ព័ត៌មាន:
ព័ត៌មាន: Kia’s Sorento 2023៖ រូបរាងថ្មីជាមួយនឹងការរចនាដ៏ទាក់ទាញ
JUL 28, 2023
នៅថ្មីៗនេះ ក្រុមហ៊ុន Kia បានបង្ហាញរូបរាងថ្មីសម្រាប់ម៉ូដែលរថយន្ត Sorento របស់ខ្លួនជាមួយនឹងការអាប់ដេតទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញបន្ទាប់ពីការបង្ហាញលើកដំបូងការពីបីឆ្នាំកន្លងមក។ ផ្នែកខាងមុខបានឆ្លងកាត់ការរចនាយ៉ាងម៉ត់ចត់ ដោយផ្អែកលើការរចនាថ្មីរបស់ Kia Opposites United ដែលបំផុសគំនិតតាមបែបធម្មជាតិ និងមនុស្សជាតិ។
ផ្នែកខាងមុខរបស់រថយន្តមានចង្កៀងមុខអក្សរ T ជាមួយនឹងភ្លើង LED សម្រាប់ពេលថ្ងៃ និងភ្លើងអ័ព្ទដាច់ដោយឡែក។ ចំណុចទាំងនេះបានព័ទ្ធជុំវិញដោយបាំងខាងមុខដែលត្រូវបានរចនាឡើងវិញ ខណៈដែលនៅផ្នែកខាងក្រោយ ភ្លើងចង្កៀងត្រូវបានភ្ជាប់នៅផ្នែកខាងលើ។ បន្ថែមពីលើនេះ Rear ត្រូវបានកែប្រែរូបរាងស្អាតជាងមុន ដែលភ្ជាប់ជាមួយនឹងភ្លើងចង្កៀងនៅខាងក្រោមកញ្ចក់ឆ្លុះខាងក្រោយ។
ដើម្បីបំពេញបន្ថែមការផ្លាស់ប្ដូរផ្នែកខាងក្រៅ ការរចនាកង់យ៉ាន់ស្ព័រថ្មី និងជម្រើសពណ៌ត្រូវបានដាក់អោយជ្រើសរើស ដើម្បីធ្វើអាបដេតរូបរាងរបស់រថយន្ត។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ការរចនាផ្ទាំងគ្រប់គ្រងត្រូវបានកែប្រែ និងភ្ជាប់ជាមួយមុខងារគ្រប់គ្រងអាកាសធាតុក្នុងរថយន្តយ៉ាងពិសេស។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យមានInterfaceធំជាងមុន និងសាមញ្ញជាងមុនសម្រាប់ការបង្ហាញព័ត៌មានកម្សាន្ត និងកម្មវិធីបញ្ជាផ្សេងៗ។ ជាងនេះទៅទៀត ផ្ទៃខាងក្នុងមានលក្ខណៈពិសេសផ្នែកតុបតែងដោយធ្វើពីលោហធាតុថ្មី ហើយភ្ជាប់ជាមួយក្រាហ្វិចថ្មីសម្រាប់ឧបករណ៍វាស់ល្បឿន និងឧបករណ៍វាស់ស្ទង់ល្បឿន និងប៊ូតុងសម្រាប់ម៉ាស៊ីនត្រជាក់ តាមរចនាបទនៃម៉ូដែល EV6 និង Sportage ។ រថយន្តនេះមានជម្រើសពណ៌ខាងក្នុងថ្មីចំនួនបីគឺ Interstellar Grey, Volcanic Brown, និង Cityscape Green។
ទាក់ទងនឹង powertrain វាត្រូវបានគេរំពឹងថា Sorento នឹងរក្សាជម្រើសម៉ាស៊ីនដែលមានស្រាប់ក្នុងម៉ូដែលមុនៗ។ សម្រាប់នៅចក្រភពអង់គ្លេស ជម្រើសរថយន្តដែលប្រើបាន គឺមានម៉ាស៊ីនម៉ាស៊ូត 4 ស៊ីឡាំង 2.2 លីត្រ កម្លាំង 190 សេះ ម៉ាស៊ីន turbocharged 4 ស៊ីឡាំង 1.6 លីត្រ ជាមួយនឹងម៉ូទ័រអេឡិចត្រិចតែមួយ បង្កើតកម្លាំងបាន 227 សេះ និងប្រព័ន្ធ Plug-in Hybrid ដែលមានម៉ាស៊ីនដូចគ្នា មានកម្លាំង 281 សេះ។
ជាមួយនឹងការអាប់ដេតទាំងនេះ Sorento ត្រូវបានបង្ហាញនូវមុខងារថ្មីៗ និងទាក់ទាញដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2026 ឬ 2027។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
746
ហាង
27.6K+
រថយន្តលក់ចេញ