សូមលោកអ្នកទាំងអស់គ្នាអញ្ចើញចូលរួមជាមួយ Liberty Carz នៅក្នុង Off-Road Festival 2023 ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 19 ខែវិច្ឆិកា នៅឯឧទ្យានជាតិគីរីរម្យ ដើម្បីទទួលយកបទពិសោធន៍ដ៏រំភើប និងទទួលបានកាដូដ៏អស្ចារ្យជាច្រើន! ជួបគ្នាក្នុងពេលខាងមុខនេះ!
ព័ត៌មាន:
ព័ត៌មាន: “Media Sponsor” Liberty Carz នឹងនាំមកនូវភាពសប្បាយរីករាយក្នុងកម្មវិធី Off-Road Festival 2023 ដ៏ធំបំផុតប្រចាំប្រទេស!
NOV 14, 2023
Off-Road Festival បានវិលត្រលប់មកវិញហើយជាមួយកម្មវិធីដ៏ពិសេសប្រចាំឆ្នាំសម្រាប់អ្នកបើកបរលក្ខណៈ Off Road អ្នកបើកម៉ូតូធំ និងអ្នកប្រណាំងកង់ ជាមួយនឹងការនាំមកនូវកម្មវិធីបោះជំរុំ និងការប្រកួតជាដើម។
Liberty Carz ក៏មានវត្តមាននៅក្នុងកម្មវិធីប្រចាំឆ្នាំដែលនឹងប្រព្រឹត្តនៅឧទ្យានជាតិគិរីរម្យពីថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកានេះផងដែរ។
ក្នុងនាមជា Media Sponsor ជាផ្លូវការ Liberty Carz ពិតជាមានកិត្តិយស និងមានភាពសប្បាយរីករាយយ៉ាងក្នុងការចូលរួមចាប់យករូបភាព និងវីដេអូសម្រាប់សកម្មភាពរបស់ការប្រកួត និងអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
មិនតែប៉ុណ្ណោះ Liberty Carz ក៏មានកម្មវិធីផ្ដល់ជូននូវកាដូពិសេសៗជាច្រើន ដើម្បីជូនទៅដល់អ្នកចូលរួម និងអ្នកឈ្នះនៅក្នុងការប្រកួតផងដែរ។ កាដូទាំងនេះរួមមាន ដបទឹកដ៏ស្រស់ស្អាត អាវយឺត និងរបាំងការពារកម្ដៅថ្ងៃសម្រាប់រថយន្តជាដើម។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមក៏ទទួលបានទឹកសម្រាប់បរិភោគដោយឥតគិតថ្លៃនៅស្ដង់របស់ Liberty Carz ផងដែរ។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត 4×4 ដ៏ពិសេស
ចាប់តាំងពីការប្រារព្ធព្រឹត្តិការណ៍នេះជាលើកដំបូងនៅក្នុងឆ្នាំ 2017 មក Off-Road Festival បានវិវត្តទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទាក់ទាញអ្នកមានចំណាប់អារម្មណ៍ខាងផ្នែកបើកបរលក្ខណៈ Off Road ទាំងក្នុង និងក្រៅប្រទេស។ កម្មវិធីនេះមិនត្រឹមតែលើកកម្ពស់វប្បធម៌ប្រណាំងរថយន្តនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការអញ្ជើញអ្នកចូលរួមទាំងឡាយ ដើម្បីមកផ្លាស់ប្ដូរបរិយាកាសពីភាពអ៊ូអររបស់ទីក្រុង មកបរិយាកាសស្រស់ស្រាយលក្ខណៈធម្មជាតិនៅឯឧទ្យានជាតិគីរីរម្យផងដែរ។ ដោយសារតែអាកាសធាតុត្រជាក់ និងបរិស្ថានស្រស់ស្អាត ទើបទីតាំងនេះបានក្លាយជាទីតាំងមួយដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះជំរុំ ព្រមភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កម្មវិធីពិសេសៗក្នុងឆ្នាំនេះ រួមមានការតាំងពិពណ៌រថយន្តប្រភេទ 4X4 ការប្រណាំងរថយន្តលក្ខណៈ Off Road ដែលចែកជាកម្រិត Core Challenge និង Hardcore Challenge ការបង្ហាញផលិតផល និងគ្រឿងបន្លាស់ពីម៉ាកល្បីៗដូចជា Hotbit ARB Ironman TJM និងកម្មវិធីបោះជំរុំសម្រាប់អ្នកចូលរួម។
ការប្រណាំងរថយន្តលក្ខណៈ Off-Road ត្រូវបានកំណត់ទៅជាក្រុម ដោយក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យបង្ហាញរថយន្ត Off-Road ចំនួនពីរគ្រឿង។ ចំណែកឯចំនួនការប្រកួតវិញ កម្មវិធីនេះនឹងមានការប្រកួតទាំងអស់ចំនួន 12 ដង ដែលនៅក្នុងវគ្គនីមួយៗមានការប្រណាំងលក្ខណៈ Super Stage និង Super Track ដើម្បីបង្កើនភាពរំជើបរំជួបក្នុងការប្រណាំង។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
33.6K+
ឡាន
746
ហាង
27.5K+
រថយន្តលក់ចេញ