ព័ត៌មាន:
ព័ត៌មាន: ការព្យារករណ៏ទីផ្សាររថយន្តក្នុងឆ្នាំ ២០២៤
JAN 12, 2024
នៅក្នុងឆ្នាំ ២០២៤ នេះផងដែរ Liberty Carz នឹងព្យាករណ៍ថាការលក់រថយន្តថ្មីទូទាំងពិភពលោកនឹង អាចឈានដល់ 88 លានគ្រឿងនៅក្នុងឆ្នាំនេះ។ យើងអាចដឹងថាការព្យាករណ៍នេះបង្ហាញពីការកើនឡើង 2.8% នៃការលក់រថយន្តធុនស្រាលទូទាំងពិភពលោកក្នុងឆ្នាំ 2024 បើធៀបនឹងឆ្នាំមុន។
សន្ទុះនៃការងើបឡើងវិញនៃផលិតកម្មរថយន្តធុនស្រាលដែលកំពុងបន្តដោះស្រាយបញ្ហាកង្វះគ្រឿងបន្លាស់នៅតាមតំបន់ផ្សេងៗ បញ្ហាទាំងនេះជម្រុញអោយធ្វើការស្តារតម្រូវការឡើងវិញនូវការផលិតនឹងផ្គត់ផ្គង់ ដោយមាន ការកម្មង់ជាច្រើនពីសំណាក់អតិថិជនចាស់ៗ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញក៏នៅតែមានការបារម្ភពី
សន្ទុះនៃការស្តារឡើងវិញដោយសារតែបញ្ហាប្រឈមពីតម្លៃរថយន្តខ្ពស់ និងលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចី
ទស្សនវិស័យទីផ្សារតាមតំបន់:
១. អុឺរ៉ុប: ទីផ្សារអឺរ៉ុបខាងលិច/កណ្តាល រំពឹងថានឹងមានសន្ទុះយ៉ាងខ្លាំងដោយសារនៅឆ្នាំ ២០២៣ មានការលក់រហូតដល់ ១៥ លានគ្រឿង ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើង 3% នៅឆ្នាំ 2024។ ប៉ុន្តែការកើនឡើងនេះក៏មកជាមួយផលវិបាកខ្លះៗផងដែរដូចជា ការផ្លាស់ប្តូរទៅផលិតរថយន្តអគ្គសនី, ការរងចាំអតិថិជន, ការប្រកួត ប្រជែងពីក្រុមហ៊ុន OEM របស់ចិន, វិបត្តិថាមពល និងការបោះឆ្នោត EU នាពេលខាងមុខ។
២. អាមេរិកខាងជើង: ការលក់ដែលរំពឹងទុកនៅសហរដ្ឋអាមេរិកមានចំនួន ១៤.៨ លានគ្រឿងក្នុងឆ្នាំ ២០២៤
ដែលអាចប៉ាន់ស្មានបានថានឹងកើនឡើង ១.៩% បើធៀបនឹងការព្យាករណ៍ចំនួន ១៥.៥ លានគ្រឿងក្នុងឆ្នាំ ២០២៣។ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងបញ្ហាអត្រាការប្រាក់ខ្ពស់និងលក្ខខណ្ឌ ឥណទានដែលមានការរឹតបន្តឹង។
៣. ចិន: ទីផ្សារចិនត្រូវបានគេព្យាករថានឹងមានស្ថិរភាពនៅឆ្នាំ ២០២៤ មានការថយចុះពី ០.២% ទៅ ២៨.១ លានគ្រឿង តែមានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុកជាច្រើន។
ដោយសារមានការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តប្រភេទអគ្គិសនី, របាយការណ៍បានព្យាករថាការលក់រថយន្ត អគ្គិសនី (BEV) នឹងកើនដល់ ១៣,៣ លានគ្រឿងក្នុងឆ្នាំ ២០២៤ មានចំនួនប្រហែល ១៦.២% នៃការលក់ រថយន្តទូទាំងពិភពលោក។ ទាំងនេះបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ពីការប៉ាន់ស្មានចំនួន ៩.៦ លានគ្រឿង
នៃរថយន្ត BEVs ក្នុងឆ្នាំ ២០២៣ ដែលបង្កើតចំណែកទីផ្សារ ១២% ។
ខណៈពេលដែលយើងកំពុងមើលឃើញពីការលូតលាស់នៃឧស្សាហ៏កម្មនៃរថយន្តអគ្គិសនីនេះ បញ្ហាប្រឈម នៅតែមានដែលទាក់ទងទៅនឹង រូបរាង, បណ្តាញអគ្គិសនី, ខ្សែរផ្គត់ផ្គង់ថ្ម និងគំរូខ្សែរផ្គត់ផ្គង់ថាមពលទូទៅ។
គោលនយោបាយរបស់ប្រទេសសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បានដើរតួនាទី យ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃបរិស្ថានល្អនឹងផែនដីពណ៌បៃតងក្នុងប្រើប្រាស់រថយន្តអគ្គសនី។
កុំភ្លេចតាមដាន Liberty Carz ដើម្បីទទួលបានពត៌មានថ្មីៗបន្ថែមទៀត!
