Liberty carz logo

ព័ត៌មាន: សូមណែនាំរថយន្តប្រភេទ Lamborghini Revuelto ដ៏អស្ចារ្យមួយដែលមានឈ្មោះថា “Opera Unica”

DEC 19, 2023

ក្រុមហ៊ុន Lamborghini កំពុងទាក់ទាញការចាប់អារម្មណ៍របស់អតិថិជនជាច្រើនបន្ទាប់ពីបានធ្វើការកែប្រែជាមួយនឹងរថយន្តស្ព័រ Revuelto  ទៅជារថយន្តថ្មីសេរី ២០២៤ មួយគ្រឿងដែលមានឈ្មោះថា “Opera Unica” ដែលនឹងត្រូវបានដាក់បង្ហាញនៅឯសាលពិព័រណ៍Art Basel។ ផ្នែកខាងក្រៅត្រូវរចនាឡើងដោយដៃ ដែលបង្កើនភាពទាក់ទាញបន្ថែមគួរឱ្យចាប់អារម្មណ៍។ ជាមួយនឹងការប្រើជក់លាបពណ៌ខៀវ និងពណ៌ទឹកក្រូច បានធ្វើអោយរថយន្តនេះផ្លាស់ប្តូរពីពណ៌ Viola Pasifae (ពណ៌ស្វាយ) ទៅជាពណ៌ Nero Helene (ពណ៌ខ្មៅ) ដោយចំណាយពេលអស់ ៤៣៥ ម៉ោងដើម្បីបញ្ចប់ ថែមទាំងត្រូវការពេល ៧៦ ម៉ោងបន្ថែមទៀង សម្រាប់ការកែសំម្រួល និងការធ្វើតេស្តផងដែរ។

ការលាយពណ៌ខ្មៅ និងពណ៌ស្វាយទាំងពីរនេះ (Nero Ade និង Viola Acutus) នៅខាងក្នុង បន្ថែមនូវភាពលម្អិតដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។ កាង​ខាង​មុខ​ត្រូវ​បាន​រចនាឡើងដោយ​ឡូហ្គោនៃ​ខួប​លើក​ទី ៦០ ដោយ​មានរូបស្នែងគោដែលជាម៉ូដ Lamborghini បែបClassic។ កៅអីខាងក្រោយ កាតទ្វារ និងក្បាលម៉ាស៊ីនក៏ត្រូវបានរចនាឡើងក្នុងរចនាបទតែមួយ។ ការប្រើប្រាស់ពណ៌ជក់ដ៏រស់រវើកក៏ត្រូវបានឃើញនៅលើគម្របនៃប៊ូតុងចាប់ផ្តើមផងដែរ។​

រថយន្តម៉ាក Revueltos នេះមានម៉ាស៊ីនកម្លាំង V-១២ ចំណុះ ៦.៥ លីត្រ ជាមួយនឹងកម្លាំង ៨១៤ សេះ ព្រមទាំងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលមានទីតាំងនៅក្រោមក្រណាត់។ រថយន្តម៉ាក Opera Unica Revuelto ព្រមជាមួយនឹងភាពពិសេសរបស់់រថយន្តនេះនឹងត្រូវដាក់បង្ហាញដោយក្រុមហ៊ុន Lamborghini ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី ៦០ របស់ខ្លួននៅឯសាលពិព័រណ៍ Art Basel ដែលស្ថិតនៅឆ្នេរ Miami ។ រថយន្តនេះមិនត្រឹមតែផ្តល់នូវទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្លែកអស្ចារ្យជាមួយនឹងល្បឿន ក៏ដូចជាចង្វាក់ភ្លេងដ៏កន្ត្រាក់អារម្មណ៍ផងដែរ។

ព័ត៌មានដែលពាក់ព័ន្ធ

រថយន្ដអគ្គិសនី NIO ES6

រថយន្ដអគ្គិសនី NIO ES6

ព័ត៌មាន - JUN 24, 2025

ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី

ព័ត៌មាន - MAY 29, 2025

ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

30.9K+

ឡាន

803

ហាង

24.9K+

រថយន្តលក់ចេញ