ព័ត៌មាន:
ព័ត៌មាន: ក្រុមហ៊ុន Rimac បានសហការជាមួយក្រុមហ៊ុន Kia ក្នុងការបង្កើតតាក់ស៊ីស្វ័យប្រវត្តិ ដែលរំពឹងថានឹងធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០២៦
JAN 24, 2024
ក្រុមហ៊ុន Rimac ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបរបស់ប្រទេសក្រូអាត ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបែប Hypercar ដែលមានឈ្មោះថា Nevera កំពុងតែចាប់ផ្ដើមស្វែងយល់បន្ថែមពីវិស័យតាក់ស៊ីស្វយ័ត។ ក្រុមហ៊ុននេះកំពុងធ្វើការសហការគ្នាជាមួយក្រុមហ៊ុន Kia លើគម្រោងចល័តទាំង ៣ ដែលមានគោលបំណងដាក់ឱ្យដំណើរការសេវាកម្មតាក់ស៊ីស្វ័យប្រវត្តិជាលក្ខណៈពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៦ ។
បន្ថែមពីការផលិតរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ ក្រុមហ៊ុន Rimac បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Hyundai ដើម្បីផលិតរថយន្តស្ព័រស៊េរីថ្មីមួយ។ ឥឡូវនេះ ក្រុមហ៊ុនទាំងពីរកំពុងតែផ្ដោតចំណាប់អារម្មណ៍ទៅលើការអភិវឌ្ឍរថយន្តតាក់សុីមនុស្សយន្ត ឬ robotaxis ជារថយន្តអគ្គិសនីស្វយ័តលក្ខណៈពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដំណើរការដោយមិនចាំចាប់ត្រូវការការអន្តរាគមន៍ពីមនុស្សនោះឡើយ។
យន្តតាក់សុីមនុស្សយន្ត ឬ robotaxis មួយប្រភេទនេះបង្ហាញពីវឌ្ឍនភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុន Rimac ដោយរថយន្តនេះនឹងត្រូវបានដាក់ឪ្យដំណើរការក្រោមហេដ្ឋារចនាសម្ព័ន្ធថ្មីរួមមានដូចជា ស្ថានីយ៍សាកថ្ម កន្លែងផ្ទុកសម្ភារៈ និងកន្លែងចតរថយន្ត។
ដើម្បីចាប់ផ្តើមគម្រោងដ៏ធំមួយនេះ ក្រុមហ៊ុន Rimac កំពុងតែគ្រោងក្នុងការបង្កើតរោងចក្រ នៅក្នុងប្រទេសក្រូអាតសម្រាប់ការផលិតតាក់ស៊ីស្វ័យប្រវត្តិនេះ ព្រមទាំងសមាសធាតុរបស់វាផងដែរ។ ដំណាក់កាលសាកល្បងនឹងចាប់ផ្តើមនៅក្នុងរដ្ឋធានី ហ្សាហ្គ្រេប មុនពេលពង្រីកទៅកាន់ទីក្រុងផ្សេងទៀតក្នុងប្រទេសក្រូអាត ដែលនឹងបង្ហាញពីការបោះជំហានឆ្ពោះទៅមុខចំពោះចល័តភាពក្នុងការរស់នៅទីក្រុងផងដែរ។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.1K+
ឡាន
746
ហាង
27.6K+
រថយន្តលក់ចេញ