ព័ត៌មាន:
ព័ត៌មាន: Liberty Carz និង Hertz បានចាប់ដៃគូដើម្បីជួយពង្រឹកយុទ្ធសាស្ត្រទីផ្សារ!
MAR 29, 2024
នៅរសៀលថ្ងៃទី២៨ ខែមីនា ក្រុមហ៊ុន Liberty Carz និង ក្រុមហ៊ុន Hertz Car Rental បានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងយុទ្ធសាស្ត្រទីផ្សារ។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើសជួលរថយន្តជាច្រើនប្រភេទ និង សេវាកម្មកាន់តែងាយស្រួល។ កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងប្រភេទថយន្តជាច្រើនជម្រើស និងសេវាកម្មដែលមានគុណភាពខ្ពស់របស់ Hertz នៅលើវេទិការបស់ Liberty Carz ដោយជួយបង្កើនជម្រើសនៅក្នុងទីផ្សារជួលរថយន្ត និងកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ទូទៅ។
នៅក្នុងទីផ្សារជួលរថយន្តដែលមានការប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ននេះ ការផ្តល់ជម្រើសច្រើនប្រភេទ និងសេវាកម្មឆាប់រហ័សបានក្លាយជាគន្លឹះក្នុងការទាក់ទាញអតិថិជន។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង Liberty Carz និង Hertz Car Rental បានទាក់ទាញក្រសែភ្នែកអតិថិជនយ៉ាងខ្លាំងផងដែរ។ ក្នុងនាមក្រុមហ៊ុនជួលរថយន្តឈានមុខគេទំាងពីរ ចំពោះការចាប់ដៃសហការគ្នានឹងមកនូវអត្ថប្រយោជន៍ជាច្រើន និង អស្ចារ្យទៅកាន់អ្នកប្រើប្រាស់និងទីផ្សាររបស់ប្រទេសកម្ពុជា។
ក្នុងនាមក្រុមហ៊ុន Hertz Car Rental ជាម៉ាកយីហោជួលរថយន្តដ៏ល្បីល្បាញលើពិភពលោក មានប្រភេទឡានធំ តូចជាច្រើនយ៉ាងសម្បូរបែប គ្រាន់តែបានបែងចែកជាពីរប្រភេទធំៗដូចជាប្រភេទរថយន្តសន្សំសំចៃប្រេងសាំងនិងប្រភេទរថយន្ត SUV ដ៏ប្រណិតទៀតផង។ តាមរយៈការរួមបញ្ចូលជាមួយវេទិកានេះ អតិថិជនHertzក៏អាចចូលទៅកាន់ Liberty Carz App ដើម្បីធ្វើការកក់ ឬ ណាត់ការជួល និង ងាយស្រួលក្នុងការជ្រើសរើសម៉ូដែលដែលសមរម្យបំផុតតាមតម្រូវការរបស់អតិថិជន ដើម្បីបំពេញតម្រូវការធ្វើដំណើរក្នុងស្ថានភាពផ្សេងៗគ្នា។
កិច្ចសហប្រតិបត្តិនេះក៏បានជួយជំរុញបន្ថែមនូវការលូតលាស់នៃអាជីវកម្មរបស់ភាគីទាំងពីរផងដែរ ដូចជាតាមរយៈការចែករំលែកធនធាន និងអត្ថប្រយោជន៍ផ្សេងៗដែល Liberty Carz និង Hertz Car Rentalមាន។ ភាគីទាំងពីរសន្យាថា នឹងផ្តល់ជូននូវសេវាកម្មលឿនរហ័ស មានទំនួលខុសត្រូវ និងជម្រើសដ៏សម្បូរបែបដល់អតិថិជន។ ហើយនេះក៏នឹងលើអាចជួយលើកកម្ពស់ការប្រកួតប្រជែង និងកម្រិតអភិវឌ្ឍន៍នៃឧស្សាហកម្មជួលរថយន្តទាំងមូល។
ជាចុងក្រោយ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង Liberty Carz និង Hertz Car Rental នឹងនាំមកជូនអតិថិជននូវជម្រើសដ៏ធំទូលាយ និងសេវាកម្មងាយស្រួលជាងមុន និង ពង្រឹងជម្រើសបន្ថែមនៅក្នុងទីផ្សារជួលរថយន្ត និងការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ទូទៅ។ កិច្ចសហប្រតិបត្តិការនេះពិតជានឹងនាំមកនូវស្ថានភាពឈ្នះ-ឈ្នះដល់ភាគីទាំងពីរ ហើយបញ្ចូលនូវភាពរឹងមាំ និងកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍន៍សេវាកម្មជួលរថយន្តក្នុងទីផ្សារកម្ពុជា។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
745
ហាង
27.6K+
រថយន្តលក់ចេញ