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
អ្វីទៅជា រថយន្តអគ្គិសនី? ប្រភេទរថយន្តអគ្គិសនី និយមន័យពេញលេញ និងអត្ថប្រយោជន៍នៃការបើកបរ រថយន្តអគ្គិសនី
ព័ត៌មាន - DEC 04, 2024
ស្វែងយល់អំពីនិយមន័យរបស់ រថយន្តអគ្គិសនី របៀបដែលវាដំណើរការ ម៉ាកកំពូល អត្ថប្រយោជន៍ បញ្ហាប្រឈម និងហេតុអ្វីវាកំពុងផ្លាស់ប្តូរឧស្សាហកម្មរថយន្ត។ ស្វែងរកកិច្ចព្រមព្រៀង រថយន្តអគ្គិសនី ដ៏ល្អបំផុតជាមួយកញ្ចប់កម្ចីគាំទ្រនៅ Liberty Carz។
កម្មវិធី Auto Show 2024 បានបញ្ចប់ដោយជោគជ័យ ដោយសេចក្តីរំភើបនិងការច្នៃប្រឌិតបានបំភ្លឺទាំងឆាក!
ព័ត៌មាន - DEC 02, 2024
នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024 ពិព័រណ៍រថយន្តរយៈពេលបីថ្ងៃឆ្នាំ 2024 បានបិទបញ្ចប់ដោយជោគជ័យនៅផ្សារទំនើប AEON Mall 2 ក្នុងរាជធានីភ្នំពេញ។ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងវិស័យរថយន្ត ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលចិត្តរថយន្ត និងនាក់ចូលរួមរាប់មិនអស់ ដើម្ប
Liberty Carz នឹងបង្ហាញខ្លួនដ៏អស្ចារ្យក្នុងកម្មវិធី Auto Show 2024 ជួបគ្នានៅ Aeon 2!
ព័ត៌មាន - NOV 28, 2024
ប្រិយមិត្តដែលនិយមរថយន្ត ព្រឹត្តិការណ៍រថយន្តប្រចាំឆ្នាំមកដល់ហើយ! Liberty Carz នឹងចូលរួមក្នុងកម្មវិធី Auto Show 2024 ដែលរៀបចំដោយ CCC ហើយព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅផ្សារទំនើប Aeon 2 ចាប់ពីថ្ងៃទី 29 ខែវិច្ឆិកាដល់ថ្ងៃទី 1 ខែធ្នូ ដោយចាប់ផ្តើមនៅម៉ោង 4
អ្នកមើលភាគច្រើន
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
តើមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៤? Lexus RZ300e កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះ!
JAN 02, 2024
ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Liberty Carz៖ រូបរាងថ្មី ទាន់សម័យសម្រាប់ការទិញយ៉ាងងាយ!
JAN 29, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
18.2K+
ឡាន
732
ហាង
9,635
រថយន្តលក់ចេញ
1,079
រថយន្តត្រូវបានត្រួតពិនិត្យ