Liberty carz logo

ព័ត៌មាន: ចំណុចសំខាន់ៗ អ្នកគួរនិងមិនគួរធ្វើនៅពេលលាងរថយន្ត

JUL 12, 2023

ការលាងរថយន្តត្រឹមត្រូវ គឺមិនត្រឹមតែបង្កើនសម្រស់រថយន្តរបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជួយរក្សាតម្លៃ និងពណ៌ថ្នាំរបស់រថយន្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តគ្រប់រូបនៅក្នុងប្រទេសកម្ពុជាគួរតែដឹងពីចំណុចគួរធ្វើ និងចំណុចមិនគួរ នៅពេលគេលាងរថយន្ត ដើម្បីធានានូវលទ្ធផលល្អបំផុតដោយមិនបង្កការខូចខាតអ្វី រួមទាំងរក្សាសភាពរថយន្តអោយមើលទៅល្អបំផុតនៅក្នុងអាកាសធាតុកម្ពុជា។

ចំណុចគួរធ្វើ៖

 

ប្រើប្រាស់ឧបករណ៍ និងផលិតផលដែលត្រឹមត្រូវ៖ អ្នកគួរតែជ្រើសរើសឧបករណ៍លាងសម្អាតរថយន្តដែលមានគុណភាពខ្ពស់ កន្សែងមីក្រូហ្វាយបឺ ជក់ទន់ និងសាប៊ូលាងរថយន្តដែលមាន pH ចំណុចកណ្ដាល ដែលសមរម្យសម្រាប់អាកាសធាតុកម្ពុជា។ ឧបករណ៍ និងផលិតផលទាំងនេះនឹងជួយកាត់បន្ថយហានិភ័យនៃការកោសឆ្កូត ឬប៉ះពាល់ដល់ទឺកថ្នាំរថយន្តកំឡុងពេលដំណើរការសម្អាត។

 

លាងក្នុងម្លប់ ឬក្នុងអាកាសធាតុរាងត្រជាក់៖ សម្រាប់អាកាសធាតុនៅកម្ពុជា ពេលខ្លះអាចក្តៅ និងមានពន្លឺថ្ងៃខ្លាំង ដែលអាចបណ្តាលឱ្យមានស្នាមទឹកដាម។ អ្នកត្រូវលាងរថយន្តរបស់អ្នកនៅកន្លែងដែលមានម្លប់ ឬក្នុងកំឡុងម៉ោងត្រជាក់ ដើម្បីជៀសវាងបញ្ហាទាំងនេះ។ ពន្លឺព្រះអាទិត្យដោយផ្ទាល់អាចបណ្តាលឱ្យទឹក និងទឹកថ្នាំសម្អាតហួតយ៉ាងលឿន ដោយបន្សល់ទុកនូវសំណល់ដែលអាចមើលឃើញនៅលើផ្ទៃរថយន្ត។

 

អនុវត្តតាមវិធីសាស្រ្តសម្អាតពីលើចុះក្រោម៖ ចាប់ផ្តើមលាងពីលើដំបូល ហើយចុះទៅចំហៀង ខាងមុខ និងខាងក្រោយរថយន្ត។ វិធីសាស្រ្តនេះនឹងការពារភាពកខ្វក់អូសទៅលើកន្លែងដែលបានសម្អាតរួចហើយ និងធានាបាននូវដំណើរការសម្អាតបានគ្រប់ទិស។

 

ចំណាំ៖ អ្នកគួរតែស្វែងរកសេវាកម្មសម្អាតរថយន្តប្រកបដែលជំនាញ នៅពេលណាដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ Liberty Carz កំពុងផ្តល់ប័ណ្ណលាងរថយន្តឥតគិតថ្លៃដល់អតិថិជនគ្រប់រូប ដែលបានកក់ឡានដោយជោគជ័យនៅលើ Liberty Carz App រហូតដល់ចុងខែកក្កដា។ ជាមួយនឹង Liberty Carz លោកអ្នកអាចមានទំនុកចិត្តថារថយន្តរបស់អ្នកនឹងត្រូវបានថែរក្សាយ៉ាងល្អដោយក្រុមអ្នកជំនាញដែលមានបទពិសោធន៍។ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម។

ចំណុចមិនគួរធ្វើ៖

 

ប្រើ​ថ្នាំ​លាង​សម្អាត​ផ្ទះ ឬថ្នាំលាងដែលមានជាតិគីមីខ្លាំង​៖ ជៀសវាង​ប្រើ​ទឹក​លាង​ចាន សាប៊ូ​បោក​ខោអាវ ឬ​ទឹក​សម្អាត​ផ្ទះ​លើ​រថយន្តរបស់អ្នក។ ផលិតផលទាំងនេះអាចប៉ះពាល់ដល់ថ្នាំកូតការពារ និងធ្វើឱ្យខូចខាតដល់ថ្នាំពណ៌រថយន្ត។ សូមជ្រើសរើសសាប៊ូដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការសម្អាតរថយន្ត។

 

