Liberty carz logo

ព័ត៌មាន: រីករាយបុណ្យណូអែលជាមួយ Liberty Carz៖ ស្វែងរកជម្រើសរថយន្តទាំង ៧០០០ គ្រឿងនៅលើកម្មវិធីទូរស័ព្ទដៃ Liberty Carz រួចស្វែងរកដៃគូបើកបរដ៏ល្អឥតខ្ចោះរបស់អ្នក!

DEC 23, 2023

សូមស្វាគមន៍មកកាន់រដូវកាលបុណ្យណូអែលដែលខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។ នេះគឺជាពេលវេលាដ៏ល្អមួយដើម្បីជួបជំុគ្រួសារ បង្កើនភាពរីករាយ និងផ្តល់ក្តីស្រឡាញ់ជូនទៅកាន់មនុស្សជំុវិញខ្លួន។ ខណៈពេលដែលកំពុងតែបង្កើនភាពរីកករាយក្នុងកំឡុងបុណ្យណូអែល លោកអ្នកក៏អាចស្វែងរកជម្រើសរថយន្តដ៏សម្បូរបែបនៅក្នុងកម្មវិធីទូរស័ព្ទដៃ Liberty Carz ដែលជាកម្មវិធីទិញ-លក់រថយន្ត ឈានមុខគេបង្អស់នៅក្នុងប្រទេសកម្ពុជាដើម្បីស្វែងរករថយន្តដែលលោកអ្នកពេញចិត្ត!

ស្វែងរកជម្រើសរថយន្តទាំង ៧០០០ គ្រឿងនៅលើកម្មវិធីទូរស័ព្ទដៃ Liberty Carz រួចស្វែងរកជម្រើសរថយន្តគ្រប់ប្រភេទដែលលោកអ្នកពេញចិត្ត!

ក្នុងឱកាសពិធីបុណ្យណូអែលនេះ ពួកយើងមានកិត្តិយសសូមរជម្រាបជូនលោកអ្នកអំពីជម្រើសរថយន្តទាំង​ ៧០០០ គ្រឿងដែលមានដាក់លក់នៅក្នុងកម្មវិធី ជាមួយនឹងជម្រើសរថយន្តគ្រប់ប្រភេទចាបតាំងពីរថយន្តលក្ខណៈគ្រួសាររហូតដល់រថយន្តស្ព័រទំនើប ពីរថយន្តអគ្គិសនី រហូតដល់រថយន្តដ៏ប្រណិត ពួកយើងប្តេជ្ញានឹងបំពេញរាល់គ្រប់តម្រូវការរថយន្តទាំងអស់ជូនលោកអ្នក។

ការស្វែងរកជម្រើសរថយន្តងាយស្រួល៖ កម្មវិធីរបស់យើងត្រូវបានរចនាឡើងជាមួយនឹងភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងបច្ចេកវិទ្យាស្វែងរកកម្រិតខ្ពស់ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការជ្រើសរើស និងស្វែងរករថយន្តដ៏ល្អឥតខ្ចោះដោយគ្រាន់តែចុចត្រឹមមួយឃ្លីក។

ផ្តល់ជូននូវព័ត៌មានលំអិត៖ រថយន្តនីមួយៗភ្ជាប់មកជាមួយព័ត៌មានលំអិត និងរូបភាពដែលមានគុណភាពខ្ពស់ ផ្តល់ឱ្យលោកអ្នកមើលឃើញនូវទិដ្ឋភាពនៃរថយន្តទាំងមូលបានច្បាស់ និងសម្រេចចិត្តបានត្រឹមត្រូវមុនពេលធ្វើការបញ្ជាទិញ។

ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការទិញ លក់រថយន្តជាមួយនឹងការផ្តល់ជូនពិសេសផ្សេងៗជាច្រើនទៀតដូចជាការធានាដោយឥតគិតថ្លៃដែលលោកអ្នកអាចជឿទុកចិត្តបាន។

ស្វែងរកជម្រើសរថយន្តជាច្រើនដោយធ្វើការទាញយកកម្មវិធីឥឡូវនេះ!

ស្វែងរកជម្រើសរថយន្តដ៏សម្បូរបែបនៅក្នុងដៃលោកអ្នក។​ ទាញយកកម្មវិធី Liberty Carz ឥឡូវនេះដើម្បីទទួលបានបទពិសោធន៍ទិញលក់រថយន្តដ៏ងាយស្រួលរួចចាប់ផ្តើមដំណើរស្វែងរកដៃគូបើកបរដ៏ល្អរបស់លោកអ្នក។ ពួកយើងសូមជូនពរលោកអ្នកប្រកបដោយសេចក្តីសុខ និងពោពេញដោយសុភមង្កលក្នុងក្រុមគ្រួសារ។ អរគុណសម្រាប់ការគាំទ្រ សូមជូនពរឆ្នាំថ្មី ជោគជ័យ និងសំណាងល្អ!

ព័ត៌មានដែលពាក់ព័ន្ធ

រថយន្ដអគ្គិសនី NIO ES6

រថយន្ដអគ្គិសនី NIO ES6

ព័ត៌មាន - JUN 24, 2025

ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?

ហេតុអ្វីបានជា Volvo ជា​រថយន្ត​ប្រណីត​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​កម្ពុជា៖ បង្ហាញ​ពី City Safety និង Pilot Assist

ហេតុអ្វីបានជា Volvo ជា​រថយន្ត​ប្រណីត​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​កម្ពុជា៖ បង្ហាញ​ពី City Safety និង Pilot Assist

ព័ត៌មាន - JUL 04, 2025

ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

31.1K+

ឡាន

802

ហាង

25.0K+

រថយន្តលក់ចេញ