Liberty carz logo

ព័ត៌មាន: ការនាំយកបច្ចេកវិទ្យាឆ្លងប្រទេស: The Jaecoo J7 SUV នឹងធ្វើការបង្កើតតម្រូវតាមទីផ្សាររបស់ប្រទេសអង់គ្លេស

JAN 04, 2024

ពួកយើងកំពុងតែទទួលបាននូវពត៌មានដ៏រំភើបមួយសម្រាប់រថយន្តប្រភេទ SUV! ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា Jaecoo កំពុងតែធ្វើអោយមានភាពល្បីរន្ទឺជាមួយនឹងម៉ូឌែល J7 របស់ខ្លួន ដែលពួកគេនឹងនាំចូលទៅក្នុងប្រទេស អង់គ្លេសនៅរដូវក្ដៅនេះ បន្ទាប់ពីម៉ាកយីហោ Omada បានបញ្ចេញរថយន្ត Crossover ទី ៥ របស់ពួកគេក្នុង ពេលថ្មីៗនេះផងដែរ។

តើអ្វីដែលធ្វើអោយ J7 មានលក្ខណៈពិសេសខុសប្លែកពីគេ? ដោយសារតែភាពមើលទៅមិនដូចជារថយន្ត SUV ទូទៅ

ដែលពួកយើងធ្លាប់បានឃើញ វាមានបំពាក់ដោយបច្ចេកវិជ្ជា AI ដ៏ទំនើបនឹងសម្ថភាពនៃការជិះ off-road ដែលត្រូវបាន រួមបញ្ចូលគ្នាក្នុងរចនាប័ទ្មមួយដ៏ទាន់សម័យ អ្នកមើលអាចនឹងច្រលំរថយន្តនេះជាមួយរថយន្តម៉ាកអុឺរ៉ុបប្រសិនជាមិនទាន់ ស្គាល់ក្រុមហ៊ុនមួយនេះ។ បើយើងនិយាយអំពីឈ្មោះ Jaecoo នេះវិញគឺបានមកពីការបញ្ចូលគ្នារវាងពាក្យនៃភាសា អង់គ្លេស “ cool ” នឹងពាក្យនៃភាសាអាល្លឺម៉ង់ “ jäger ” ។ 

ឥលូវនេះពួកយើងនាំគ្នាមកនិយាយអំពីកម្លាំងនៃរថយន្តវិញម្តង, រថយន្តនេះមានជម្រើស ប្រព័ន្ធ Hybrid 1.5 លីត្រ នឹងម៉ាស៊ីនសាំង 1.6 លីត្ររហ័ស, “ប្រព័ន្ធឆ្លាតវ័យនៃការបើកបរ” ដែលភ្ជាប់មកជាមួយទាំងពីរពិតជាមានភាពគួរ អោយចាប់អារម្មណ៍មែនទែន តែសុវត្ថិភាពក៏មានសារៈសំខាន់បំផុតផងដែរ។ Jaecoo បានទទួលចំណាត់ថ្នាក់ផ្កាយ ប្រាំនៃផ្នែកសុវត្ថិភាពទូទាំងពិភពលោកដោយសារតែ “ការស្រូបយកថាមពល – រចនាសម្ព័ន្ធដែលមើលទៅដូចជាទ្រុង” 

នឹងមុខងារសុវត្ថិភាពដ៏សកម្មមួយចំនួនទៀត បើយកប្រៀបធៀបជាមួយនឹងទូរស័ព្ទគឺដូចជា Nokia 3310 អញ្ចឹងតែក្នុងទម្រង់ជារថយន្ត!

បើតាមមើលទៅប្រជាជនអុឺរ៉ុបនឹងពេញចិត្តការតុបតែងខាងក្នុងនៃរថយន្តម៉ូឌែល J7 នេះប្រាកដណាស់ ដោយសារតែ

រថយន្តនេះមានដំបូលបើកខាងលើយ៉ាងធំ, អេក្រង់បញ្ជាដ៏រហ័ស, សភាពខាងក្នុងរថយន្ត, និងបច្ចេកវិទ្យាច្នៃប្រឌិតជា ច្រើនទៀតនៅក្នុងកន្លែងអ្នកបើកបរ។

ទោះបីជាពេលនេះមិនទាន់មានការបញ្ជាក់តម្លៃរថយន្តច្បាស់លាស់ តែយើងអាចប៉ាន់ស្មានបានពីចន្លោះ ៣៥,000 ផោន

ទៅ ៤៥,០០០ ផោន។ តម្លៃនេះគឺមានភាពសាកសមជាមួយនឹងរថយន្តដ៏អស្ចារ្យបែបនេះ។

កុំភ្លេចឧស្សាហ៏ពិនិត្យមើលពត៌មានរបស់រថយន្ត SUV ដើម្បីកុំអោយខកខានក្នុងការទទួលបានពត៌មានថ្មីពីរថយន្តនេះ!

ព័ត៌មានដែលពាក់ព័ន្ធ

រថយន្ដអគ្គិសនី NIO ES6

រថយន្ដអគ្គិសនី NIO ES6

ព័ត៌មាន - JUN 24, 2025

ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

ព័ត៌មាន - MAY 29, 2025

ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

31.0K+

ឡាន

802

ហាង

25.0K+

រថយន្តលក់ចេញ