ព័ត៌មាន:
ព័ត៌មាន: សម្រេចក្តីស្រមៃរបស់លោកអ្នកតាមរយៈកញ្ចប់ប្រាក់កម្ចីរបស់ Liberty Carz រហូតដល់ ៥០០០០ ដុល្លារឯណោះ
JAN 26, 2024
- តើខ្ញុំអាចយកប្រាក់កម្ចីដើម្បីទិញរថយន្តបានដោយរបៀបណា?
- តើផែនការសងប្រាក់សាកសមទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំដែរឬទេ? មានគោលការណ៍ណាដែលអាចធ្វើអោយខ្ញុំមានបញ្ហាដែរឬទេ?
Liberty Carz យល់ថាការទិញរថយន្តអាចជាការសម្រេចចិត្តដ៏ធំមួយសម្រាប់មនុស្ស្រប់រូប។ មិនថាលោកអ្នកជាអ្នកទិញលើកដំបូង ឬគ្រាន់តែចង់ផ្លាស់ប្ដូររថយន្តថ្មីនោះទេ ពួកយើងនៅទីនេះដើម្បីជួយលោកអ្នកក្នុងដំណើរឆ្ពោះទៅកាន់ការធ្វើជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនឹងកញ្ចប់ប្រាក់កម្ចីដែលមានភាពសមស្របរបស់ពួកយើង។
ខាងក្រោមនេះគឺជាព័ត៌មានលម្អិតមួយចំនួនអំពីកញ្ចប់ប្រាក់កម្ចីដែល Liberty Carz ផ្ដល់ជូនទៅកាន់អតិថិជន៖
- ចំនួនប្រាក់កម្ចី៖ ចាប់ពី ១000 រហូតទៅដល់ ៥0000 ដុល្លារ
- រយៈពេលកម្ចី៖ រហូតដល់ ៥ ឆ្នាំ
- មិនទាមទារវត្ថុបញ្ចាំ
- អត្រាបង់រំលោះ៖ ២0%
- រយៈពេលក្នុងការអនុម័តប្រាក់កម្ចី៖ ការឆ្លើយតបមានភាពឆាប់រហ័សពីរយៈពេល ១ ទៅ ៣ ថ្ងៃ
មិនតែបុណ្ណោះទេ Liberty Carz នឹងផ្ដល់ជូននូវកញ្ចប់ជាច្រើនបន្ថែមពីលើនេះទៀត ដើម្បីធានាបាននូវការសម្រេចបាននូវក្តីសុបិនរបស់រាល់អតិថិជន ដែលមានដូចជា៖
រយៈពេលក្នុងការអនុម័តប្រាក់កម្ចីមានភាពរហ័ស
Liberty Carz ផ្តោតសំខាន់ទៅលើថេរវេលារបស់អតិថិជន។ ក្រុមការងាររបស់ពួកយើងធានាបានថា យើងនឹងផ្ដល់ជូននូវសេវាកម្មដ៏ឆាប់រហ័សក្នុងការអនុម័តដំណើរការក្នុងការទទួលយកប្រាក់កម្ចី ដែលមានប្រសិទ្ធភាពក្នុងរយៈពេលត្រឹមតែ ១ ទៅ ៣ ថ្ងៃតែបុណ្ណោះ។
ជម្រើសក្នុងការទូទាត់ដែលមានភាពបត់បែន
ការបង់ប្រាក់យឺតយ៉ាវអាចជាបញ្ហាប្រឈមមួយរបស់អតិថិជនគ្រប់រូប ដូច្នេះយើងព្យាយាមផ្តល់ជូននូវផែនការបង់ប្រាក់មួយដែលអាចបត់បែនទៅតាមតម្រូវការរបស់លោកអ្នកបាន។ គោលដៅរបស់យើងផ្តោតទៅលើការផ្ដល់ជូនអតិថិជននូវការប្រើប្រាស់ដែលមានភាពងាយស្រួល ខណៈពេលដែលលោកអ្នកអាចទទួលបានរថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នកផងដែរ។
មិនមានការទាមទារឯកសារច្រើន
ដើម្បីធ្វើឱ្យដំណើរការក្នុងការខ្ចីប្រាក់កាន់តែមានភាពសាមញ្ញ Liberty Carz បានធ្វើការសម្រួលទៅដល់ឯកសារយោងដែលអតិថិជនត្រូវមានដើម្បីទទួលបានកម្ចីផងដែរ។ ឯកសារទាំងនោះមានដូចជា៖
- តម្រូវការអាយុ៖ ចាប់ពី ១៨ រហូតទៅដល់ ៦៥ ឆ្នាំ
- កាតគ្រីរបស់រថយន្ត៖ ផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់រថយន្ត
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត៖ អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសម្រាប់ធ្វើការផ្ទៀងផ្ទាត់
- អ្នកធានា៖ ព័ត៌មានលម្អិតអំពីអ្នកធានាដើម្បីគាំទ្រពាក្យស្នើសុំរបស់លោកអ្នក
