Liberty carz logo

ព័ត៌មាន: Liberty Carz បានចែករំលែកនូវអត្ថន័យដ៏មានខ្លឹមសារនៅវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣

JUL 27, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា- ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 – Liberty Carz ដែលជាកម្មវិធីទិញលក់រថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយក្នុងការប្រកាសខ្លួនជាអ្នកឧបត្ថម្ភខ្នាតធំ (Diamond Sponsor) សម្រាប់វេទិកាសេដ្ឋកិច្ចឆ្នាំ 2023នេះ ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ហើយជាតាក់តាងប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជាដោយលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាពចាត់ទុកជានិមិត្តសញ្ញាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ វេទិកាសេដ្ឋកិច្ចលើកទីមួយនេះ  ត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់វេទិកានាពេលអនាគតអោយប្រព្រឹត្តទៅដោយប្រសិទ្ធភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានអញ្ញើញចូលរួមវេទិកាសេដ្ឋកិច្ចឆ្នាំ2023

ក្នុងព្រឹត្តិការណ៍នេះ លោក Matthew Smith ដែលជានាយកប្រតិបត្តិនៃ Liberty Technology បានឡើងលើវេទិកាដើម្បីចែករំលែកចក្ខុវិស័យ និងបេសកកម្មរបស់ Liberty Technology រួមជាមួយនឹងការណែនាំអ្នកចូលរួមអោយទទួលយកបទពិសោធន៍ពី Liberty Carz ដែលជាវេទិកាពាណិជ្ជកម្មសម្រាប់រថយន្តប្រកបដោយភាពច្នៃប្រឌិត រួមទាំងនាំមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្ត។ ជាមួយការថ្លែងទៅកាន់ទស្សនិកជនដែលមានអ្នកចូលរួមជាង 6,000 នាក់នោះ លោក Smith ក៏បានបញ្ជាក់ពីលក្ខណៈពិសេស និងសេវាកម្មទំនើបផ្សេងៗដែលផ្តល់ដោយ Liberty Carz ក្នុងបំណងបង្ហាញនូវតួនាទីសំខាន់របស់ខ្លួនក្នុងការកែប្រែឧស្សាហកម្មនេះ។

លោក Smith មាន​ប្រសាសន៍​ក្នុង​វេទិកាសេដ្ឋកិច្ចឆ្នាំ2023

លោក Smith បាន​ទទួល​ពាន​ថ្លែង​អំណរគុណ

 

ត្រឹមតែជាង 3 ខែប៉ុណ្ណោះក្រោយពីការបើកដំណើរការ  Liberty Carz App បានទទួលសិមិទ្ធិផលតួលេខគួរឱ្យចាប់អារម្មណ៍។

ជាមួយនឹងជម្រើសរថយន្តដ៏ធំទូលាយជាង 3,000 គ្រឿង បានដាក់លក់នៅលើវេទិកា ដែលមានតម្លៃសរុបជាង 105 លានដុល្លារ Liberty Carz បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជានៅពេលមានតម្រូវការទិញ ឬលក់រថយន្ត។ កម្មវិធី Liberty Carz បានផ្តល់នូវបទពិសោធន៍យ៉ាងងាយស្រួលសម្រាប់អ្នកចូលចិត្តរថយន្តនៅទូទាំងប្រទេស។

រថយន្តជាង 3,000 គ្រឿងបានដាក់សម្រាប់លក់នៅលើ Liberty Carz App

 

លោក Matthew Smith ក៏បានមានប្រសាសន៍ទៀតថា “យើងមានកិត្តិយសណាស់ក្នុងការក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់វេទិកាសេដ្ឋកិច្ចបែបប្រវត្តិសាស្ត្រឆ្នាំ 2023នេះ” ។ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំលើសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយតាមរយៈវេទិកាប្រកបដោយភាពច្នៃប្រឌិតរបស់យើង យើងខ្ញុំក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេស និងលើកកម្ពស់នៃការរស់នៅរបស់ប្រជាជនផងដែរ”។

កម្មវិធី Liberty Carz ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើន។

 

បន្ថែមពីលើការអភិវឌ្ឍន៍អាជីវកម្ម Liberty Technology និង Liberty Carz ក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏មានន័យសម្រាប់សហគមន៍ផងដែរ។ កម្មវិធីសប្បុរសធម៌ “ចែករំលែក ដើម្បីអនាគត” របស់ Liberty Carz មានគោលបំណងលើកកម្ពស់ជីវភាពកុមារក្រីក្រនៅតាមជនបទ។ សម្រាប់ការចែករំលែកផុសនីមួយៗ គឺស្មើនឹងការបរិច្ចាគថវិកាចំនួន 1,000 រៀលក្នុងមួយលើក។ ចំនួនថវិកានេះនឹងចូលរួមចំណែកក្នុងមូលនិធិដែលផ្តល់ជាឯកសណ្ឋានសាលាចំនួន 5,000 ឈុត ដល់កុមារដែលខ្វះខាត។

យើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យតាមដានទំព័រហ្វេសប៊ុករបស់យើងនៅ https://www.facebook.com/libertycarz ដើម្បីចែករំលែកផុស និងចូលរួមជាមួយយើងខ្ញុំក្នុងការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌មួយនេះ។ យើងទាំងអស់គ្នាអាចជួយផ្លាស់ប្តូរជីវិតរបស់កុមារទាំងនេះបាន។

Liberty Carz យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជួយកុមារខ្វះខាតនៅកម្ពុជា

 

អំពី Liberty Carz៖

Liberty Carz គឺជាទីផ្សាររថយន្តឌីជីថលឈានមុខគេនៅប្រទេសកម្ពុជាសម្រាប់អ្នកទិញ និងលក់រថយន្ត ដែលដំណើរការដោយ Liberty Technology ។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើភាពច្នៃប្រឌិត បច្ចេកវិទ្យាទំនើប ភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងសេវាកម្មពិសេសដូចជា សេវាកម្មថែទាំរថយន្ត សេវាកម្មផ្ដល់ប្រាក់កម្ចីរថយន្តដ៏គួរឱ្យទាក់ទាញ ដែលផ្ដល់រហូតដល់ 50,000 ដុល្លារជាដើម Liberty Carz មានគោលបំណងធ្វើផ្ដល់នូវមធ្យោបាយថ្មីនៃការទិញ និងលក់រថយន្តនៅក្នុងប្រទេស។

ឥឡូវនេះ លោកអ្នកអាចកក់ឡានដើម្បីបើកសាកល្បងដោយមិនគិតថ្លៃ ឬមានចំនួនកំណត់ ហើយលោកអ្នកក៏ទទួលបានប័ណ្ណលាងរថយន្តដោយឥតគិតថ្លៃ រួមជាមួយនឹងកាដូដ៏គួរឱ្យទាក់ទាញជាច្រើនទៀតផងដែរ។ សូមចុចទីនេះដើម្បីទាញយកកម្មវិធី Liberty Carz រួចទទួលបានបទពិសោធន៍កម្មវិធីទិញលក់រថយន្តលេខមួយក្នុងប្រទេសកម្ពុជាឥឡូវនេះ!

ព័ត៌មានដែលពាក់ព័ន្ធ

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ព័ត៌មាន - APR 07, 2025

ពេលដែលបុណ្យចូលឆ្នាំខ្មែរ​កំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន

8ចំណុចគួរយល់ដឹងសម្រាប់អ្នកចង់យកកម្ចីធនាគារមកទិញរថយន្ត

8ចំណុចគួរយល់ដឹងសម្រាប់អ្នកចង់យកកម្ចីធនាគារមកទិញរថយន្ត

ព័ត៌មាន - APR 25, 2025

ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ ហើយសម្រាប់ប្រជាជនកម្ពុជាជាច្រើន ការខ្ចីប្រាក់ទិញរថយន្ត(Car Loan) គឺជាជម្រើសដ៏សមស្របបំផុត ដើម្បីទិញរថយន្តដែលពួកគេចង់បាន។ ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងនាអំឡុងឆ្នាំ២០២៥នេះ ដោយមានស្ថាប័នហិរញ្ញវត្

ស្វែងរកម៉ូដែលរថយន្ត Porsche ទាំងអស់ក្នុងឆ្នាំ 2025 តម្លៃ និងរកឃើញ Porsche ដ៏ល្អបំផុតសម្រាប់របៀបរស់នៅរបស់អ្នក

ស្វែងរកម៉ូដែលរថយន្ត Porsche ទាំងអស់ក្នុងឆ្នាំ 2025 តម្លៃ និងរកឃើញ Porsche ដ៏ល្អបំផុតសម្រាប់របៀបរស់នៅរបស់អ្នក

ព័ត៌មាន - APR 23, 2025

ស្វែងរកម៉ូដែលរថយន្ត Porsche ទាំងអស់ក្នុងឆ្នាំ 2025 តម្លៃ និងរកឃើញ Porsche ដ៏ល្អបំផុតសម្រាប់របៀបរស់នៅរបស់អ្នក។

Honda Passport TrailSport ឆ្នាំ2026 រថយន្តSUVពិសេសសម្រាប់អ្នកចូលចិត្តOff-Road

Honda Passport TrailSport ឆ្នាំ2026 រថយន្តSUVពិសេសសម្រាប់អ្នកចូលចិត្តOff-Road

ព័ត៌មាន - APR 22, 2025

Honda Passport TrailSport ឆ្នាំ 2026 សក្ដិសមជារថយន្តលក្ខណៈគ្រួសារដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។ រថយន្តនេះរចនាឡើងសម្រាប់ការបើកបរក្នុងទីប្រជុំជន និងផ្លូវរដិបរដុប ការរចនារូបរាងថ្មីបែប TrailSport បង្កើតរចនាបទរថយន្ដនេះកាន់តែទាក់ទាញមួយកម្រិតទៀត ដោយរួមបញ្ចូលន

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

27.0K+

ឡាន

796

ហាង

21.1K+

រថយន្តលក់ចេញ

1,415

រថយន្តត្រូវបានត្រួតពិនិត្យ