ព័ត៌មាន:
ព័ត៌មាន: Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
ឆ្នាំ២០២៣ កាន់តែខិតជិតទីញ្ចប់ហើយ នេះគឺជាវេលាមួយដែលពួកយើងអាចរំលឹកពីការខិតខំប្រឹងប្រែងក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៃកម្មវិធីទិញ-លក់-ជួលរថយន្តរបស់ Liberty Carz នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ នេះមក ក្រុមការងារយើងខ្ញុំមានគោលដៅចំបងមួយ នោះគឺដើម្បីជំរុញនូវការអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្មរថយន្តក្នុងប្រទេសកម្ពុជា។ គោលដៅនេះបានជំរុញអោយមានការប្តេជ្ញាចិត្តក្នុងការស្វិតស្វែងរកបច្ចេកវិទ្យាថ្មីៗ និងដើម្បីលើកកម្ពស់ផលិតផលយើងខ្ញុំនៅក្នុងទីផ្សារផងដែរ។
Liberty Carz បានបន្តការអភិវឌ្ឍន៍ឥតឈប់ឈរតាមរយៈការរួមបញ្ចូលគ្នាជាមួយនឹងដំណោះស្រាយថ្មីៗ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារម្នាក់ៗ។ ចាប់តាំងពីចំនួននៃការទាញយកកម្មវិធីដំបូងរហូតដល់រាប់សែននាក់ រួមទាំងការចាប់ដៃគូជាមួយពាណិជ្ជករលក់រថយន្តនៅទូទាំងរាជធានីភ្នំពេញ Liberty Carz ទទួលបានសិមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងឆ្នាំ២០២៣នេះ។
កម្មវិធីដ៏ទំនើបដែលអាចផ្ដល់ជូននូវសេវាកម្មទិញ-លក់-ជួលរថយន្ត
Liberty Carz បានយល់ច្បាស់ថា គុណភាពរបស់ផលិតផលនីមួយៗគឺជាចំណុចមួយដ៏សំខាន់ ដូច្នេះក្រុមការងារយើងខ្ញុំបានផ្ដោតលើការស្រាវជ្រាវ និងស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីបន្តកែលម្អកម្មវិធីអោយកាន់តែមានប្រសិទ្ធភាព។ បន្ទាប់ពីការខិតខំធ្វើការកែលម្អអស់រយៈពេល ៨ ខែកន្លងមក Liberty Carz មានមោទនភាពក្នុងការប្រកាសខ្លួនថាជាកម្មវិធីរថយន្តលេខមួយ ដែលមានមុខងារពិសេសៗដូចជា៖
- អតិថិជនអាចស្វែងរក និងទិញរថយន្តយ៉ាងងាយស្រួលនៅលើកម្មវិធី
- ពាណិជ្ជករអាចលក់រថយន្ត និងទាក់ទងអតិថិជនសក្តានុពលរាប់ពាន់នាក់បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី។
- ការជួលរថយន្តមានលក្ខណៈសាមញ្ញ និងងាយស្រួល
- អាចទទួលបានប្រាក់កម្ចីរថយន្តរហូតដល់ទៅ ៥០០០០ ដុល្លារ
- មុខងារគណនាប្រាក់កម្ចី អាចជួយលោកអ្នកគណនាចំនួនការបង់រំលួសប្រចាំខែ
- ទទួលយកការផ្ដល់ជូនថ្មីៗបំផុតតាមរយៈមុខងារ ‘ព័ត៌មាន និងព្រឹត្តិការណ៍នានា’ និង ‘សហគមន៍’ នៅលើកម្មវិធី
- ចូលភ្ជាប់ជាមួយគណនីយ៉ាងឆាប់រហ័សតាមរយៈគណនីបណ្តាញសង្គមរបស់អ្នក
- ផ្ញើជូនព័ត៌មានរថយន្តដែលលោកអ្នកពេញចិត្តដល់មិត្តភ័ក្តិរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង
- អញ្ជើញមិត្តភក្តិឱ្យទាញយកកម្មវិធីដើម្បីទទួលបានពិន្ទុ និងទទួលរង្វាន់ពិសេសៗ
- ការត្រួតពិនិត្យគុណភាពរថយន្តចំនួន ១៦០ ផ្នែក
- ការផ្ដល់ជំនួយអនឡាញ ២៤/៧
- ការផ្ដល់ជូនមុខងារប៊ូតុងជំនួយដោយឥតគិតថ្លៃ
ក្រុមវិស្វករបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់យើងខ្ញុំសន្យានឹងបន្តស្រាវជ្រាវ និងនាំយកនូវផលិតផលថ្មីៗ ដើម្បីផ្ដល់ជូននូវបទពិសោធន៏ថ្មីមួយជូនលោកអ្នកបន្ថែមទៀតនាពេលអនាគតផងដែរ។
Liberty Carz ជាមួយនឹងតួលេខដ៏គួរអោយកត់សម្គាល់
អនុភាពនៃកម្មវិធី Liberty Carz App ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈចំនួននៃការទាញយកកម្មវិធី ចំនួនរថយន្តដែលបានចុះបញ្ជីសម្រាប់លក់ និងចំនួនពាណិជ្ជករលក់រថយន្តដែលបានកើនឡើងជាបន្តបន្ទាប់។
- ចំនួនការទាញយកកម្មវិធីបានឈានដល់ ៣០០០០០ដង
