ព័ត៌មាន:
ព័ត៌មាន: Auto news 2: អ្នករចនា Nissan GT-R បង្កើតរថយន្តស្ព័រអគ្គិសនីទម្ងន់ស្រាលដែលមានត្រឹមតែកម្លាំង៤៨៣សេះ
JUL 06, 2023
លោក Shiro Nakamura អ្នករចនារថយន្តម៉ាក Nissan ដ៏ល្បីល្បាញ នឹងធ្វើការបង្ហាញពីការរចនាថ្មីបំផុតរបស់គាត់គឺ រថយន្តប្រភេទ AIM EV Sport 01 នៅក្នុងកម្មវិធី Goodwood Festival of Speed នាពេលខាងមុខនេះ។ រថយន្តស្ព័រអគ្គិសនីខ្នាតតូចថ្មីនេះ រចនាឡើងជាពិសេសសម្រាប់ក្រុមហ៊ុនវិស្វកម្ម AIM ដែលមានមូលដ្ឋាននៅទីក្រុង Nagoya ក្នុងគោលបំណងកាត់បន្ថយទម្ងន់ និងបង្កើនគុណភាពរបស់រថយន្តថែមទៀតផង ។
លោក Nakamura ដែលបានចូលនិវត្តន៍ជាអនុប្រធានក្រុមហ៊ុន Nissan នៅក្នុងឆ្នាំ 2017 បានក្លាយជាអ្នក ដឹកនាំរបស់ក្រុមហ៊ុនដែលមានឈ្មោះថា SN Design Platform ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការរចនារថយន្តម៉ូដែល Nissan ដ៏ល្បីល្បាញជាច្រើនដូចជា Cube, Qashqai, Leaf និង GT-R ។
AIM EV Sport 01 ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី និងផ្លែកទៅដល់អ្នកបើកបរ។ បច្ចុប្បន្ន រថយន្តម៉ូដែលនេះកំពុងស្ថិតក្រោមការធ្វើតេស្ត បុន្តែនឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្នុង ការប្រកួតរថយន្ត ឡើងភ្នំ Goodwood ដ៏ល្បីល្បាញ។
ដោយមានទម្ងន់ត្រឹមតែ 1425 គីឡូក្រាម រថយន្តស្ព័រប្រភេទអគ្គិសនីនេះ ត្រូវបានបំពាក់ទៅដោយម៉ូទ័រអេឡិចត្រិចដែល ភ្ជាប់ជាមួួយនឹងប្រព័ន្ធបញ្ចុះកម្ដៅ ចំនួនពីរសម្រាប់កង់ខាងក្រោយ។ ម៉ូទ័រទាំងពីរនេះមានល្បឿនអតិបរមា 10,000rpm និង ត្រូវការថាមពលពីអាគុយប្រម៉ាន 81kWh បំបែកជាបួនដុំ។ ភ្ជាប់ជាមួយនឹងកម្លាំងបង្វិល 483bhp និង 582 lb ft រថយន្តប្រភេទនេះត្រូវបានគេរំពឹងថានឹងសម្រេចបាននូវល្បឿនប្រហែល 0 – 62mph ក្នុងរយះពេល ៦ វិនាទី។
ដើម្បីកាត់បន្ថយទម្ងន់ រថយន្ត EV Sport 01 បានបំពាក់ជាមួយនឹងសម្ភារៈទម្ងន់ស្រាល ដូចជាបន្ទះតួកាបូន និងតួរថយន្ត ខណៈដែលស៊ុមរបស់ថយន្តត្រូវបានផលិតឡើងពីអាលុយមីញ៉ូម។ ជាងនេះទៅទៀត រថយន្តប្រភេទនេះត្រូវបានបំពាក់ ទៅដោយកាងទាំងខាងមុខនិងខាងក្រោយ ស្របជាមួយនឹងកង់ដែលមានទំហំ ២០ អ៊ីញ។
ការគាំទ្រវិជ្ជមានពីសាធារណជនបានជំរុញឱ្យ AIM ធ្វើការពិចារណាទៅលើការចាប់ផ្ដើមផលិតកម្មដែលមានកំណត់ របស់រថយន្ដ EV Sport 01 នេះ។
ព័ត៌មានដែលពាក់ព័ន្ធ
ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?
ព័ត៌មាន - APR 07, 2025
ពេលដែលបុណ្យចូលឆ្នាំខ្មែរកំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
29.7K+
ឡាន
801
ហាង
23.6K+
រថយន្តលក់ចេញ