Liberty carz logo

ព័ត៌មាន: របៀបថែទាំរថយន្តរបស់អ្នកក្នុងកំឡុងរដូវភ្លៀង

JUL 03, 2023

រដូវវស្សាក៏បានឈានចូលមកដល់ ហើយនេះគឺជាពេលវេលាសំខាន់ណាស់ក្នុងការថែទាំរថយន្តរបស់អ្នកសម្រាប់ស្ថានភាពផ្លូវក្នុងរដូវភ្លៀងធ្លាក់នេះ។ នៅពេលភ្លៀងធ្លាក់ខ្លាំង និងផ្លូវជន់លិច វាអាចបង្កគ្រោះថ្នាក់ដល់អ្នក និងយានយន្តរបស់អ្នក។ ដូច្នេះ នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងផ្តល់នូវគន្លឹះល្អៗក្នុងការថែរក្សារថយន្តរបស់អ្នកក្នុងរដូវភ្លៀងនៅកម្ពុជា។ ដោយធ្វើតាមការណែនាំទាំងនេះ អ្នកនឹងអាចរក្សាសុវត្ថិភាព និងការពារការរថយន្តរបស់អ្នក។

ពិនិត្យសំបកកង់របស់អ្នកឱ្យបានទៀងទាត់

 

ការថែរក្សាសំបកកង់ឱ្យបានល្អិតល្អន់គឺមានសារៈសំខាន់ក្នុងរដូវវស្សានេះ។ ពិនិត្យសំពាធសំបកកង់ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ ត្រូវមើលសភាពរបស់សំបកកង់រថយន្តថាមានស្នាមរហែក ឬស្នាមសឺកដល់កម្រិតណា។ សំបកកង់ដែលសឹកខ្លាំងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់រអឹល ជាពិសេសនៅលើផ្លូវដែលសើម។ សូមពិចារណាលើការផ្លាស់ប្ដូរសំបកកង់របស់អ្នក ប្រសិនបើពួកវាមានសភាពលើសពីដែនកំណត់ដែលបានណែនាំ។

 

ពិនិត្យ និងសម្អាតចង្កៀងរថយន្តរបស់អ្នក

 

ចង្កៀងពិតជាមានសារៈសំខាន់ណាស់នៅពេលបើកបរក្នុងស្ថានភាពភ្លៀង។ លោកអ្នកត្រូវប្រាកដថាចង្កៀងមុខរបស់រថយន្តអ្នកស្អាត ភ្លឺនិងដំណើរការតាមប្រក្រតី។ សូមសម្អាតភាពកខ្វក់ កំទេចកំទី ឬសំណើមចេញពីកញ្ចក់ ដើម្បីធានាបាននូវការមើលឃើញអោយបានច្បាស់នៅលើផ្លូវ។ ភ្លើងអ័ព្ទអាចធ្វើអោយការមើលឃើញរបស់អ្នកប្រសើរឡើងក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ឬពេលចុះអ័ព្ទ។ ដូច្នេះ សូមកុំភ្លេចតេស្តភ្លើងអ័ព្ទរបស់អ្នក ដើម្បីធានាថាពួកវាដំណើរការបានត្រឹមត្រូវផងដែរ។ ប្រសិនបើ​ភ្លើងនេះមិន​ដំណើរការ លោកអ្នក​ត្រូវផ្លាស់ប្ដូរវា​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

 

ពិនិត្យមើលផ្លិតទឹករបស់អ្នក

 

ផ្លិតទឹករបស់រថយន្តគឺចាំបាច់ណាស់សម្រាប់មើលទិដ្ឋភាពផ្លូវក្នុងពេលមានភ្លៀងធ្លាក់។ សូមពិនិត្យមើលសភាពផ្លិត​ថាវាមាន​សញ្ញា​ខូច​ខាត ឬទេ។ ប្រសិនបើវាមិនអាចសម្អាតកញ្ចក់ឱ្យបានស្អាតទេនោះ គឺលោកអ្នកត្រូវដល់ពេលផ្លាស់ប្ដូវវាហើយ។

 

លាង​សម្អាត​រថយន្ត​របស់​អ្នក​ជា​ប្រចាំ

 

ក្នុងរដូវវស្សានេះ រថយន្តរបស់អ្នកប្រាកដជាប្រឈមនឹងភាពកខ្វក់ ភក់ និងកំទេចកំទីផ្សេងៗជាច្រើន។ ការ​លាង​រថយន្ត​ជា​ប្រចាំ​នឹង​ជួយ​ការពារពី​ការ​កើន​ឡើង​នៃ​សារធាតុ​ច្រេះ​ដែល​អាច​បំផ្លាញ​គ្រឿងបន្លាស់ និងពណ៌រថយន្តរបស់អ្នក។ លើសពីនេះ ការប៉ូលារថយន្តក៏ផ្ដល់ជាស្រទាប់ការពារប្រឆាំងនឹងបញ្ហាទាំងនេះដែរ។