- រថយន្តជាង ៧០០០ គ្រឿងបានដាក់លក់នៅលើកម្មវិធី
- ពាណិជ្ជករជាង ៧០០ នាក់នៅរាជធានីភ្នំពេញបានចុះជាដៃគូ
សមិទ្ធផលទាំងនេះបានមកពីការជឿទុកចិត្តដែលអ្នកប្រើប្រាស់គ្រប់រូបមកលើកម្មវិធី Liberty Carz ។ យើងខ្ញុំពិតជាមានភាពសប្បាយរីករាយជាខ្លាំងដែលបានទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ ដែលអាចអោយយើងខ្ញុំទទួលបានរថយន្តជាង ៧០០០ គ្រឿងនៅលើកម្មវិធី។ យើងខ្ញុំអាចបំពេញតម្រូវការរថយន្តរបស់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីប្រភេទរថយន្តប្រណីត រថយន្តមានតម្លៃសមរម្យ ឬរថយន្តសម្រាប់ក្រុមគ្រួសារជាដើម។ ពេលនេះលោកអ្នកអាចស្វែងរករថយន្តដែលលោកអ្នកពេញចិត្តនៅលើកម្មវិធី Liberty Carz តែមួយគត់!
ព័ត៌មានដែលពាក់ព័ន្ធ
កម្មវិធី Auto Show 2024 បានបញ្ចប់ដោយជោគជ័យ ដោយសេចក្តីរំភើបនិងការច្នៃប្រឌិតបានបំភ្លឺទាំងឆាក!
ព័ត៌មាន - DEC 02, 2024
នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024 ពិព័រណ៍រថយន្តរយៈពេលបីថ្ងៃឆ្នាំ 2024 បានបិទបញ្ចប់ដោយជោគជ័យនៅផ្សារទំនើប AEON Mall 2 ក្នុងរាជធានីភ្នំពេញ។ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងវិស័យរថយន្ត ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលចិត្តរថយន្ត និងនាក់ចូលរួមរាប់មិនអស់ ដើម្ប
Liberty Carz នឹងបង្ហាញខ្លួនដ៏អស្ចារ្យក្នុងកម្មវិធី Auto Show 2024 ជួបគ្នានៅ Aeon 2!
ព័ត៌មាន - NOV 28, 2024
ប្រិយមិត្តដែលនិយមរថយន្ត ព្រឹត្តិការណ៍រថយន្តប្រចាំឆ្នាំមកដល់ហើយ! Liberty Carz នឹងចូលរួមក្នុងកម្មវិធី Auto Show 2024 ដែលរៀបចំដោយ CCC ហើយព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅផ្សារទំនើប Aeon 2 ចាប់ពីថ្ងៃទី 29 ខែវិច្ឆិកាដល់ថ្ងៃទី 1 ខែធ្នូ ដោយចាប់ផ្តើមនៅម៉ោង 4
រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្តកីឡា SUV ដីសែល ឬសេដានល្អសម្រាប់ការបើកបរជារៀងរាល់ថ្ងៃ?
ព័ត៌មាន - NOV 21, 2024
ការជ្រើសរើស រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺសំខាន់ព្រោះអ្នកនឹងប្រើវាជាទៀងទាត់។ ការជ្រើសរើសរថយន្តដែលផ្តល់នូវការបើកបរដែល រលូន យ៉ាងមានប្រសិទ្ធភាព និងរីករាយនៅកម្ពុជាគឺជាកត្តាសំខាន់។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដើម្បីធ្វើដំណើរទៅធ្វើការ បើកបរតា
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា៖ គន្លឹះសម្រាប់ការសន្សំប្រាក់អតិបរិមា
ព័ត៌មាន - NOV 14, 2024
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា គឺនៅពេលបុណ្យដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យជាតិធំៗ។ ស្វែងយល់ពីរបៀបសន្សំប្រាក់ច្រើនលើរថយន្តថ្មី និងប្រើប្រាស់ ហើយរកឃើញរបៀបដែល Liberty Carz អាចជួយអ្នកទទួលបានការដោះដូរដ៏ល្អសម្រាប់ពេលណាមួយក៏បាន។
អ្នកមើលភាគច្រើន
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
តើមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៤? Lexus RZ300e កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះ!
JAN 02, 2024
ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Liberty Carz៖ រូបរាងថ្មី ទាន់សម័យសម្រាប់ការទិញយ៉ាងងាយ!
JAN 29, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
17.6K+
ឡាន
720
ហាង
9,605
រថយន្តលក់ចេញ
1,025
រថយន្តត្រូវបានត្រួតពិនិត្យ