ព័ត៌មាន:
ព័ត៌មាន: ឯកឧត្តម សេង ប៊ុនឃាង៖ ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡាធំៗចំនួន២
MAY 20, 2024
ភ្នំពេញ៖ ឯកឧត្តម សេង ប៊ុនឃាង ជំនួយការជាន់ខ្ពស់សហព្រះរាជអាជ្ញា បានមានប្រសាសន៍ថា ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡាធំៗចំនួន២ ក្នុងវិស័យយុត្តិធម៌ដែលរៀបចំឡើងដោយក្រុមកីឡាសេនាយុត្តិធម៌ គឺជាព្រឹត្តការណ៍ដែលមានការចូលរួមដ៏ច្រើនកុះករពីអ្នកច្បាប់ និងអ្នកអនុវត្តច្បាប់ នៅទូទាំងប្រទេស។
ការលើកឡើងបែបនេះ ក្នុងឪកាសដែលឯកឧត្តមអញ្ចើញចូលរួមបើកក្នុងកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៦» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅបុរី R&F City រាជធានីភ្នំពេញ។
ឯកឧត្តម សេង ប៊ុនឃាង បន្តថា គោលបំណងក្នុងការប្រកួតនេះ គឺ៖ (ទី១)ដើម្បីពង្រឹងនឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និទ្ធិ រវាងកីឡាករ កីឡាការនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ (ទី២)ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងថែរក្សាសុខភាពរបស់កីឡាករ កីឡាការនី ទាំងអស់ និងទី៣ ដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថា «មិនថាកីឡាអ្វីនោះទេ ទោះក្នុងការប្រកួតណាក្តី ឬក្នុងវិស័យណាមួយក៏ដោយត្រូវតែមានអ្នកឈ្នះអ្នកចាញ់ តែត្រូវសិក្សាភាពកម្សោយរបស់ខ្លួន រីឯអ្នកដែលឈ្នះត្រូវបង្រៀនពីបទពិសោធរបស់ក្នុងការប្រកួតដើម្បីទទួលបានជ័យជំនះ អ្វីដែលពិសេសនោះគឺ បើអ្នកមានសមត្ថភាព មានបច្ចេកទេសហើយ តែបើយើងមានកំហឹងនោះយើងនឹងក្លាយជាបរាជ័យទៅវិញ ដោយសារតែគូរសត្រូវរបស់យើងមើលឃើញពីភាពកម្សោយរបស់យើង ដូច្នេះហើយត្រូវចេះយកចិត្តទុកដាក់ឲ្យបានខ្ពស់ ត្រូវចេះផ្តោតអារម្មណ៍កុំឲ្យចាញ់យុទ្ធសាស្ត្ររបស់គូរត្រូវរបស់យើង។
ឯកឧត្តមបន្តថា យើងត្រូវមានស្មារតីសាមគ្គីរួបរួមគ្នាក្នុងវិស័យយុត្តិធម៌ មិនថាទោះក្រៅប្រកួតក្តី ឬក្នុងប្រកួតក្តីត្រូវចេះមានស្មារតីសាមគ្គីភាពជាចំបង។
ចំណែកលោកស្រី Tifiny និង លោកMathew Smith ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Liberty Carz បានឲ្យដឹងថា ការចូលរួមរបស់ក្រុមហ៊ុនក្នុងព្រឹត្តការណ៍នេះ គឺដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក្រុមការងារនៃ ក្រុមហ៊ុន infuluen រួមទាំងសារព័ត៌មាន innews និងក្រុមហ៊ុនផ្សេងៗទៀត បានចូលរួមឧបត្ថម្ភក្នុងការរៀបចំកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៦» នេះផងដែរ ខណៈ មានអ្នកចូលរួមប្រមាណ៤០០នាក់។
សូមជម្រាប់ផងដែរថា កម្មវិធីប្រកួតពានរង្វាន់វាយសីវិស័យយុត្តិធម៌លើកទី៦នេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលកម្មវិធីនេះរៀបចំឡើងដោយគណៈកម្មការរៀបចំ ការវាយសីវិស័យយុត្តិធម៌៕
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
31.4K+
ឡាន
775
ហាង
25.7K+
រថយន្តលក់ចេញ