សរុបមក Supra មិនត្រឹមតែជារថយន្តស្ព័រដែលមានដំណើរការល្អឥតខ្ចោះប៉ុណ្ណោះទេ វាក៏មានប្រតិបត្តិការល្អ នឹងសុវត្ថិភាពខ្ពស់ផងដែរ។ ការរចនាបែបគ្រួសារ ផ្ទៃខាងក្នុងទូលំទូលាយ ការកំណត់រចនាសម្ព័ន្ធមានកម្រិតខ្ពស់ និងដំណើរការបង្កើនល្បឿនដ៏ល្អឥតខ្ចោះ ធ្វើឱ្យវាក្លាយជារថយន្តក្នុងក្តីស្រមៃនៅក្នុងបេះដូងអ្នកគាំទ្ររថយន្តជាច្រើន។ មិនថាអ្នកជាអ្នកចូលចិត្តរថយន្តស្ព័រ ឬរថយន្តប្រើប្រាស់ប្រចាំថ្ងៃនោះទេ Supraនឹងនាំយកនូវបទពិសោធន៍បើកបរដែលមិនអាចប្រៀបផ្ទឹមបាន។
ព័ត៌មាន:
ព័ត៌មាន: ការណែនាំពីLiberty Carz! Evil Toyota Supra ភាពអស្ចារ្យដែលមិនអាចប្រៀបបាននៅលើទីវាលប្រណាំង ជម្រើសថ្មីសម្រាប់រថយន្តទំនើប!
SEP 11, 2023
រថយន្តវេទមន្ត Supra នេះបានចូលរួមការប្រកួតប្រជែងធំៗបែបអន្តរជាតិ ហើយក៏បានបង្ហាញខ្លួនជាច្រើនដងនៅក្នុងហ្គេមនិងក្នុងភាពយន្ត។ រថយន្តប្រភេទនេះគឺតំណាងកម្រិតកំពូលរបស់ Toyota ដែលបានគេដាក់ឈ្មោះថា Evil។ ការរចនាបែបគ្រួសាររបស់Supra គឺពិតជាឡូយអស្ចារ្យ ការបំផុសគំនិតរចនារបស់វាគឺមកពីដោយក្រុមហ៊ុន Toyota ដែលចេញ FT-1 កាលដើមឆ្នាំ។ថ្ងៃនេះ LIBERTY Carzនឹងណែនាំរថយន្តមួយប្រភេទមកអោយអ្នកទាំងអស់គ្នា គឺប្រភេទឆ្នាំ២០២០ GR Supra Toyotaបានធ្វើអោយម៉ាកSupra ល្បីឡើយវិញជាមួយនឹងដំណើរការដ៏អស្ចារ្យរបស់វា។
បើអ្នកចង់ទិញរថយន្តប្រណាំងប្រភេទនេះ អ្នកអាចធ្វើការពិចារណាចំពោះម៉ូដែលថ្មី Z4 និង Supra រថយន្តទាំងពីរប្រភេទនេះត្រូវបានបង្កើតឡើងក្នុងគ្រួសារតែមួយ ការរចនាត្រូវបានបម្លែងអោយមានភាពទាក់ទាញដូចគ្នា! វាក៏មានលក្ខណះពិសេសផ្សេងជាច្រើនទៀត ដូចជារចនាមូលដ្ឋានសម្ព័ន្ធ និង ប្រព័ន្ធថាមពលដូចគ្នា។ ទោះបីជាវាមានចំណុចដូចគ្នាច្រើន ប៉ុន្តែSupra ក៏នៅតែមានលក្ខណះពិសេសផ្ទាល់ខ្លួន នេះហើយជាមូលហេតុដែលវាត្រូវបានជ្រើសរើសជារថយន្តកំពូលទាំង១០របស់យើងនៅឆ្នាំ២០២០។ ចំណែកឯ GR Supra ក៏មានចំណុចពិសេសមួយ ផ្ទៃខាងក្នុងរបស់វាធំទូលាយ ដែលអាចដាក់ឥវ៉ាន់បានច្រើន ហិបឡានខាងក្រោយក៏អាចដាក់បានច្រើនគួរអោយចាប់អារម្មណ៍។ វាក៏មានលក្ខណះពិសេសកម្រិតខ្ពស់ជាច្រើនផងដែរ ដូចជាប្រអប់លេខអូតូល្បឿនឡានប្រាំបី កៅអីកម្តៅ Apple CarPlay ។ល។
ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍យ៉ាងរំភើបនៅពេលបើកបរ ដូច្នេះអ្នកត្រូវតែមកសាកល្បងជាមួយម៉ាស៊ីង និងប្រអប់លេខរបស់វា ពួកវាអាចផ្តល់អោយអ្នកជាមួយល្បឿនលឿនដែលប្រកបដោយរលូន! ការបើករថយន្តSupra នៅលើផ្លូវប្រណាំងជារឿងរំភើបមួយ។ ប្រអប់លេខអូតូល្បឿនឡានប្រាំបីរបស់វាពិតជាអស្ចារ្យ ធ្វើការផ្លាស់ប្តូរលេខល្បឿនយ៉ាងរលូន។ ពីល្បឿន០ដល់៦០ម៉ាយក្នុង១ម៉ោងត្រូវការតែរយះពេល៣.៩វិនាទី! ហើយសមត្ថភាពបង្កើនល្បឿនរបស់វាប្រៀបបានដូចជារថយន្តទំនើបជាច្រើនដ៏ទៃទៀត! ក្រៅពីលក្ខណះសមត្ថភាពដ៏ល្អរបស់វា ការរចនាខាងក្នុងក៏ស្រស់ស្អាតផងដែរ! វាបានប្រើប្រាស់សម្ភារះដែលមានគុណភាពខ្ពស់ ជាមួយនឹងរូបរាងសមឥតខ្ចោះ។ ចំណុចពិសេសមួយទៀត គឺប្រព័ន្ធព័ត៌មានកម្សាន្តរបស់វា មានវិចារណញាណ និងងាយស្រួលប្រើ!
