្នាគឺការចេញដំបូងខ្ពស់ហើយចុងក្រោយចុះទាប។

នៅពេលដែលវាត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០២០ ម៉ូដែលនេះទទួលបានការសរសើរជាឯកច្ឆ័ន្ទពីទីផ្សារសម្រាប់រូបរាងថ្មី និងការរចនាខាងក្នុងដ៏សាមញ្ញ និងមានបច្ចេកទេសខ្ពស់។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនNissanបានចេញលក់ម៉ូដែលមួយដែលមានឈ្មោះថា Sylphy មុនពេលចេញលក់ Bluebird ។ ប្រភេទរថយន្តទាំងពីរមិនមានលក្ខណៈខុសប្លែកគ្នាច្រើនទាំងរូបរាងនិងតម្លៃ ប៉ុន្តែការរចនាប្រភេទមុនគឺមានលក្ខណៈជាគ្រួសារ ខណៈដែលរថយន្តប្រភេទក្រោយគឺមានលក្ខណៈជាកីឡាច្រើនជាង។

ហើយ​ដោយ​សារ​តែ​ប្រជាជន​ជប៉ុន​មាន​ទំនោរ​ចិត្តស្រឡាញ់ Sylphy​ជាង ជាលទ្ធផល ការលក់របស់ Bluebirdបានធ្លាក់ចុះ។

ទោះបីជាក្រុមហ៊ុនNissanមិនបានប្រកាសឈប់ផលិតរថយន្តប្រភេទ Bluebirdនេះក៏ដោយ បើយើងមើលលើទីផ្សារឆ្នាំ២០២១ ក្រុមហ៊ុនគ្មានការផលិតថែម  ឬ កំណែទម្រង់ផ្សេងៗទៀតទេ។

មុខងាររបស់រថយន្តមិនខ្លាំង ក៏អាចចាញ់ក្នុងទីផ្សារដែរ

រថយន្តចាស់ប្រភេទទី៤គឺ Cadillac Fleetwood ដែលត្រូវបានឈប់ផលិតនៅឆ្នាំ១៩៩៦។ រថយន្តនេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល "បង្ហាញខ្លួនជាលើកដំបូង" ដោយសារតែ Fleetwood ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងប្រណីតតាមបែបអាមេរិក។

នៅក្នុងទសវត្សរ៍ឆ្នាំ៩០នោះ ការរចនាជារាងជ្រុងការ៉េតាមបបែរចនាបទអាមេរិក ធ្វើឲ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ហេតុដូចនេះ ប្រទេសចិនតែងយករថយន្តFleetwood នេះទទួលភ្ញៀវកាទូតជានិច្ចនិរន្ទ។

ប៉ុន្តែ​ដោយសារ​វា​ជា​រថយន្ត​ប្រភេទធំ ​ស៊ី​សាំងច្រើន ហើយ​នេះ​ជា​ចំណុច​ខ្វះខាតដ៏ធំមួយ​សូម្បី​តែ​ចំណុចល្អផ្សេងៗក៏មិនអាចបំពេញចន្លោះបាន។ ហេតុដូច្នេះហើយ ខណៈដែលរថយន្តផ្សេងទៀតដែលមានការប្រើប្រាស់សាំងទាបជាងនោះបានមកនៅលើទីផ្សារ Fleetwoodក៏ក្លាយជាប្រភេទរថយន្ត"គ្មាននរណាម្នាក់ចង់ទិញ" ហើយក៏មិនមែនជា "ម៉ូដែលពេញនិយម" ទៀតឡើយ។

ចាប់តាំងពីFleetwoodត្រូវបានដកចេញពីទីផ្សារក្នុងទសវត្សរ៍ឆ្នាំ90មក ម៉ូដែលនេះបានក្លាយជាវត្ថុបុរាណហើយអ្នកដែលនៅបើកវាបានសុទ្ធត្រូវតែជាអ្នកមាន។

រថយន្តចាស់ប្រភេទទី៥ Audi 100ដែលជាប្រភេទពិបាកឃើញជាងគេម្តងទៀត។ នៅឆ្នាំ1982 ក្រុមហ៊ុនAudi បានចាប់ផ្តើមម៉ូដែលមួយដែលត្រូវបានបង្កើតឡើង និងផលិតដោយប្រើសម្ភារៈទម្ងន់ស្រាលគឺ Audi 100 ។ នៅពេលនោះAudi បានអះអាងថាមេគុណនៃការអូសរបស់រថយន្តគឺ0.3

ជាធម្មតា មេគុណអូសនៃរថយន្តគឺនៅចន្លោះ 0.28-0.4 ហើយការឈានដល់ 0.3 គឺជាការកែលម្អដ៏អស្ចារ្យរួចទៅហើយ។ ដូច្នេះហើយAudi 100 ក៏ត្រូវបានអ្នកប្រើប្រាស់ចូលចិត្តផងដែរ។

លើសពីនេះ ដោយសារតែមន្ត្រីរាជការនៅប្រទេសចិនពេលនោះចូលចិត្តប្រើប្រាស់រថយន្ត Audi100នេះត្រូវបានផ្តល់ងារជា "រថយន្តផ្លូវការ" ដែលធ្វើឲ្យរថយន្តក្លាយជាលំដាប់ "ឋានៈជាមន្ត្រីរាជការ" ។

