Liberty carz logo

ព័ត៌មាន: Liberty Carz ពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម តាមរយៈការសហការជាមួយដៃគូធំៗចំនួន 3 ក្នុងវិស័យយានយន្ត

MAR 20, 2024

Liberty Carz ជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មរថយន្ត មានមោទនភាពក្នុងការប្រកាសជាផ្លូវការ អំពីកិច្ចសហការបែបយុទ្ធសាស្រ្តជាមួយម៉ាកយីហោរផលិតផលរថយន្តធំៗចំនួនបី ដែល ទាំងនេះសុទ្ធសឹងតែជាហេតុការណ៏សំខាន់ៗពុំគួររំលង ចំពោះវិស័យយានយន្តនៅកម្ពុជា។ ភាពជាដៃគូនេះ ត្រូវបានរៀបចំឡើងដើម្បីជម្រុញភាពច្នៃប្រឌិត ជំនាញ និងបំពេញតម្រូវការរបស់អតិថិជននៅក្នុងតំបន់អោយកាន់តែប្រសើរឡើងបន្ថែមទៀត។

 

1. Liberty Carz និង GWM៖

នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Liberty Carz និង GWM (Great Wall Motors) បានពង្រឹងភាពជាដៃគូ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ គូរបញ្ជាក់ផងដែរថា GWM ជាក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិដ៏គួរអោយទុកចិត្តមួយ និងថែមទាំងមានភាពល្បីល្បាញចំពោះថយន្តប្រភេទSUV និងរថយន្តបែប Pick-up ដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការអភិវឌ្ឍន៍ថ្មីៗ និងមតិត្រលប់ល្អៗពីអតិថិជន។

2. Liberty Carz និង VIPRO៖

ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ត្រូវបានប្រព្រឹត្តិឡើងជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយ Liberty Carz និង VIPRO Cambodia បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីទំនាក់ទំនងដ៏ស្អិតរមួតបន្ថែម។ VIPRO គឺជាម៉ាកយីហោដ៏ល្បីមួយ ដែលត្រូវបានទទួលស្គាល់សម្រាប់ប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់ នាំចូលពីសហរដ្ឋអាមេរិក និងផ្តោតលើការពង្រឹងសមត្ថភាពដំណើរការបស់ម៉ាស៊ីន អាយុកាលប្រើប្រាស់យូរ ដែលធ្វើអោយ VIPRO ទទួលបានទំនុកចិត្តពីអតិថិជននៅក្នុងឧស្សាហកម្មនេះ។

3. Liberty Carz និង Volkswagen Jetta Cambodia៖

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុន Liberty Carz និង Volkswagen Jetta Cambodia បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ។ ក្រុមហ៊ុន  Volkswagen Jetta បានទទួលភាពល្បីល្បាញសម្រាប់ការផ្តល់សេវាកម្មផ្នែកវិស្វកម្ម ស្តង់ដារអាល្លឺម៉ង់ និងដំណោះស្រាយរថយន្តប្រកបដោយភាពច្នៃប្រឌិត ដែលបាននាំមកនូវភាពសម្បូរបែបនៃការផលិតររចនាថយន្តគុណភាពខ្ពស់ ដើម្បីតម្រូវតាមការចង់បានរបស់អតិថិជនទូទាំងពិភពលោក។

កិច្ចសហការទាំងនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ Liberty Carz ក្នុងការផ្តល់នូវឧត្តមភាព និងភាពច្នៃប្រឌិតសម្រាប់អតិថិជនគ្រប់រូប។ តាមរយៈការសហការ និងក្លាយជាដៃគូលក្ខណៈយុទ្ធសាស្ត្រជាមួយម៉ាកយីហោរល្បីៗដូចជា GWM, VIPRO, និង Volkswagen Jetta, Liberty Carz មានគោលបំណងពង្រឹងបទពិសោធន៍រថយន្តនៅកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយដ៏ទំនើប និងសេវាកម្មអតិថិជនដែលល្អមិនអាចប្រៀបផ្ទឹមបាន។

សូមតាមដានព័ត៌មានថ្មីៗបន្ថែមទៀត អំពីសកម្មភាពរបស់ Liberty Carz ពីព្រោះពួកយើង នឹងនៅតែបន្តចក្ខុវិស័យរបស់ពួកយើង ក្នុងការរៀបចំអនាគតនៃឧស្សាហកម្មរថយន្តនៅកម្ពុជាអោយកាន់តែរីកចម្រើន និងលូតលាស់ទៅមុខទៀត។

ព័ត៌មានដែលពាក់ព័ន្ធ

រថយន្ដអគ្គិសនី NIO ES6

រថយន្ដអគ្គិសនី NIO ES6

ព័ត៌មាន - JUN 24, 2025

ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?

ហេតុអ្វីបានជា Volvo ជា​រថយន្ត​ប្រណីត​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​កម្ពុជា៖ បង្ហាញ​ពី City Safety និង Pilot Assist

ហេតុអ្វីបានជា Volvo ជា​រថយន្ត​ប្រណីត​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​កម្ពុជា៖ បង្ហាញ​ពី City Safety និង Pilot Assist

ព័ត៌មាន - JUL 04, 2025

ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក

ព័ត៌មាន - JUN 11, 2025

ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz

ព័ត៌មាន - JUN 03, 2025

ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

31.1K+

ឡាន

802

ហាង

25.0K+

រថយន្តលក់ចេញ