Supra មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យប៉ុណ្ណោះទេ ការរចនានិងរូបរាងខាងក្រៅក៏មានការទាក់ទាញខ្លាំង។ ភាសានៃការរចនាបែបគ្រួសាររបស់វាគឺពិតជាទាក់ទាញភ្នែកណាស់ សំណាញ់ខ្យល់ចូលពិសេស និងខ្សែបន្ទាត់នៅលើតួរថយន្តដ៏រលោងដែលធ្វើអោយអ្នកមើលមិនងាយអាចបំភ្លេចបាន។ខ្សែបន្ទាត់លើដំបូលដ៏រលោងលាតសន្ធឹងទៅផ្នែកខាងក្រោយនៃរថយន្ត ដែលបំពេញតួរថយន្តធំទូលាយ បញ្ចេញភាពទាក់ទាញលក្ខណះរបស់រថយន្តដែលមិនអាចឃាត់បាន។ បើនិយាយពីការរចនាសម្ព័ន្ធរាងការនៃរថយន្តវិញ Supra បានប្រើប្រាស់ដែក នឹងអាលុយមីញ៉ូមដែលមានភាពរឺងមាំខ្លាំង ហើយមិនត្រឹមអាចធានាបាននូវភាពរឹងមាំរបស់តួរថយន្ត ប៉ុន្តែក៏អាចកាត់បន្ថយទម្ងន់របស់រថយន្ត ដែលធ្វើអោយមានការប្រសើរក្នុងការគ្រប់គ្រងរថយន្ត និងសន្សំសំចៃប្រេងឥន្ធនះ។ ក្រៅពីភាពអស្ចារ្យលើផ្លូវប្រណាំង Supra ក៏មានអត្ថប្រយោជន៍ខ្លាំងក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ចំណុះហិបឡានខាងក្រោយទំហំធំ ដែលអាចដាក់វ៉ាលីធំៗ និងសម្ភារះប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ចំណែកឯផ្ទៃខាងក្នុងរថយន្តធំទូលាយ ដែលអាចធ្វើអោយអ្នកទទួលបាននូវអារម្មណ័ងាយស្រួលនិងផាសុខភាពក្នុងពេលបើកបរ។កៅអីកម្ដៅ និងប្រព័ន្ធខ្យល់ធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ និងមានផាសុកភាពក្នុងរដូវត្រជាក់។ ការបន្ថែម Apple CarPlay ដែលធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទដៃរុករកទីតាំង តេទូរស័ព្ទ និងដាក់ចម្រៀងនៅពេលកំពុងបើកបរ ដែលអាចផ្តល់បទពិសោធន៍ក្នុងការបើកបរអោយកាន់តែប្រសើរឡើង។ Supra ក៏មានមុខងារសុវត្ថិភាពដ៏ល្អផងដែរ។ វាភ្ជាប់មកជាមួយបច្ចេកវិទ្យាសុវត្ថិភាពយ៉ាងទូលំទូលាយ រួមបញ្ចូលការគ្រប់គ្រងការពិនិត្យរថយន្តស្របពេលធ្វើដំណើរ ការត្រួតពិនិត្យចំណុចមើលមិនឃើញ និង ប្រព័ន្ធការព្រមានការបើកចេញខ្សែបន្ទាត់ផ្លូវ ធ្វើអោយអ្នកកាន់តែមានអារម្មណ៍សុវត្ថិភាពពេលកំពុងបើកបរ។ បច្ចេកវិទ្យាសុវត្ថិភាពអកម្ម រចនាសម្ព័ន្ធតួឡានរបស់ Supra បានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពយ៉ាងម៉ត់ចត់ ដែលអាចការពារសុវត្ថិភាពអ្នកដំណើរយ៉ាងមានប្រសិទ្ធភាព។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.7K+
ឡាន
804
ហាង
24.6K+
រថយន្តលក់ចេញ