ប៉ុន្តែនៅឆ្នាំ១៩៨៧នៅពេលដែលជនជាតិអាមេរិកម្នាក់កំពុងបើកបររថយន្តAudi100 ពួកគេបានរកឃើញថានៅពេលខ្លះឧបករណ៍បង្កើនល្បឿនរបស់រថយន្តបានជាប់គាំង។ ដោយសារបញ្ហានេះធ្វើឲ្យរថយន្ត Audi100 មាន​ផលវិបាក​ក្នុង​ការ​លក់​លើ​ទីផ្សារ។

ដើម្បីដោះស្រាយវិបត្តិនេះក្រុមហ៊ុនAudiបានផលិតរថយន្តAudi A6L ទាំងរូបរាងមួយចំនួនធំផ្អែកលើមូលដ្ឋាន Audi100 និងសង្ឃឹមថានឹង "បង្វែរវិបត្តិទាំងឡាយឲ្យក្លាយជាផលល្អវិញ" តាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក Audi100បានបាត់ពីទីផ្សារ។

ផលិតផល​ក្នុង​ស្រុក ពិបាកនិង​រស់

រថយន្តចាស់ប្រភេទទី៦ គឺជាប្រភេទ​​មោទកភាព​នៃ​រថយន្ត​ផលិត​ក្នុង​ស្រុក​របស់​ប្រទេស​ចិន Xiali។ នៅខែកញ្ញាឆ្នាំ 1986 Xiali ត្រូវបាន "ដាក់ឱ្យដំណើរការ" នៅលើទីផ្សារ។ ដោយសារតែរថយន្តXiali មានភាពរឹងមាំ និងការប្រើប្រាស់បានយូរ ពួកគេបានកាន់កាប់ចំណែកទីផ្សារធំមួយយ៉ាងជាក់លាក់។

ក្នុងទសវត្សរ៍ឆ្នាំ៨០ រថយន្តមិនទាន់ត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅក្នុងប្រទេសចិនទេ ហើយការលេចចេញរបស់ Xialiក៏បានបំពេញចន្លោះនេះផងដែរ ដែលអនុញ្ញាតឲ្យគ្រួសារជាច្រើនអាចបើកបររថយន្តបាន។

លើសពីនេះយោងតាមស្ថិតិប្រាក់ខែជាតិប្រចាំឆ្នាំជាមធ្យមក្នុងអំឡុងពេលនោះគឺ 800យន់។ ​តែXiali ដែលលក់បាន 100,000 យន់ នេះក៏ជានិមិត្តសញ្ញានៃសេដ្ឋកិច្ចគ្រួសារ ដូច្នេះមនុស្សជាច្រើនអ្នកចង់បានរថយន្តមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកំណែទម្រង់របស់ប្រទេសចិនកាន់តែស៊ីជម្រៅ មានក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាច្រើនបានលេចរូបរាងឡើងដូចជា Jiefang, Hongqiជាដើម។ ការលេចឡើងនៃក្រុមហ៊ុនរថយន្តទាំងនេះក៏បានប៉ះពាល់ដល់ទីផ្សារដែលជា"កន្លែងរស់នៅ" របស់ Xiali ផងដែរ។

ដូច្នេះហើយ Xiali បានប្រកាសឈប់ផលិតនៅឆ្នាំ២០១៨ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនXialiក៏បានដកខ្លួនចេញពីទីផ្សារផងដែរ។ ហើយរថយន្តនេះដែលធ្លាប់តំណាងឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារបានក្លាយជាវត្ថុបុរាណ។

ថ្វីត្បិតតែរថយន្តចាស់ទាំង៦ខាងលើលែងមាននៅក្នុងទីផ្សារក៏ដោយ ប៉ុន្តែរថយន្តទាំងនោះក៏នៅជាអនុស្សាវរីយ៍របស់មនុស្សជាច្រើន និងស្ថិតនៅនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មរថយន្តដ៏សំខាន់ផងដែរ។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

BMW 7 Series នៅកម្ពុជា៖ បង្ហាញពីការផ្តល់ជូនល្អបំផុតសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់

BMW 7 Series នៅកម្ពុជា៖ បង្ហាញពីការផ្តល់ជូនល្អបំផុតសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់

ព័ត៌មាន - MAR 17, 2025

ស្វែងរក BMW 7 Series នៅកម្ពុជា? អត្ថបទនេះនាំអ្នកស្គាល់ការច្នៃប្រឌិត និងបច្ចេកវិទ្យាចុងក្រោយ រួមជាមួយតម្លៃប្រកួតប្រជែងសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់ ដើម្បីជួយអ្នកជ្រើសរើសជម្រើសល្អបំផុត!

How Much Is a BMW 5 Series? Should I Buy a New or Used Car?

How Much Is a BMW 5 Series? Should I Buy a New or Used Car?

ព័ត៌មាន - FEB 26, 2025

Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ព័ត៌មាន - FEB 21, 2025

ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

24.0K+

ឡាន

770

ហាង

17.9K+

រថយន្តលក់ចេញ

1,384

រថយន្តត្រូវបានត្រួតពិនិត្យ