ព័ត៌មាន:
ព័ត៌មាន: ផ្សិត និងប្រទាល ជាវត្ថុធាតុដើមក្នុងការផលិតកៅអីរបស់រថយន្តអគ្គិសនី Mercedes ថ្មី
FEB 24, 2024
ក្រុមហ៊ុន Mercedes-Benz បានដាក់បង្ហាញរថយន្តអគ្គិសនីដ៏ទំនើបមួយ ដែលអាចនាំអ្នកបើកបរពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុង Detroit ដោយចំណាយអស់ត្រឹមតែម្តងប៉ុណ្ណោះ។
ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់មួយនេះបានដាក់ឈ្មោះរថយន្តនេះថា VISION EQXX ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរបានចម្ងាយប្រមាណ 1,000 គីឡូម៉ែត្រ ឬប្រហែល 620 ម៉ាយដោយតម្រូវការសាកថ្មតែម្ដងប៉ុណ្ណោះ បើយោងទៅតាមការសាកល្បងតាមបច្ចេកវិទ្យាកុំព្យូទ័រ។ ដោយឡែករថយន្តអគ្គិសនី Nissan Leaf ដំបូងអាចធ្វើដំណើរបានចម្ងាយត្រឹមតែ 74 ម៉ាយប៉ុណ្ណោះលើការសាកមួយលើក ខណៈពេលដែលរថយន្តអគ្គិសនីទំនើបៗជាច្រើនអាចធ្វើដំណើរបានចម្ងាយដល់ 300 ម៉ាយ ឬច្រើនជាងនេះដោយការសាកតែមួយលើក។
Concept រថយន្ត ដ៏ស្រស់ស្អាតនេះដែលបានដាក់បង្ហាញកាលពីថ្ងៃចន្ទត្រូវបានផលិតឡើងដោយផ្តោតលើការការពារបរិស្ថានជាគោល។
ផ្នែកខាងក្នុងនៃ VISION EQXX គឺគ្មានផលិតផលដែលប្រើប្រាស់ស្បែកសត្វនោះឡើយ កៅអីរបស់វាបានធ្វើពីផ្សិត និងសរសៃប្រទាល ជាវត្ថុធាតុដើមតែប៉ុណ្ណោះ។ កំរាលព្រំបានប្រើប្រាស់ដោយឫស្សី ហើយផ្លាស្ទិចខាងក្នុងត្រូវបានផលិតចេញពីសំរាម មកពីកន្លែងចាក់សំរាម។ យោងតាមក្រុមហ៊ុន Mercedes ការប្រើប្រាស់សម្ភារៈទាំងនេះនឺងកាត់បន្ថយសារធាតុកាបូនរបស់ស្បែកសឹងតែពាក់កណ្ដាលឯណោះ។
វិស្វករជំនាញបានធ្វើឱ្យថ្មរបស់រថយន្តមានទំហំតូច និងស្រាលជាងមុនដោយមិនមានការប៉ះពាល់ដល់ថាមពលឡើយ។ ឥឡូវនេះវាមានទំហំតូចជាង ៥០% និងស្រាលជាង ៣០% ជាងថ្មផ្សេងទៀតដែលមានសមត្ថភាពដូចគ្នាទៅទៀត។
រថយន្តនេះក៏មានបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ Solar នៅលើដំបូលដែលអាចបន្ថែមចម្ងាយរហូតដល់ ១៥ ម៉ាយក្នុងលក្ខខណ្ឌសមស្របផងដែរ។
ដើម្បីធ្វើឱ្យរថយន្តកាន់តែមានប្រសិទ្ធភាព ពួកគេបានរចនាផ្នែកខាងមុខ និងផ្នែកកង់ខាងក្រោយតូចជាងមុន ដើម្បីទប់ទល់នឹងខ្យល់។ នេះជាកត្តាសំខាន់ ពីព្រោះថាថាមពលភាគច្រើនក្នុងរថយន្តអគ្គិសនីត្រូវបានបញ្ចេញ និងប្រើប្រាស់ ដើម្បីបញ្ចៀសខ្យល់។
ក្រុមហ៊ុន Mercedes Ford និង General Motors កំពុងផ្លាស់ប្តូរទិសដៅ ដើម្បីផ្ដោតទៅរករថយន្តអគ្គិសនី។ នៅឆ្នាំ ២០២៥ គ្រប់ម៉ូដែលរបស់ Mercedes នឹងមានជម្រើសជារថយន្តអគ្គិសនី ហើយពួកគេគ្រោងនឹងប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ក្នុងទសវត្សរ៍ក្រោយ។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
745
ហាង
27.6K+
រថយន្តលក់ចេញ