ពួកយើងទាំងអស់គ្នាអាចធ្វើបាន!
ព័ត៌មាន:
ព័ត៌មាន: Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
ឆ្នាំ២០២៣ កាន់តែខិតជិតទីញ្ចប់ហើយ នេះគឺជាវេលាមួយដែលពួកយើងអាចរំលឹកពីការខិតខំប្រឹងប្រែងក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៃកម្មវិធីទិញ-លក់-ជួលរថយន្តរបស់ Liberty Carz នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ នេះមក ក្រុមការងារយើងខ្ញុំមានគោលដៅចំបងមួយ នោះគឺដើម្បីជំរុញនូវការអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្មរថយន្តក្នុងប្រទេសកម្ពុជា។ គោលដៅនេះបានជំរុញអោយមានការប្តេជ្ញាចិត្តក្នុងការស្វិតស្វែងរកបច្ចេកវិទ្យាថ្មីៗ និងដើម្បីលើកកម្ពស់ផលិតផលយើងខ្ញុំនៅក្នុងទីផ្សារផងដែរ។
Liberty Carz បានបន្តការអភិវឌ្ឍន៍ឥតឈប់ឈរតាមរយៈការរួមបញ្ចូលគ្នាជាមួយនឹងដំណោះស្រាយថ្មីៗ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារម្នាក់ៗ។ ចាប់តាំងពីចំនួននៃការទាញយកកម្មវិធីដំបូងរហូតដល់រាប់សែននាក់ រួមទាំងការចាប់ដៃគូជាមួយពាណិជ្ជករលក់រថយន្តនៅទូទាំងរាជធានីភ្នំពេញ Liberty Carz ទទួលបានសិមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងឆ្នាំ២០២៣នេះ។
កម្មវិធីដ៏ទំនើបដែលអាចផ្ដល់ជូននូវសេវាកម្មទិញ-លក់-ជួលរថយន្ត
Liberty Carz បានយល់ច្បាស់ថា គុណភាពរបស់ផលិតផលនីមួយៗគឺជាចំណុចមួយដ៏សំខាន់ ដូច្នេះក្រុមការងារយើងខ្ញុំបានផ្ដោតលើការស្រាវជ្រាវ និងស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីបន្តកែលម្អកម្មវិធីអោយកាន់តែមានប្រសិទ្ធភាព។ បន្ទាប់ពីការខិតខំធ្វើការកែលម្អអស់រយៈពេល ៨ ខែកន្លងមក Liberty Carz មានមោទនភាពក្នុងការប្រកាសខ្លួនថាជាកម្មវិធីរថយន្តលេខមួយ ដែលមានមុខងារពិសេសៗដូចជា៖
- អតិថិជនអាចស្វែងរក និងទិញរថយន្តយ៉ាងងាយស្រួលនៅលើកម្មវិធី
- ពាណិជ្ជករអាចលក់រថយន្ត និងទាក់ទងអតិថិជនសក្តានុពលរាប់ពាន់នាក់បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី។
- ការជួលរថយន្តមានលក្ខណៈសាមញ្ញ និងងាយស្រួល
- អាចទទួលបានប្រាក់កម្ចីរថយន្តរហូតដល់ទៅ ៥០០០០ ដុល្លារ
- មុខងារគណនាប្រាក់កម្ចី អាចជួយលោកអ្នកគណនាចំនួនការបង់រំលួសប្រចាំខែ
- ទទួលយកការផ្ដល់ជូនថ្មីៗបំផុតតាមរយៈមុខងារ ‘ព័ត៌មាន និងព្រឹត្តិការណ៍នានា’ និង ‘សហគមន៍’ នៅលើកម្មវិធី
- ចូលភ្ជាប់ជាមួយគណនីយ៉ាងឆាប់រហ័សតាមរយៈគណនីបណ្តាញសង្គមរបស់អ្នក
- ផ្ញើជូនព័ត៌មានរថយន្តដែលលោកអ្នកពេញចិត្តដល់មិត្តភ័ក្តិរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង
- អញ្ជើញមិត្តភក្តិឱ្យទាញយកកម្មវិធីដើម្បីទទួលបានពិន្ទុ និងទទួលរង្វាន់ពិសេសៗ
- ការត្រួតពិនិត្យគុណភាពរថយន្តចំនួន ១៦០ ផ្នែក
- ការផ្ដល់ជំនួយអនឡាញ ២៤/៧
- ការផ្ដល់ជូនមុខងារប៊ូតុងជំនួយដោយឥតគិតថ្លៃ
ក្រុមវិស្វករបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់យើងខ្ញុំសន្យានឹងបន្តស្រាវជ្រាវ និងនាំយកនូវផលិតផលថ្មីៗ ដើម្បីផ្ដល់ជូននូវបទពិសោធន៏ថ្មីមួយជូនលោកអ្នកបន្ថែមទៀតនាពេលអនាគតផងដែរ។

