ព័ត៌មាន:
ព័ត៌មាន: ចំណងជើង:ប្រភេទឡានដែរអាចអណ្តែតលើទឹក!YangWang U8 តើលោកអ្នកចាប់អារម្មណ៍ទេ
JUN 11, 2024
បន្ទាប់ពីបានឃើញនូវចំណងជើងអ្នកទាំងអស់គ្នាប្រាកដជាចង់ដឹង អ្វីទៅដែលអណ្តែតលើទឹក តើរថយន្តប្រភេទមួយណាដែលអាចធ្វើដំណើរឆ្លងកាត់ភ្នំ និងទន្លេបាន? តាមពិតទៅអ្វីដែល Xiao Carz ចង់សរសេរថ្ងៃនេះគឺ YangWang U8 រថយន្តប្រភេទនេះ គឺជាម៉ាកយីហោនៅក្រោម BYD (Yangwang) បានចេញនៅរថយន្តអគ្គិសនី SUV។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៃរថយន្តនេះ ការកំណត់រចនាសម្ព័ន្ធដ៏ប្រណិតរបស់វាត្រូវបានគេស្គាល់ថា សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាទំនើប ថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សូមក្រឡេកមើលលក្ខណៈពិសេសរបស់រថយន្តនេះជាមួយនឹង Xiao Carz។
តោះយើងចូលទៅកាន់ចំណុចសំខាន់!
គុណសម្បត្តិនៃម៉ូដែលរថយន្ត
1.សមត្ថភាពអាចអណ្ដែតក្នុងពេលអាសន្ន, ជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្ន
2.U8 អាចបង្វិលនៅនឹងកន្លែង, ងាយស្រួលដាក់កន្លែងចតរថយន្ត
Disadvantages.
3.ទោះបីជាសំបកកង់ផ្ទុះក៏ដោយអ្នកនឹងមិនបាត់បង់ភាពគ្រប់គ្រងឡើយ,លាហើយសំបកកង់ដែលការពារបែក
4.កុំផ្តោតលើ 8295, U8 ក៏មានបន្ទះឈីបដំណើរការ 4nm ផងដែរ
5.រថយន្តនេះមានទម្ងន់លើ ៣ តោន, កម្លាំងពី ០ ដល់ ១០០ ត្រឹមតែ ៣ វិនាទី
គុណវិបត្តិ:
1. បរិវេនខាងក្នុងប្រើប្រាស់មិនសូវធំ
2. តម្លៃខ្ពស់ Xiao Carz បានប៉ានស្មានថាតម្លៃនៅកម្ពុជាប្រហែលជា ២៥ ម៉ឺនដុល្លារ។
ការរចនារូបរាង
YangWang U8 បង្កប់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពទំនើប និងប្រណិត។ បន្ទាត់នៃរថយន្តមានភាពរលោង ផ្នែកខាងមុខមានការរចនាបែបលក្ខណះគ្រួសារ ផ្នែក Grill របស់រថយន្តមានទំហំធំ ជាមួយនិងអំពូលភ្លើងមានរាងធំនិងភ្លឺច្បាស់ ដែលមើលទៅគួរឱ្យមានការសម្គាល់ជាខ្លាំង។ ខ្សែចំហៀងនៃរថយន្តមានលក្ខណៈសាមញ្ញ ដែលបញ្ជាក់ពីកម្លាំង និងស្ថេរភាពរបស់រថយន្ត SUV។ ការរចនាផ្នែកខាងក្រោយក៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា ភ្លើងខាងក្រោយមិនត្រឹមតែមានភាពស្រស់ស្អាត វាក៏អាចបង្កើនការមើលនៅពេលយប់ផងដែរ។
ផ្ទៃខាងក្នុងនិងការលួងលោម
ផ្នែកខាងក្នុងរបស់ Yangwang U8 ក៏បានបន្តប្រធានបទនៃភាពប្រណីត និងបច្ចេកវិទ្យាផងដែរ។ សម្ភារៈទំនើបៗមួយចំនួនធំត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត ដូចជាស្បែក ឈើរឹង និងដែក បង្កើតបរិយាកាសដ៏ថ្លៃថ្នូ។ នៅចំណុចការគ្រប់គ្រងផ្នែកកណ្ដាលត្រូវបានបំពាក់ដោយអេក្រង់ទំហំធំ ដែលរួមបញ្ចូលការគ្រប់គ្រងមុខងាររថយន្តស្ទើរតែទាំងអស់ និងជាមួយនឹងការបង្ហាញព័ត៌មាន និងការរចនាប៊ូតុងដល់សាមញ្ញ។ កៅអីមានការរចនាបែប ergonomic ដើម្បីផ្តល់នូវផាសុកភាព និងមានការគាំទ្រដ៏ល្អឥតខ្ចោះ កៅអីខាងក្រោយក៏អាច កែតម្រូវបានជាច្រើនដើម្បីបំពេញនូវតម្រូវការរបស់អ្នកដំណើរផ្សេងៗគ្នា។
