ព័ត៌មាន:
ព័ត៌មាន: អបអរសាទរទិវាសិទ្ធិកុមារ: Liberty Carz តែងតែផ្ដល់ឱ្យសហគមន៍វិញជានិច្ច
JUN 07, 2023
Liberty Carz បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិក្នុងការទទួលបានការអប់រំរបស់កុមារជានិច្ច។ ក្នុងឱកាសទិវាកុមារអន្តរជាតិនេះ ក្រុមការងារយើងខ្ញុំបានរៀបចំកម្មវិធីសប្បុរសធម៌ដ៏ពិសេសនៅសាលាបឋមសិក្សាត្រពាំងខ្ទុំ ខេត្តតាកែវ។ នេះគឹជាពេលវេលាដ៏កក់ក្តៅមួយ ដែលផ្ដល់ឱកាសអោយយើងខ្ញុំផ្ដល់នូវជំនួយទៅដល់សហគមន៍ និងបង្កើតផលវិជ្ជមានក្នុងជីវិតទៅសិស្សានុសិស្សវ័យក្មេង។
ក្នុងអំឡុងពេលនៃការជួបជុំនេះ យើងខ្ញុំបានផ្តល់សម្ភារៈសិក្សាសំខាន់ៗដូចជា សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាផ្សេងៗទៀត ដើម្បីធានាថាសិស្សានុសិស្សមាននូវសម្ភារចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានបរិច្ចាគកុំព្យូទ័រ ម៉ាស៊ីនព្រីន និងខ្សែអគ្គិសនី ដើម្បីបង្កើនបរិយាកាសសិក្សា និងធានានូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងសហគមន៍ផងដែរ។
ទិវាសិទ្ធិកុមារអន្តរជាតិ គឺជាពេលវេលាដ៏ពិសេសមួយនៅក្នុងបេះដូងរបស់យើងខ្ញុំគ្រប់ៗគ្នា ដោយសារវាជាការរំលឹកពីសារៈសំខាន់នៃសិទ្ធិកុមារ និងការទទួលបានការអប់រំរបស់ពួកគេ។ Liberty Carz បានប្តេជ្ញាចិត្តក្នុងការផ្ដល់នូវឱកាសស្មើគ្នាសម្រាប់កុមារទាំងអស់ និងបង្កើតអនាគតមួយកាន់តែប្រសើរសម្រាប់កុមារគ្រប់ៗរូប។
យើងខ្ញុំជឿជាក់ថា តាមរយៈការលើកកម្ពស់លើការអប់រំ និងគាំទ្រសុខុមាលភាពរបស់កុមារ យើងបានកំពុងរួមចំណែកដល់ការរីកលូតលាស់ និងការអភិវឌ្ឍន៍នៃសង្គមរបស់យើង។ កម្មវិធីសប្បុរសធម៌របស់យើងខ្ញុំនៅសាលាបឋមសិក្សាត្រពាំងខ្ទុំ គឺនិតផ្តួចផ្តើមមួយដែលយើងខ្ញុំធ្វើ ដើម្បីលើកស្ទួយសហគមន៍ដែលផ្ដល់ផលយូរអង្វែង។
ដូច្នេះនៅថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិនេះ សូមអ្នកគ្រប់គ្នាអបអរសាទរ សុខុមាលភាព និងក្តីស្រមៃរបស់កុមារទូទាំងពិភពលោក។ យើងទាំងអស់គ្នាអាចបង្កើតពិភពលោកមួយដែលកុមារគ្រប់រូបមានឱកាសរីកលូតលាស់ដោយមានសុវត្ថិភាព និងប្រកបដោយភាពជោគជ័យ។
សូមទស្សនាមើលរូបភាពដ៏កក់ក្តៅពីកម្មវិធីសប្បុរសធម៌របស់យើងខ្ញុំខាងក្រោមនេះ។
អបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ!
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.9K+
ឡាន
804
ហាង
24.8K+
រថយន្តលក់ចេញ