Liberty Carz បានចាប់ផ្តើមសេវាកម្មជួលរថយន្តនៅដើមខែវិច្ឆិកា
Liberty Carz ជាមួយនឹងតួលេខដ៏គួរអោយកត់សម្គាល់
អនុភាពនៃកម្មវិធី Liberty Carz App ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈចំនួននៃការទាញយកកម្មវិធី ចំនួនរថយន្តដែលបានចុះបញ្ជីសម្រាប់លក់ និងចំនួនពាណិជ្ជករលក់រថយន្តដែលបានកើនឡើងជាបន្តបន្ទាប់។
- ចំនួនការទាញយកកម្មវិធីបានឈានដល់ ៣០០០០០ដង
- រថយន្តជាង ៧០០០ គ្រឿងបានដាក់លក់នៅលើកម្មវិធី
- ពាណិជ្ជករជាង ៧០០ នាក់នៅរាជធានីភ្នំពេញបានចុះជាដៃគូ
សមិទ្ធផលទាំងនេះបានមកពីការជឿទុកចិត្តដែលអ្នកប្រើប្រាស់គ្រប់រូបមកលើកម្មវិធី Liberty Carz ។ យើងខ្ញុំពិតជាមានភាពសប្បាយរីករាយជាខ្លាំងដែលបានទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ ដែលអាចអោយយើងខ្ញុំទទួលបានរថយន្តជាង ៧០០០ គ្រឿងនៅលើកម្មវិធី។ យើងខ្ញុំអាចបំពេញតម្រូវការរថយន្តរបស់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីប្រភេទរថយន្តប្រណីត រថយន្តមានតម្លៃសមរម្យ ឬរថយន្តសម្រាប់ក្រុមគ្រួសារជាដើម។ ពេលនេះលោកអ្នកអាចស្វែងរករថយន្តដែលលោកអ្នកពេញចិត្តនៅលើកម្មវិធី Liberty Carz តែមួយគត់!

ស្វែងរករថយន្តជាង ៧០០០ គ្រឿងដែលបានដាក់លក់នៅលើកម្មវិធី Liberty Carz
វត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុត
ដើម្បីផ្សព្វផ្សាយពីកម្មវិធីដ៏ល្អរបស់ខ្លួនទៅកាន់អតិថិជន Liberty Carz តែងតែវត្តមានក្នុងព្រឹត្តិការណ៍រថយន្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ តាមរយះសកម្មភាពទាំងនេះកម្មវិធី Liberty Carz App បានទាក់ទាញនូវចំណាប់អារម្មណ៍ល្អជាច្រើនពីអ្នកប្រើប្រាស់។ ឥឡូវនេះ សូមលោកអ្នកអញ្ជើញមើលនូវបញ្ជីឈ្មោះព្រឹត្តិការណ៍កំពូលៗដែល Liberty Carz បានចូលរួមក្នុងឆ្នាំ 2023 ដូចខាងក្រោម៖
- Auto Show ឆ្នាំ២០២៣
- Off-Road Festival ឆ្នាំ២០២៣
- CAMAUTO ឆ្នាំ២០២៣
- Home & Lifestyle Expo ឆ្នាំ២០២៣
- Economic Forum ឆ្នាំ២០២៣

Liberty Carz ក្នុងព្រឹត្តិការណ៍ Off-Road Festival ឆ្នាំ២០២៣ ជាមួយក្រុមការងារ CamCar Collection
បន្ថែមពីលើនេះ Liberty Carz ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងនាមជាអ្នកឧបត្ថម្ភកម្មវិធីផងដែរ។ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ Off-Road ឆ្នាំ២០២៣ ពួកយើង ពិតជាមានមោទនភាពជាខ្លាំងក្នុងការធ្វើជាអ្នកឧបត្ថម្ភដែលបានជួយក្នុងការរៀបចំកម្មវិធីដ៏រំភើបមួយនេះសម្រាប់អ្នកស្រលាញ់រថយន្ត Off-Road នៅទូទាំងប្រទេសកម្ពុជា។ ដូចគ្នាផងដែរ នៅក្នុងEconomic Forum ឆ្នាំ២០២៣
Liberty Carz ក៏មាននាមជាអ្នកឧបត្ថម្ភធំ ដើម្បីលើកទឹកចិត្តដល់សហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា។ យើងខ្ញុំក៏មានកិត្តិយសដែលបានទទួលពានរង្វាន់ពីសំណាក់រដ្ឋាភិបាល ដែលបានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់ពួកយើងផងដែរ។

Liberty Carz បានទទួលពាននៅឯ Economic Forum ឆ្នាំ២០២៣

កាដូអនុស្សាវរីយ៍ជាច្រើនពីពី Liberty Carz
សេចក្តីប្រាថ្នាក្នុងការវាយលុកទីផ្សារអាស៊ីអាគ្នេយ៍
បន្ទាប់ពីការធ្វើប្រតិបត្តិការក្នុងទីផ្សារកម្ពុជា Liberty Carz ក៏មានចក្ខុវិស័យក្នុងការវិវត្តក្លាយជាកម្មវិធីឈានមុខគេផ្នែកទីផ្សាររថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ពួកយើងមានបំណងក្នុងការពង្រីកការផ្សព្វផ្សាយនេះនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រដែលប្រកបដោយភាពច្នៃប្រឌិត និងវិធីសាស្រ្តការផ្តោតលើអតិថិជនជាសំខាន់។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវឧត្តមភាព ពួកយើងបាននឹងធ្វើឱ្យ Liberty Carz ក្លាយជាជម្រើសទីមួយសម្រាប់អ្នកចូលចិត្តរថយន្តនៅទូទាំងតំបន់។ ពួកយើងមានគោលដៅក្នុងការនាំយកបរិបទថ្មីនៃការទិញ លក់ និងជួលរថយន្ត ព្រមទាំងកំណត់ស្តង់ដារថ្មីជូនអតិថិជន ប្រកបដោយភាពជឿជាក់ និងការច្នៃប្រឌិតផ្នេកបច្ចេកវិទ្យានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
745
ហាង
27.6K+
រថយន្តលក់ចេញ