ដំណើរការនៃថាមពល និងបច្ចេកវិទ្យាឆ្លាតវៃ
ក្រឡេកទៅមើល Yangwang U8បំពាក់ដោយប្រព័ន្ធអគ្គិសនីទាំងមូល ប្រព័ន្ធនៃម៉ាស៊ីនរថយន្តអាចឈានដល់ល្បឿន ២០,៥០០ rpm នៃកម្លាំង អតិបរមារបស់រថយន្តអាចលើសពី ១,១០០សេះ ហើយវាអាចបង្កើនល្បឿន 100 គីឡូម៉ែត្រទក្នុងរយៈពេល 3 វិនាទី។ ដោយការវិនិច្ឆ័យតាមទិន្នន័យបច្ចុប្បន្ន YangWang U8 គឺជាប្រភេទ SUV បែប Off-Road ដ៏ប្រណិតដែលមានដំណើរការល្អគ្រប់ស្ថានភាពទាំងអស់។
ប្រៀបបានដូចរថក្រោះបង្វិលខ្លូននៅនឹងកន្លែង “Crab mode” នេះគឺជាលទ្ធផលទាំងអស់នៃម៉ូទ័រ ចំនួន 4 លើសពីនេះ សមត្ថភាពការពារប្រព័ន្ធស្នូលខាងក្នុងរបស់រថយន្តឈានដល់កម្រិត IP68 មិនមានខ្យល់ចេញចូលតួ និងកាប៊ីនបិទជិតបានល្អ ការអនុវត្តសាកល្បងមិនជ្រាបទឹកបានទទួលបានឈានដល់កម្រិតជាក់លាក់មួយ មុខងារគ្រប់គ្រងកង់ទាំងបួន ត្រូវបានប្រើដើម្បីទទួលបានសមត្ថភាពអណ្តែតទឹក និងគេចចេញពីគ្រោះអាសន្ន។
និយាយអំពីមុខងារអណ្តែតទឹក បច្ចេកវិទ្យានេះពិតជាបច្ចេកវិទ្យាសុវត្ថិភាពសម្រាប់គ្រាជួបមហន្តរាយ។ នៅពេលប្រើវា អ្នកបើកបរគ្រាន់តែត្រូវចុចនៅលើអេក្រង់បញ្ជាកណ្តាលធំបើកមុខងារអណ្តែតទឹក។U8 អាចទប់បាននូវលំហូរទឹកជាក់ស្តែងនៅក្នុងរថយន្ត រយៈពេល 30 នាទីពេលនៅក្នុងទឹក។ ឧបសគ្គតែមួយគត់គឺដែនកំណត់នៃល្បឿនចលនាក្នុងទឹកគឺ 3 គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅក្នុងការវិភាគចុងក្រោយ សម្រាប់មុខងារសង្គ្រោះបន្ទាន់ នេះពិតជាមុខងារដ៏ល្អមួយ!
សង្ខេប
Yangwag U8 មិនត្រឹមតែជារថយន្ត SUV អគ្គិសនីដ៏ប្រណិតប៉ុណ្ណោះទេ វាក៏ជានិមិត្តសញ្ញានៃបច្ចេកវិទ្យា និងកម្លាំងរបស់ BYD នៅក្នុងវិស័យរថយន្តថាមពលថ្មី។ មិនថាវាទាក់ទងនឹងការរចនាផ្នែកខាងក្រៅ ភាពប្រណិតខាងក្នុង ដំណើរការថាមពល ឬបច្ចេកវិទ្យាឆ្លាតវៃ YangWang U8 បានបង្ហាញនូវគុណភាពដ៏ល្អឥតខ្ចោះរបស់ខ្លួនជាគំរូម៉ាកយីហោលំដាប់ខ្ពស់។ ដូច្នេះតើអ្នកចូលចិត្តរថយន្តប្រភេទ SUV ដែលអាចធ្វើដំណើរឆ្លងកាត់ភ្នំ និងទន្លេដែរឬទេ?
ព័ត៌មានដែលពាក់ព័ន្ធ
ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?
ព័ត៌មាន - APR 07, 2025
ពេលដែលបុណ្យចូលឆ្នាំខ្មែរកំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
29.8K+
ឡាន
801
ហាង
23.7K+
រថយន្តលក់ចេញ