ព័ត៌មាន:
ព័ត៌មាន: ស្វែងយល់ពីជម្រើសរថយន្តស្ព័រដែលមាននៅលើកម្មវិធី Liberty Carz
JAN 15, 2024
សូមស្វាគមន៍មកកាន់អាណាចក្ររថយន្តដ៏ថ្មីស្រឡាងមួយជាមួយនឹងជម្រើសរថយន្តស្ព័រជាច្រើនពីកម្មវិធី Liberty Carz!
អតិថិជនអាចធ្វើការស្វែងយល់បន្ថែមពីរថយន្តស្ព័រចុងក្រោយបង្អស់ដែលប្រកបទៅដោយការរចនាយ៉ាងប្រណិត និងមានគុណភាពខ្ពស់ផងដែរ។ តោះ! មកស្វែងយល់បន្ថែមពីជម្រើសរថយន្តស្ព័រដែលពេញនិយមបំផុតនៅក្នុងកម្មវិធី Liberty Carz ។
១ Ferrari 488 PISTA SPIDER
រថយន្តនេះមិនមែនត្រឹមតែជារថយន្តស្ព័រធម្មតាតែបុណ្ណោះទេ Ferrari 488 PISTA SPIDER ត្រូវបានគេចាត់ទុកថាជាសិល្បៈដ៏ប្រណិតមួយ។ ការផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបានអនុញ្ញាតឲ្យរថយន្តនេះ ផ្ដល់នូវបទពិសោធន៍ដ៏អស្ចារ្យមួយជូនទៅកាន់អ្នកបើកបរគ្រប់រូប។ ពីការរចនាផ្នែកខាងក្រៅរហូតដល់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងខ្លា រថយន្តស្ព័រដ៏ប្រណិតម៉ាកនេះត្រូវបានរចនាឡើងប្រកបទៅដោយការយកចិត្តទុកដាក់បំផុត។
ស្វែងយល់បន្ថែមពីរថយន្តនេះនៅក្នុងកម្មវិធី Liberty Carz៖ https://customer.libertycarz.com/zqDMoqhMPFb
២ Porsche Cayman
រថយន្តម៉ាក Porsche Cayman នេះត្រូវបានផលិតឡើងដោយការប្រើប្រាស់ម៉ាសុីនដែលមានកម្លាំងខ្លាំង ដែលផ្តល់ជូនអ្នកបើកបរនូវបទពិសោធន៍ថ្មីលក្ខណៈរថយន្តស្ព័រ។ ដោយការផ្ទុកនូវម៉ាស៊ីនដែលមានកម្លាំង និងប្រព័ន្ធចង្កូតដ៏ឆ្លាតវៃនេះ រថយន្តម៉ាក Cayman បានទាញយកចំណាប់អារម្មណ៍របស់អ្នកគាំទ្រដែលចូលចិត្តជិះរថយន្តល្បឿនលឿន និងអ្នកដែលកំពុងតែស្វែងរកភាពទំនើបផងដែរ។
ស្វែងយល់បន្ថែមពីរថយន្តនេះនៅក្នុងកម្មវិធី Liberty Carz៖ https://customer.libertycarz.com/pjUylqAMPFb
៣ ASTON MARTIN DBS
រថយន្តម៉ាក Aston Martin DBS 2021 បានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាមួយនឹងផ្នែកខាងក្រៅដ៏ស្រស់ស្អាត និងការរចនាយ៉ាងប្រណិតនៅផ្នែកខាងក្នុងរបស់វា។ រថយន្តនេះមិនត្រឹមតែអាចប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះទេ បុន្តែវាក៏ជានិមិត្តរូបនៃភាពអង់អាចរបស់អ្នកបើកបរផងដែរ។
ស្វែងយល់បន្ថែមពីរថយន្តនេះនៅក្នុងកម្មវិធី Liberty Carz៖ https://customer.libertycarz.com/PNYCiuLMPFb
៤ Chevrolet Camaro
ជាមួយនឹងកម្លាំងម៉ាស៊ីន និងផ្នែកខាងក្រៅដ៏រឹងមាំ រថយន្តម៉ាក Chevrolet Camaro គឺជានិមិត្តរូបនៃភាពអង់អាច និងជាអធិរាជរថយន្តនៃល្បឿនផងដែរ។ ការរចនាបែបស្ព័រនិងភាពទំនើបរបស់រថយន្តនេះ បានបាញ់ស្នេហ៍ទៅកាន់អ្នកគាំទ្រគ្រប់រូបផងដែរ ជាពិសេសអ្នកដែលស្រឡាញ់រថយន្តស្ព័រ។
ស្វែងយល់បន្ថែមពីរថយន្តនេះនៅក្នុងកម្មវិធី Liberty Carz៖ https://customer.libertycarz.com/fty8np1MPFb
៥ McLaren 650s
រថយន្តម៉ាក McLaren 650s នេះបានរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងភាពដំណើរការដ៏ពិសេសដែលអាចអោយអ្នកបើកបរបើកក្នុងល្បឿនដ៏លឿនបំផុត។ ជាមួយនឹងការរចនាដ៏ប្រណិត និងម៉ាស៊ីនដែលមានកម្លាំងខ្លាំងក្លា រថយន្តនេះនឹងនាំលោកអ្នកទៅកាន់គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ដែលសមស្របជាមួយនឹងរចនាប័ទរថយន្តដ៏ថ្មីផងដែរ។
ស្វែងយល់បន្ថែមពីរថយន្តនេះនៅក្នុងកម្មវិធី Liberty Carz៖ https://customer.libertycarz.com/TpbXKt5MPFb
កម្មវិធី Liberty Carz គឺជាកន្លែងដែលលោកអ្នកអាចស្វែងរករថយន្តស្ព័រស៊េរីចុងក្រោយបំផុត និងក្លាយទៅជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់អ្នកក្នុងមួយរំពេចផងដែរ។ ទាញយកកម្មវិធី Liberty Carz ដើម្បីស្វែងយល់ពីរថយន្តស្ព័រ ហើយចាប់ផ្តើមដំណើរផ្សងព្រេងរបស់លោកអ្នកនៅថ្ងៃនេះ!
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
31.4K+
ឡាន
775
ហាង
25.7K+
រថយន្តលក់ចេញ