ព័ត៌មាន:
ព័ត៌មាន: Car news 3: Kia Picanto ស៊េរីឆ្នាំ2023 បង្ហាញនូវរចនាបទដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើប
JUL 07, 2023
City car មានបំពាក់នូវរចនាបទបែប EV9 ‘tiger nose’ grille និងមានការអាប់ដេតស្វ័យប្រវត្តិ។ រថយន្តនេះរំពឹងថានឹងមានតម្លៃលើសពី 20,000 ដុល្លារ
Kia Picanto ស៊េរីឆ្នាំ 2023 ដែលទើបដាក់បង្ហាញនាពេលថ្មីៗនេះ គឹមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទាំងផ្នែកខាងក្នុង និងខាងក្រៅ ក្នុងគោលបំណងរក្សាភាពទាក់ទាញ និងតួលេខនៃការលក់របស់រថយន្តនេះ។ រចនាឡើងជាពិសេសសម្រាប់អ្នកវ័យក្មេង និងការធ្វើដំណើរក្នុងទីក្រុង ការអាប់ដេតរបស់ Picanto បានផ្តល់នូវភាពប្រសើរឡើងសម្រាប់ការបើកបរ ដែលភ្ជាប់ជាមួយលក្ខណៈពិសេសតាមស្តង់ដារជាច្រើន សមត្ថភាពអាប់ដេតដោយស្វ័យប្រវត្តិ រួមទាំងមានបច្ចេកវិទ្យាទំនើបផ្សេងៗ។ ចំណុចទាំងនេះបានចាត់រថយន្តនេះ ជារថយន្តមួយដែលមានសុវត្ថិភាពបំផុតនៅក្នុងចំណោមថ្នាក់រថយន្តដទៃ។
ដោយផ្អែកទៅលើទស្សនវិជ្ជានៃការរចនារបស់ Kia Opposites United ដែលធ្លាប់បង្ហាញនៅក្នុងម៉ូដែល EV9 និង EV6 ផ្នែកខាងក្រៅរបស់ Picanto ទទួលបានការរចនាឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍។ លើសពីនេះទៀត ពណ៌ថ្មីចំនួន 4 ត្រូវបានណែនាំសម្រាប់ឆ្នាំ 2023នេះផងដែរ។
ខណៈពេលដែល Picanto បច្ចុប្បន្នមានតម្លៃចាប់ពី 18,285 ដុល្លារ ការអាប់ដេតនេះត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃនៃម៉ូដែលនេះនឹងឡើងលើសពី 20,000 ដុល្លារ ស្រដៀងទៅនឹង Hyundai i10 ដែលថ្មីៗនេះមានការកែលម្អស្រដៀងគ្នា។
រថយន្តនេះត្រូវបានផ្តល់ជូនជាពីរកម្រិត ដែលអាចប្រើបានទាំងម៉ាស៊ីនសាំង 1.0 លីត្របីស៊ីឡាំង ឬម៉ាស៊ីនសាំង 1.2 លីត្របួនស៊ីឡាំង។ ម៉ាស៊ីនទាំងពីរនេះត្រូវបានអាប់ដេត ដើម្បីបង្កើនលំហូរនៃផ្សែង និងកាត់បន្ថយផ្សែងបង្ហុយទៅក្រៅ។ រថយន្តម៉ូដែលនេះ មានប្រអប់លេខស្វ័យប្រវត្តិឬលេខដៃធម្មតាជាមួយនឹងការដំណើរការដោយស្វ័យប្រវត្តិ។
Picanto មានប្រព័ន្ធ infotainment បានទទួលការកែប្រែយ៉ាងសំខាន់ ដោយមានជម្រើសអេក្រង់ឆ្លាតវៃ 8.0 អ៊ីញ ឬអេក្រង់ LCD ទំហំ 4.2 អ៊ីញ។ ប្រព័ន្ធរបស់រថយន្តនេះក៏បានភ្ជាប់ជាមួយនឹងBluetooth ដែលអាចភ្ជាប់ឧបករណ៍ពីរក្នុងពេលដំណាលគ្នា រួមជាមួយនឹងមុខងារ Kia Connect ដែលផ្តល់នូវការអាប់ដេតចរាចរណ៍ភ្លាមៗ ការព្យាករណ៍អាកាសធាតុ និងផ្ដល់ព័ត៌មានអំពីកន្លែងចតរថយន្ត។
ជាងនេះទៅទៀត ប្រព័ន្ធនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទុក sat-nav របស់ពួកគេជាមុនជាមួយនឹងទិសដៅផ្លូវតាមរយៈកម្មវិធី និងទទួលបានការអាប់ដេតស្វ័យប្រវត្តិសម្រាប់ប្រព័ន្ធ infotainment និង sat-nav ។
ការរចនាខាងក្នុងថ្មីដែលត្រូវបានផ្អែកលើធម្មជាតិ ត្រូវបានផ្តល់នូវពណ៌ចំនួនពីរគឺ Adventurous Green និង Rich Brown ។ ការប្ដេជ្ញាចិត្តរបស់ Kia ចំពោះបរិស្ថានក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការតុបតែង ដោយការរួមបញ្ចូលទាំងការដាក់ស្បែកក្លែងក្លាយ (faux-leather) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ម៉ាកដើម្បីលុបបំបាត់ការប្រើប្រាស់ស្បែក(leather) បន្តិចម្តងៗនៅទូទាំងម៉ូដែលផ្សេងៗ ដោយចាប់ផ្តើមពី EV9 ។
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
BMW 7 Series នៅកម្ពុជា៖ បង្ហាញពីការផ្តល់ជូនល្អបំផុតសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់
ព័ត៌មាន - MAR 17, 2025
ស្វែងរក BMW 7 Series នៅកម្ពុជា? អត្ថបទនេះនាំអ្នកស្គាល់ការច្នៃប្រឌិត និងបច្ចេកវិទ្យាចុងក្រោយ រួមជាមួយតម្លៃប្រកួតប្រជែងសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់ ដើម្បីជួយអ្នកជ្រើសរើសជម្រើសល្អបំផុត!
How Much Is a BMW 5 Series? Should I Buy a New or Used Car?
ព័ត៌មាន - FEB 26, 2025
Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.
ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?
ព័ត៌មាន - FEB 21, 2025
ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
24.1K+
ឡាន
772
ហាង
18.0K+
រថយន្តលក់ចេញ
1,384
រថយន្តត្រូវបានត្រួតពិនិត្យ