- លិខិតការងារ ឬឯកសារបញ្ជាក់ពីចំណូលប្រចាំខែ៖ ឯកសារបញ្ជាក់ពីចំណូលប្រចាំខែរបស់លោកអ្នក
- ប្រវត្តិរូប៖ មិនមានប្រវត្តិឧក្រិដ្ឋកម្ម
អត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជនគ្រប់រូប
Liberty Carz ផ្ដល់ជូននូវកញ្ចប់ពីសេសជាច្រើនទៀត ដើម្បីធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកជាមួយពួកយើង កាន់តែមានភាពងាយស្រួលជាងមុនទៅទៀតដែលមានដូចជា៖
- លេខសម្គាល់រថយន្តរក្សាទុកដោយក្រុមហ៊ុនកម្ចី៖ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរថយន្តរបស់អ្នកត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពនៅក្រោមក្រុមហ៊ុនដែលផ្ដល់ប្រាក់កម្ចីដែលគួរឱ្យទុកចិត្តរបស់យើង
- ការធានារ៉ាប់រងដោយឥតគិតថ្លៃ៖ លោកអ្នកអាចធ្វើការបើកបរប្រកបដោយទំនុកចិត្ត ដោយដឹងថារថយន្តថ្មីរបស់លោកអ្នកភ្ជាប់មកជាមួយកញ្ចប់ធានារ៉ាប់រងដោយមិនគិតថ្លៃ
- គ្មានការតាមដាន GPS ជាកំហិតនោះឡើយ៖ ពួកយើងគោរពភាពឯកជនរបស់លោកអ្នក និងមិនតម្រូវឱ្យមានឧបករណ៍តាមដាន GPS នៅក្នុងរថយន្តរបស់លោកអ្នកនោះទេ
- អត្រាការប្រាក់មានភាពប្រកួតប្រជែង៖ ទទួលបានអត្ថប្រយោជន៍ពីជម្រើសហិរញ្ញប្បទានដែលមានអត្រាសមរម្យរបស់ពួកយើង ដោយចាប់ផ្តើមពីប្រមាណ ១.៥% ក្នុងមួយខែ ទៅដល់ ២0% ក្នុងមួយឆ្នាំ
ជាចុងក្រោយ
ទទួលបានរថយន្តនៅក្នុងក្ដីស្រមៃរបស់លោកអ្នក ព្រមទាំងបទពិសោធន៍ដ៏ថ្មីមួយជាមួយនឹងកការផ្ដល់ញ្ចប់ប្រាក់កម្ចីពីខាថ Liberty Carz ។ ទាក់ទងមកកាន់ Liberty Carz ឥឡូវនេះ ដើម្បីសម្រេចក្ដីបំណងក្នុងការធ្វើជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកភ្លាមៗ!
ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកញ្ចប់សេវាកម្មនេះ សូមផ្ញើសាររបស់អ្នកតាមរយៈមុខងារទំនាក់ទំនងនៅលើកម្មវិធីផ្ទាល់ ឬទូរស័ព្ទទៅកាន់លេខទំនាក់ទំនង ៖ (+855) 107 100 77 ឬ (+855) 177 100 77 សម្រាប់ជំនួយបន្ថែម!
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
BMW 7 Series នៅកម្ពុជា៖ បង្ហាញពីការផ្តល់ជូនល្អបំផុតសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់
ព័ត៌មាន - MAR 17, 2025
ស្វែងរក BMW 7 Series នៅកម្ពុជា? អត្ថបទនេះនាំអ្នកស្គាល់ការច្នៃប្រឌិត និងបច្ចេកវិទ្យាចុងក្រោយ រួមជាមួយតម្លៃប្រកួតប្រជែងសម្រាប់ឡានប្រណិតថ្មី និងប្រើប្រាស់ ដើម្បីជួយអ្នកជ្រើសរើសជម្រើសល្អបំផុត!
How Much Is a BMW 5 Series? Should I Buy a New or Used Car?
ព័ត៌មាន - FEB 26, 2025
Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.
ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?
ព័ត៌មាន - FEB 21, 2025
ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
23.7K+
ឡាន
763
ហាង
17.5K+
រថយន្តលក់ចេញ
1,384
រថយន្តត្រូវបានត្រួតពិនិត្យ