Liberty carz logo

ព័ត៌មាន: ការផ្តល់ហិរញ្ញប្បទានងាយស្រួល៖ ទទួលបានរថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយ Liberty Carz

JUN 23, 2023

Liberty Carz យល់ដឹងអំពីតម្រូវការរបស់លោកអ្នក

តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើតម្រូវការរបស់អ្នកប្រើប្រាស់អស់រយៈពេលជាយូរមក  យើងខ្ញុំយល់ដឹងច្បាស់អំពីសារៈសំខាន់នៃគោលការណ៍ឥណទានដែលបានរចនាឡើងយ៉ាងល្អ ដើម្បីសម្រួលដំណើរការនៃការទិញរថយន្តក្នុងក្តីស្រមៃរបស់អ្នកតាមរយៈកម្មវិធីរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺដើម្បីផ្តល់ឱ្យលោកអ្នកនូវអត្រាការប្រាក់ទាក់ទាញ ជម្រើសនៃការទូទាត់ប្រាក់​ដែល​អាច​បត់បែនបាន និងការអនុម័តឥណទានឆាប់រហ័ស។ យើងខ្ញុំចង់ឱ្យដំណើរនៃការទិញរថយន្តរបស់លោកអ្នកមិនមានភាពស្មុគស្មាញនោះឡើយ។

 

ព័ត៌មានលម្អិតអំពីឥណទានរបស់ Liberty Carz 

ចំនួនប្រាក់កម្ចី៖ 1,000 ដុល្លារ – 50,000 ដុល្លារ

រយៈពេលឥណទាន៖ រហូតដល់ 5 ឆ្នាំ

មិនទាមទារទ្រព្យបញ្ចាំ

លុយ​កក់៖ 20%

ចំនួនប្រាក់កម្ចី៖ រហូតដល់ 80%

ការទូទាត់ប្រាក់សងទាន់ពេលវេលា: គ្មានការពិន័យ

ដំណើរការអនុម័តឥណទានឆាប់រហ័ស៖

នៅ Liberty Carz យើងខ្ញុំពិតជាឱ្យតម្លៃពេលវេលារបស់អ្នកជាគោល ដូច្នេះហើយទើបយើងខ្ញុំខិតខំធ្វើឱ្យដំណើរការអនុម័តឥណទានមានភាពសាមញ្ញ។ លោកអ្នកអាចរំពឹងថានឹងមានការឆ្លើយតបរហ័សចំពោះសំណើកម្ចីរបស់អ្នកក្នុងរយៈពេល 1 ទៅ 3 ថ្ងៃប៉ុណ្ណោះ។ ក្រុមការងារយើងខ្ញុំធានានូវដំណើរការរលូន និងមានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរជាមួយរថយន្តថ្មីរបស់អ្នកដោយមិនមានការរង់ចាំយូរនោះឡើយ។

 

ជម្រើស​ការ​ទូទាត់​ដែល​អាច​បត់បែន​បាន៖

យើងខ្ញុំយល់ដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់មនុស្សគ្រប់រូបគឺភាពខុសៗគ្នា។ ដូច្នេះហើយយើងខ្ញុំបានផ្តល់ជូននូវផែនការទូទាត់សងដែលអាចបត់បែនបាន ស្របតាមតម្រូវការរបស់លោកអ្នក។ គោលបំណងរបស់យើងគឺផ្តល់ឱ្យអ្នកនូវភាពងាយស្រួល និងស្ថិរភាពហិរញ្ញវត្ថុ ខណៈពេលដែលលោកអ្នកកំពុងរីករាយជាមួយនឹងរថយន្តថ្មីរបស់អ្នក។

 

តម្រូវការឯកសារមានភាពសាមញ្ញ៖

ដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល លោកអ្នកគ្រាន់តែផ្ដល់ឯកសារមួយចំនួនតែប៉ុណ្ណោះ។ នេះជាឯកសារដែលលោកអ្នកត្រូវត្រៀមទុក៖

 

តម្រូវការអាយុ៖ ចាប់ពី 18 ដល់ 65 ឆ្នាំ។

បណ្ណសំគាល់យានយន្ត៖ ផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់រថយន្ត។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត៖ អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសម្រាប់ផ្ទៀងផ្ទាត់។

