ព័ត៌មាន:
ព័ត៌មាន: រថយន្តអគ្គិសនីទាំង ៥ ដែលមានផ្ទៃខាងក្នុងស្រស់ស្អាតបំផុត
FEB 23, 2024
ការបង្កើតឡើងនៃរថយន្តអគ្គិសនីកំពុងផ្លាស់ប្តូរបទពិសោធន៍នៃការបើកបររបស់មនុស្សគ្រប់រូប។ រថយន្តទាំងនេះដំណើរការដោយម៉ាសុីនដែលមានសម្លេងតិច ធ្វើអោយអ្នកបើកបរទទួលបាននូវបទពិសោធន៍ក្នុងការបើកបរយ៉ាងស្ងៀមស្ងាត់ និងប្រកបទៅដោយភាពរលូនផងដែរ។ ការផលិតរថយន្តប្រភេទថ្មីនេះបានបំផុសគំនិតអ្នកផលិតឱ្យ ផ្ដោយសំខាន់ទៅលើការបង្កើតផ្ទៃខាងក្នុងរបស់រថយន្តអោយកាន់តែស្អាតជាងមុនផងដែរ។
ចំពោះរថយន្តអគ្គិសនី ផ្ទៃខាងក្នុងមិនផ្ដោតទៅលើតែអំពីសោភ័ណភាពតែប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការបង្កើនបទពិសោធន៍នៃការបើកបរឯណោះទេ។ តាមរយៈការសិក្សាបន្ថែម យើងបានស្វែងបន្ថែមយល់ពីថយន្តអគ្គិសនីថ្មីៗជាច្រើន ដើម្បីបង្ហាញពីម៉ូដែលកំពូលទាំង ៥ ដែលមានការរចនាផ្តៃខាងក្នុងប្រកបទៅដោយសោភ័ណភាព និងផ្ដល់នូវភាពងាយស្រួលដល់ការបើកបរផងដែរ។
១. រថយន្ត Hyundai Ioniq ម៉ូដែលទី ៥
រថយន្ត Hyundai Ioniq ម៉ូដែលទី ៥ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែការរចនាផ្នែកខាងក្នុងរបស់រថយន្តនេះមានរចនាបថទំនើប ថែមទាំងមានភាពធំទូលាយទៀតផង។ អ្វីដែលពិសេសគឺជាការបំពាក់ទៅដោយអេក្រង់ទំហំ ១២.២៥ អ៊ីញចំនួនពីរ ដែលធ្វើអោយរថយន្តនេះកាន់តែមានភាពទំនើបជាងមុនទៅទៀត។ អេក្រង់នៅចំណុចកណ្តាលត្រូវបានប្រើប្រាស់សម្រាប់ការកម្សាន្ត និងគ្រប់គ្រងមុខងារ HVAC ជាអរក្រង់ប្រភេទប៉ះមានលក្ខណៈងាយស្រួលប្រើប្រាស់ដែលផ្តល់ជូននូវព័ត៌មានសំខាន់ៗដូចជាល្បឿន និងកម្រិតថ្ម ជូនទៅកាន់អ្នកបើកបរ។
២. រថយន្ត Tesla ម៉ូដែលទី ៣
រថយន្ត Tesla ម៉ូដែលទី ៣ បាននាំយកមកនូវការរចនាផ្ទៃខាងក្នុងនាពេលអនាគតជូនមកកាន់រាល់អតិថិជន។ អ្វីដែលពិសេសគឺជាការបំពាក់ទៅដោយអេក្រង់ទំហំ ១៥.៤ អ៊ីង ដែលត្រូវបានបំពាក់ជាទម្រង់ផ្ដេក មិនដូចរថយន្តភាគច្រើននោះឡើយ ដែលធ្វើអោយអេក្រង់នេះហាក់បីដូចជាមានភាពអណ្តែត នៅពេលពេលដែលលោកអ្នកអង្គុយនៅកៅអីខាងមុខ។ ដោយការរចនាបែបសាមញ្ញ ផ្ទៃខាងក្នុងរបស់រថយន្ត Tesla ម៉ូដែល ៣ នេះមានទំហំធំទូលាយ គ្មានភាពរញ៉េរញ៉ៃ និងមានលក្ខណៈងាយស្រួលប្រើ ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃការរចនាម៉ាកយីហោចាប់តាំងពីការចាប់ផ្តើមរបស់ក្រុមហ៊ុននេះមកម្លេះ។
៣. រថយន្ត Ford Mustang Mach-E
ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Ford ក្នុងការនាំយករថយន្ត Mustang ចូលទៅក្នុងពិភពរបស់រថយន្តអគ្គិសនីបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែរថយន្ត Mustang EV មានទាញយកចំណាប់អារម្មណ៍របស់អ្នកគ្រប់រូបជាមួយនឹងបច្ចេកវិជ្ជាទំនើប និងការរចនាផ្នែកខាងក្នុងដែលមានភាពទំនើបអស្ចារ្យរបស់វា។ ថ្វីត្បិតតែមានរូបរាងតូចបន្តិចក្ដី រថយន្តនេះអាចផ្ទុកអ្នកដំណើរបានប្រាំនាក់ និងអាចដាក់ទុកអីវ៉ាន់បានយ៉ាងងាយស្រួលផងដែរ។ ផ្ទៃខាងក្នុងបានរចនាឡើងយ៉ាងប្រណិត ដោយការបំពាក់ទៅដោយសម្ភារៈដែលមានគុណភាពខ្ពស់ និងមានអេក្រង់ប៉ះនៅចំកណ្តាលដ៏ធំមួយសម្រាប់ការប្រើប្រាស់មុខងារផ្សេងៗ និងប៊ូតុងមួយចំនួនដែលផ្ដល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងព័ត៌មានកម្សាន្តពេលបើកបរផងដែរ។
៤. រថយន្ត Tesla ម៉ូដែល S
រថយន្ត Tesla ម៉ូដែល S បានធ្វើបដិវត្តឈុតរថយន្តប្រភេទនេះជាមួយនឹងផ្នែកខាងក្នុងដ៏ទំនើបអស្ចារ្យ។ នៅក្នុងកំណែដំបូង រថយន្តនេះត្រូវបានបំពាក់ទៅដោយអេក្រង់ប៉ះបញ្ឈរទំហំ ១៧ អ៊ីញដ៏ធំនៅលើផ្ទាំងគ្រប់គ្រង រីឯកំណែចុងក្រោយបំផុត Tesla បានផ្លាស់ប្ដូរទៅជាការប្រើប្រាស់អេក្រង់ប្រភេទប៉ះ ដែលមានទិសផ្ដេកស្រដៀងទៅនឹងរថយន្តម៉ូដែល ៣ ដែរប៉ុន្តែបន្ថែមនូវលក្ខណៈពិសេសជាច្រើនថែមទៀត។
៥. រថយន្ត Porsche Taycan
រថយន្ត Porsche Taycan បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់រូបជាមួយនឹងលក្ខណៈពិសេសសំខាន់ៗ រួមមានកៅអីអង្គុយដែលផ្តោតតៅលើភាពងាយស្រួលរបស់អ្នកបើកបរ និងប៊ូតុងចំនួយសម្រាប់អ្នកបើកបរផងដែរ។ ផ្ទៃខាងក្នុងដែលត្រូវបានរៀបចំយ៉ាងប្រណិត ដោយការបំពាក់អេក្រង់កុងសូលកណ្តាលទំហំ ១០.៩ អ៊ីង ជាមួយនឹងអេក្រង់សម្រាប់អ្នកដំណើរអង្គុយខាងមុខផងដែរ។ ការរចនាផ្នែកខាងក្នុងដែលត្រូវបានតុបតែងដោយសម្ភារៈដែលមានគុណភាពខ្ពស់ ឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់រថយន្តថ្មីរបស់ Porsche នេះ។
សរុបមក ម៉ូដែលរថយន្តអគ្គិសនីកំពូលទាំង ៥ នេះបានបង្ហាញពីការរចនាផ្ទៃខាងក្នុងដ៏អស្ចារ្យ ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាដ៏ប្រណិតផងដែរ ដូចជាការប្រើប្រាស់អេក្រង់ប៉ះជាដើម។ លោកអ្នកអាចស្វែងរករថយន្តអគ្គិសនីជាច្រើនម៉ូដែលតាមរយៈកម្មវិធី Liberty Carz ដែលជាកម្មវិធីទិញ លក់ និងជួលរថយន្តឈានមុខគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
33.4K+
ឡាន
745
ហាង
27.4K+
រថយន្តលក់ចេញ