ព័ត៌មាន:
ព័ត៌មាន: ជម្រើសរថយន្ដប្រណីតចំនួន ៣ សម្រាប់ខែមេសា: Cadillac Escalade 2023 និង រថយន្តទំនើបដ៏កម្រ ២ គ្រឿងបន្ថែមទៀត។ តើអ្នកនឹងជ្រើសយកមួយណា?
APR 05, 2024
ត្រៀមខ្លួនដើម្បីទទួលយកបទពិសោធន៍ប្រណិតនៅលើដងវិថីក្នុងខែមេសានេះហើយឬនៅ? Liberty Carz បានជ្រើសរើសរថយន្ដពិសេសចំនួនបីសម្រាប់អ្នក៖ the Cadillac Escalade 2023, BMW XM 2023, និង Rolls-Royce Cullinan 2019 ។ រថយន្ដនីមួយៗបាននាំមកនូវការរចនាប្លែកៗ រួមបញ្ចូលទាំងទំនើបភាព និងគុណភាព ដែលធានាបាននូវការធ្វើដំណើរមួយមិនអាចបំភ្លេចបាន។
- Cadillac Escalade 2023:
រថយន្ដ Cadillac Escalade 2023 ត្រូវបានស្គាល់យូរមកហើយ ជាមួយភាពប្រណិត និងឆើតឆាយ ហើយម៉ូឌែល ២០២៣ នេះ កាន់តែមិនអាចមើលរំលង។ រថយន្ត Escalade បង្ហាញពីភាពជឿជាក់ និងបញ្ចេញនូវភាពទំនើប ឲ្យកាន់តែឃើញពីភាពអង់អាច និងក្លាហាននៅលើដងផ្លូវ។ មួយជំហានទៅក្នុង អ្នកនឹងទទួលបានការស្វាគមន៍ពីផ្ទៃដ៏ធំទូលាយ ពោរពេញដោយសម្ភារទំនើបៗ ជាមួយបច្ចេកវិទ្យាទាន់សម័យ។ ភ្ជាប់មកនូវជម្រើសកម្លាំងម៉ាស៊ីនដ៏ខ្លាំង និងការធ្វើដំណើរដោយរលូន រថយន្ដ Escalade ផ្ដល់ជូនទាំងគុណភាព និងទំនុកចិត្តក្នុងកម្រិតស្មើគ្នា។
- BMW XM 2023:
សម្រាប់អ្នកដែលប្រាថ្នាចង់ទទួលអារម្មណ៍ពិសេសពេលបើកបរ និងវិស្វកម្មកម្រិតខ្ពស់ ឡាន BMW XM 2023 គឺជាឡានមានម៉ាស៊ីនចុងក្រោយបំផុត។ រថយន្ត SUV មានគុណភាពខ្ពស់មួយនេះ បានបញ្ចូលនូវការរចនាដែលជានិមិត្តសញ្ញារបស់ឡាន BMW គួបផ្សំបច្ចេកវិជ្ជាបែបកូនកាត់ដែលផ្តល់ថាមពល និងប្រសិទ្ធភាពគួរឲ្យចាប់អារម្មណ៍។ ចំណែកការរចនាផ្នែកខាងក្រៅ មានលក្ខណៈរលោង និងបែបស្ព័រ ជាហេតុធ្វើឲ្យឡាន XM 2023 តែងទាក់ទាញចំណាប់អារម្មណ៍នៅគ្រប់ទីកន្លែង។ ផ្នែកកាប៊ីនខាងក្នុង ពេញដោយភាពប្រណិត បំពាក់ជាមួយសម្ភារទំនើបៗ និងឧបករណ៍ទាន់សម័យ ដែលបំពេញតម្រូវការរបស់អ្នក។ មិនថាអ្នកធ្វើដំណើរតាមផ្លូវភ្នំ ឬតាមឆ្នេរសមុទ្រនោះទេ ក៏ឡាន XM 2023 ផ្តល់នូវការគ្រប់គ្រងប្រកបដោយភាពរហ័សរហួន និងស្វាហាប់ ដែលធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែមានបទពិសោធន៍ល្អៗ។
- Rolls-Royce Cullinan 2019:
សម្រាប់អ្នកចង់បានភាពប្រណិត និងជឿនលឿនកម្រិតចុងក្រោយ អាចពិចារណា Rolls-Royce Cullinan 2019 ។ រថយន្ត SUV ជាប្រភេទរថយន្តដំបូងគេរបស់ Rolls-Royce ដែលបានកំណត់ស្តង់ដារថ្មីសម្រាប់ការបើកបរតាមដងផ្លូវព្រៃភ្នំ។ ការរចនាដ៏លេចធ្លោ រួមទាំងហត្ថកម្មល្អិតល្អន់ ធ្វើឱ្យវាក្លាយជានិមិត្តសញ្ញានៃភាពផ្តាច់មុខ និងមានកិត្យានុភាព។ ការរចនាផ្នែកខាងក្នុងដ៏ប្រណិត អ្នកអាចឃើញពីការតុបតែងដោយប្រើស្បែក ឈើ និងដែកល្អបំផុត បង្កើតឲ្យមានភាពទន់ភ្លន់ និងផាសុកភាព។ ជាមួយនឹងម៉ាស៊ីន V12 ដ៏មានអានុភាព ឡាន Cullinan ផ្តល់នូវភាពនឹងធឹង រលូន និងស្ងប់ស្ងាត់ ដែលធានាថារាល់ការធ្វើដំណើរពិតជាពិសេស។
មិនថាអ្នកត្រូវបានទាក់ទាញទៅនឹងភាពឆើតឆាយនៃរថយន្ត Cadillac Escalade ឬរថយន្តផ្ដល់អារម្មណ៍ញាប់ញ័រ BMW XM ឬរថយន្ដមានភាពប្រណិតដែលមិនអាចប្រៀបផ្ទឹមបាន Rolls-Royce Cullinan ទេ ក៏ Liberty Carz មានរថយន្តប្រណិតល្អឥតខ្ចោះ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់លោកអ្នក។ ទាក់ទងមកពួកយើងថ្ងៃនេះ ដើម្បីអាចមើលរថយន្តពិសេសទាំងនេះដោយផ្ទាល់ និងបង្កើនបទពិសោធន៍នៃការបើកបររបស់អ្នកថែមមួយកម្រិតតទៀត៕
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.9K+
ឡាន
804
ហាង
24.8K+
រថយន្តលក់ចេញ