អ្នកធានា៖ ព័ត៌មានលម្អិតអំពីអ្នកធានាដើម្បីធានានូវពាក្យស្នើសុំរបស់អ្នក។

លិខិតការងារ ឬឯកសារបញ្ជាក់អំពីចំណូលអាជីវកម្មររបស់អ្នក៖ ភស្តុតាងនៃស្ថិរភាពប្រាក់ចំណូល។

ប្រវត្តិរូបល្អ៖ មិនមានប្រវត្តិឧក្រិដ្ឋកម្មផ្សេងៗ។

អត្ថប្រយោជន៍បន្ថែមសម្រាប់បទពិសោធន៍ពិសេស៖

បន្ថែមពីលើគោលការណ៍ឥណទានផ្តោតលើអតិថិជនជាចំបងរបស់យើងខ្ញុំ Liberty Carz ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមៈ

 

បណ្ណសំគាល់យានយន្តនឹងរក្សាទុកដោយក្រុមហ៊ុនឥណទាន៖ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរថយន្តរបស់អ្នកត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពដោយក្រុមហ៊ុនឥណទានដែលគួរឱ្យទុកចិត្តរបស់យើង។

ការធានារ៉ាប់រងដោយឥតគិតថ្លៃ៖ បើកបរដោយមានទំនុកចិត្តជាមួយការធានារ៉ាប់រងដ៏ទូលំទូលាយដោយមិនគិតថ្លៃបន្ថែម។

គ្មានការតាមដាន GPS៖ យើងខ្ញុំគោរពនូវភាពឯកជនរបស់អ្នក ដោយមិនទាមទារឧបករណ៍តាមដាន GPS នៅក្នុងរថយន្តរបស់អ្នកទេ។

អត្រាការប្រាក់ប្រកួតប្រជែង៖ ទទួលបានអត្ថប្រយោជន៍ពីជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យរបស់យើង ដោយចាប់ផ្តើមពី 1.5% ក្នុងមួយខែ ឬ 20% ក្នុងមួយឆ្នាំ។

 

ជាមួយនឹង Liberty Carz ការផ្តល់ហិរញ្ញប្បទានដល់រថយន្តក្នុងក្តីស្រមៃរបស់អ្នកក្លាយជាដំណើរការដ៏ងាយស្រួល និងគ្មានភាពតានតឹងនោះឡើយ។ ក្រុមការងារជំនាញរបស់យើងមានបទពិសោធន៍លើសពី 5 ឆ្នាំ ដែលអាចផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយដែលស្របតាមតម្រូវការរបស់លោកអ្នក។ រីករាយជាមួយអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ ជម្រើសនៃការទូទាត់ប្រាក់​ដែល​អាច​បត់បែនបាន និងការអនុម័តឥណទានឆាប់រហ័ស។ ចាប់ផ្តើមដំណើរជាម្ចាស់រថយន្តក្នុងក្ដីស្រមៃរបស់អ្នកនៅថ្ងៃនេះជាមួយ Liberty Carz – ជម្រើសដ៏ល្អ ដើម្បីឆ្ពោះទៅកាន់សេរីភាពនៃរថយន្ត។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

ព័ត៌មាន - JAN 24, 2025

Discover what defines a luxury car and explore the history of the Mercedes Series. Learn about the iconic Mercedes-Benz, AMG, and Maybach models from 2020-2025, and why these luxury cars are worth investing in.

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

ព័ត៌មាន - JAN 22, 2025

បន្តពង្រីកបទពិសោធន៍បើកបរប្រណីតជាមួយ Mercedes (រួមមាន Mercedes-Benz, AMG និង Maybach)។ ស្វែងយល់អំពីប្រវត្តិសំខាន់ៗ លក្ខណៈពិសេសលើឆាកបច្ចេកវិទ្យា និងហេតុអ្វីហេតុធ្វើឲ្យរថយន្តអគ្គិសនីរបស់ Mercedes ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកពេញចិត្តបែបប្រណីតនៅកម្ពុជា

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ព័ត៌មាន - JAN 17, 2025

រកឃើញប្រវត្តិរបស់ក្រុមហ៊ុន BYD និងអាចមើលតម្លៃ រថយន្តអគ្គិសនី BYD ពីឆ្នាំ 2023 ដល់ 2025 នៅកម្ពុជា។ បើមានចំណាប់អារម្មណ៍លើរថយន្តតម្លៃអាចទទួលយកបាន និងបរិស្ថាន ដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរនៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

22.4K+

ឡាន

776

ហាង

13.7K+

រថយន្តលក់ចេញ

1,317

រថយន្តត្រូវបានត្រួតពិនិត្យ