ព័ត៌មាន:
ព័ត៌មាន: បើកបរប្រកបដោយទំនុកចិត្តជាមួយរថយន្តពណ៌ខ្មៅនៅក្នុង Liberty Carz App!
JAN 22, 2024
ពណ៌ខ្មៅសបញ្ជាក់ពីភាពក្លាហាន និងទាក់ទាញ គួរឲ្យចង់ស្វែងយល់។ ប្រសិនបើពណ៌នេះត្រូវនឹងអត្តចរឹតរបស់អ្នក Liberty Carz សូមណែនាំរថយន្តទំនើប ពិសេសទាំង ៤ នេះ ដែលមានតម្លៃក្រោម $៤៥,០០០ ពិតជាមិនអាចរំលងបានទេ ព្រោះតម្លៃសមរម្យហើយ ម៉ូតស្អាតៗទៀត!
1. JETOUR Dashing 2023 - $45,000
រថយន្តពណ៌ខ្មៅដំបូងដែលពួកយើងចង់ណែនាំនោះគឺ Jetour Dashing 2023 ដែលបានឆ្លុះបញ្ចាំងពីប្រណិតភាព និងសន្ទុះមិនធម្មតា។ ឡាននេះត្រូវបាននាំចូលពីប្រទេសអាល្លឺម៉ង់ ជាប្រភេទឡាន SUV ខ្មៅរលោង និងមានតម្លៃគួរអោយភ្ញាក់ផ្អើល ត្រឹមតែ $៤៥,០០០ ប៉ុណ្ណោះ។ ឡាននេះមានបំពាក់នូវបរិក្ខារទំនើប ជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី ធ្វើអោយការបើកបរនីមួយៗជាបទពិសោធន៍ដែលពោរពេញដោយការចងចាំ។
ដើម្បីណាត់ជួបមើលឡាន៖: https://customer.libertycarz.com/ecFHNEdnnGb
2. SsangYong Torres 2023 - $44,900
អត្ថបទនេះ បើមិននិយាយពីរថយន្ត SsangYong Torres 2023 មកពីប្រទេសកូរ៉េមួយនេះមិនបានទេ! ក្នុងតម្លៃត្រឹមតែ $44,900 ឡានមួយនេះមានទាំងការរចនាម៉ូតស្អាត និងមុខងារលេចធ្លោ។ ទាំងរូបរាងខាងក្រៅ និងការតុបតែងផ្នែកខាងក្នុង ធ្វើឲ្យឡានមួយនេះ ល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ!
ដើម្បីណាត់ជួបមើលឡាន៖:https://customer.libertycarz.com/cLQLgLqnnGb
3. BAIC X7 2023 - $40,000
សម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្តដែលមានស្ទាយ និងតម្លៃសមរម្យ ពួកយើងសូមណែនាំរថយន្ត BAIC X7 2023 ក្នុងតម្លៃ $៤០,០០០។ ឡាននេះមានការរចនាម៉ូតទំនើប និងមានភាពល្អឥតខ្ចោះលើគ្រឿងម៉ាស៊ីន។ មិនថាបើកបរនៅក្នុងទីក្រុង ឬលើផ្លូវល្បឿនលឿន ឡាន BAIC X7 សាកសមគ្រប់កាលៈទេសៈ!
ដើម្បីណាត់ជួបមើលឡាន៖ https://customer.libertycarz.com/fzvvZYunnGb
4. Mitsubishi Xpander 2023 - $33,500
សឹងតែមិនគួរឲ្យជឿ ជាមួយរថយន្តពណ៌ខ្មៅ ដែលមានទ្វារដល់ទៅ ៥ ដូចជា Mitsubishi Xpander 2023 មានតម្លៃត្រឹមតែ $៣៥,០០០ ប៉ុណ្ណោះ។ ឡានប្រភេទនេះ បានបង្កើតឡើងយ៉ាងសាកសម សម្រាប់ទាំងការបើកបរនៅក្នុងទីក្រុង និងជនបទ។ ការបំពាក់ជាមួយប្រព័ន្ធការពារសុវត្ថិភាពរបស់ Mitsubishi ធ្វើឲ្យរថយន្តម៉ូឌែលនេះពេញនិយមបំផុត សម្រាប់អ្នកដែលកំពុងស្វែងរកយានជំនិះតម្លៃសមរម្យ។
ដើម្បីណាត់ជួបមើលឡាន: https://customer.libertycarz.com/ECJFF6wnnGb
ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តពណ៌ខ្មៅ សូមកុំបារម្ភទៀតអី ព្រោះនៅក្នុង Liberty Carz App មានគ្រប់ម៉ូត គ្រប់ស៊េរីតែម្តង។ បើកកម្មវិធីទូរស័ព្ទរបស់លោកអ្នកឥឡូវនេះ ដើម្បីស្វែងរកជម្រើសផ្សេងៗ ដែលមានបញ្ជាក់ព័ត៌មានយ៉ាងលម្អិតអំពីពណ៌ ម៉ាកយីហោរ ម៉ូឌែល និងតម្លៃរបស់រថយន្តទាំងអស់។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.1K+
ឡាន
746
ហាង
27.6K+
រថយន្តលក់ចេញ