 

ឥឡូវនេះ Liberty Carz ក៏ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់រដូវភ្លៀងធ្លាក់សម្រាប់អតិថិជនគ្រប់រូបដែលកក់ឡានបានជោគជ័យតាមរយៈ Liberty Carz App របស់យើងផងដែរ។ អតិថិជន​នឹង​ទទួលបាន​ប័ណ្ណ​លាង​រថយន្ត​ឥតគិតថ្លៃ​ភ្លាមៗ ដប​ទឹក​ដ៏ស្រស់ស្អាត មួក​ការពារ​កម្តៅថ្ងៃ និង​សៀវភៅ​កត់ត្រា​ដ៏​ប្រណីត​មួយ​ភ្លាមៗ​។ គ្មានការកំណត់លើចំនួនការកក់ ឬអតិថិជន និងមិនគិតថ្លៃបន្ថែមឡើយ!

 

បន្ថយល្បឿន និងបង្កើនគន្លាត

 

លោកអ្នកត្រូវប្រុងប្រយ័ត្នជាខ្លាំងនៅពេលបើកបរកំឡុងពេលភ្លៀង។ សូមបន្ថយល្បឿនរបស់អ្នក ហើយបង្កើនគន្លាតរវាងអ្នក និងរថយន្តនៅពីមុខអ្នកដោយប្រុងប្រយ័ត្នបំផុត។ ការធ្វើបែបនេះនឹងផ្តល់នូវពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ។ ដូចគ្នានោះដែរ ប្រសិនជាអ្នកកាច់ចង្កូតបត់ ឬជាហ្វ្រាំងភ្លាមៗ និងការបង្កើនល្បឿនលឿន នោះលោកអ្នកនឹងអាចបាត់បង់ការគ្រប់គ្រងលើផ្លូវសើមរអឹលនេះ។

 

សូមប្រុងប្រយ័ត្នចំពោះតំបន់ទឹកលិច

 

នៅ​រដូវវស្សា វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​លោកអ្នកត្រូវជួបប្រទះ​នូវ​ផ្លូវ​លិច​ទឹក អ្នកត្រូវអនុវត្តការប្រុងប្រយ័ត្នខ្លាំងនៅពេលចូលទៅជិតតំបន់នេះ។ ប្រសិនបើតំបន់ទាំងនោះមានកម្រិតទឹកខ្ពស់ពេក វាជាការល្អបំផុតប្រសិនបើអ្នកស្វែងរកផ្លូវវាង ដើម្បីជៀសវាងការខូចខាតដែលអាចកើតមានចំពោះយានយន្តរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ សូមកុំបញ្ឈប់រថយន្តរបស់អ្នក នៅពេលអ្នកកំពុងបើកបរក្នុងតំបន់លិចទឹកនេះ។ នេះនឺងអាចបណ្តាលឱ្យម៉ាស៊ីនរថយន្តរបស់អ្នករលត់នៅពេលទឹកចូល។

 

ដូច្នេះ ការថែរក្សារថយន្តរបស់អ្នកក្នុងរដូវវស្សាក្នុងប្រទេសកម្ពុជា គឺមានសារៈសំខាន់សម្រាប់សុវត្ថិភាពរបស់អ្នក និងយានយន្តរបស់អ្នក។ ដោយការធ្វើតាមគន្លឹះដែលបានរៀបរាប់នៅក្នុងអត្ថបទនេះ លោកអ្នកអាចធានាថារថយន្តរបស់អ្នកនៅតែស្ថិតក្នុងស្ថានភាពល្អបំផុត ទោះបីជាមានលក្ខខណ្ឌអាកាសធាតុដ៏លំបាកយ៉ាងណាក៏ដោយ។ សូមកុំភ្លេចពិនិត្យមើលសំបកកង់ និងភ្លើងរថយន្តរបស់អ្នកឱ្យបានទៀងទាត់ ការពារផ្នែកខាងក្រៅ និងខាងក្នុងរថយន្តរបស់អ្នក ហើយបើកបរដោយសុវត្ថិភាពជានិច្ច។

 

ព័ត៌មានដែលពាក់ព័ន្ធ

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ព័ត៌មាន - APR 07, 2025

ពេលដែលបុណ្យចូលឆ្នាំខ្មែរ​កំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

ព័ត៌មាន - MAY 29, 2025

ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

29.7K+

ឡាន

801

ហាង

23.6K+

រថយន្តលក់ចេញ