លាង​សម្អាត​ដោយ​ប្រើ​ឧបករណ៍​ណាដែលអាចឆ្កូត៖ សូមកុំ​ប្រើ​អេប៉ុង ​ច្រាសណា​អាច​បន្សល់​ទុក​នូវ​ស្នាម​ឆ្កូត​​លើ​​រថយន្ត​របស់​អ្នក។ ជំនួសមកវិញ សូមជ្រើសរើសជក់ទន់ៗ កន្សែងមីក្រូហ្វាយបឺ និងឧបករណ៍សម្អាតទន់ៗ ដើម្បីការពារការខូចខាតណាមួយ។

 

ទុកទឹកថ្នាំសម្អាតស្ងួតលើផ្ទៃរថយន្តឲ្យបានត្រឹមត្រូវ៖ ក្នុងអាកាសធាតុកម្ពុជា ទឹកថ្នាំសម្អាតអាចស្ងួតបានលឿនមុនកាលកំណត់ ដែលអាចបន្សល់ទុកនូវស្នាមដែលពិបាកលាងចេញ។ សូមធ្វើការលាងសម្អាតលើផ្នែកមួយៗបន្តិចម្ដងៗឲ្យបានហ្មត់ចត់ ដើម្បីជៀសវាងស្នាមផ្សេងៗ។

 

ដោយធ្វើតាមចំណុចសំខាន់ៗទាំងនេះ លោកអ្នកអាចធានាថារថយន្តរបស់អ្នកនឹងនៅតែស្អាត នឹងបានការពារត្រឹមត្រូវ​។ ការថែរក្សាផ្នែកខាងក្រៅរថយន្តរបស់អ្នកឱ្យបានត្រឹមត្រូវនឹងមិនត្រឹមតែបង្កើនរូបរាងរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែទាំអាយុនៃការប្រើប្រាស់របស់វាទៀតផង។ ដូចគ្នានោះដែរ​ យើងខ្ញុំក៏សូមណែនាំលោកអ្នកឱ្យពិចារណាលើសេវាកម្មសម្អាតពីអ្នកជំនាញ ដើម្បីធានាបាននូវការថែទាំល្អបំផុត។

ព័ត៌មានដែលពាក់ព័ន្ធ

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?

ព័ត៌មាន - APR 07, 2025

ពេលដែលបុណ្យចូលឆ្នាំខ្មែរ​កំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន

ស្វែងរកទីផលិត និងម្ចាស់ក្រុមហ៊ុន Porsche? Liberty Carz នាំអ្នកចូលក្រោមផ្ទៃក្រោយរោងចក្រ ការបន្តបង្កើត និងភាពដឹកនាំ

ស្វែងរកទីផលិត និងម្ចាស់ក្រុមហ៊ុន Porsche? Liberty Carz នាំអ្នកចូលក្រោមផ្ទៃក្រោយរោងចក្រ ការបន្តបង្កើត និងភាពដឹកនាំ

ព័ត៌មាន - APR 10, 2025

រកឃើញទីដែលផលិត Porsche និងមើលថាតើអ្នកណា ជាម្ចាស់ក្រុមហ៊ុន Porsche។ Liberty Carz នាំអ្នកចូលមើលក្រោមផ្ទៃរោងចក្ររបស់ Porsche ប្រវត្តិកំណើត និងភាពដឹកនាំ។

ឡានទាំង៥ម៉ូដែលដែលស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងរដូវភ្លៀង

ឡានទាំង៥ម៉ូដែលដែលស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងរដូវភ្លៀង

ព័ត៌មាន - APR 09, 2025

ការបើកបរនៅអំឡុងរដូវភ្លៀងអាចជាបញ្ហាប្រឈម ដោយសារអ្នកបើកបរតែងតែជួបបញ្ហាផ្លូវរអិល មើលផ្លូវមិនសូវច្បាស់ និងមានហានិភ័យខ្ពស់។ ការជ្រើសរើសរថយន្តដែលត្រឹមត្រូវសម្រាប់រដូវភ្លៀង ពិតជាសំខាន់ ដើម្បីធានាសុវត្ថិភាព និងផាសុកភាពរបស់លោកអ្នក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ស្វែង​យ

តម្លៃ BMW 8 Series នៅកម្ពុជា៖ តម្លៃប៉ុន្មាន?

តម្លៃ BMW 8 Series នៅកម្ពុជា៖ តម្លៃប៉ុន្មាន?

ព័ត៌មាន - MAR 26, 2025

កំពុងសួរថា តម្លៃ BMW 8 Series នៅកម្ពុជាមានតំលៃប៉ុន្មាន? ទទួលបានព័ត៌មានថ្មីៗអំពីតម្លៃ BMW 8 Series រួមទាំងម៉ូដែលថ្មី និងប្រើប្រាស់ចាប់ពីឆ្នាំ 2020 ដល់ 2025 ជម្រើសផ្នែកហិរញ្ញវត្ថុ និងការផ្តល់ជូនពិសេស នៅ Liberty Carz!

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

25.7K+

ឡាន

791

ហាង

19.7K+

រថយន្តលក់ចេញ

1,395

រថយន្តត្រូវបានត្រួតពិនិត្យ