ព័ត៌មាន:
ព័ត៌មាន: ក្រុមហ៊ុន Xiaomi នឹងចេញលក់រថយន្តប្រភេទ SU7 នៅចុងខែកក្កដានេះ តើរថយន្តនេះអាចនឹងមានវត្តមានក្នុងទី ផ្សារប្រទេសកម្ពុជាដែរឬទេ?
MAR 28, 2024
ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តពិភពលោក ជាពិសេសការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងវិស័យរថយន្តថាមពលថ្មីនោះ ក្រុមហ៊ុន Xiaomi នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន Xiaomi SU7 នៅថ្ងៃទី 28 ខែមីនា ដើម្បីពង្រីកទឹកដីអាជីវកម្មរបស់ខ្លួន។ ក្នុងនាមជាគម្រោងច្នៃប្រឌិតដ៏សំខាន់មួយរបស់ Xiaomi ការចេញផ្សាយ Xiaomi SU7 បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មនេះ។
ប៉ុន្តែប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារពិភពលោក តើ Xiaomi SU7 អាចកាន់កាប់កន្លែងមួយនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជាដែរឬទេ?
ទិដ្ឋភាពទូទៅរបស់ Xiaomi SU7
ក្នុងនាមជាយានជំនិះអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi។ Xiaomi SU7 បានទាក់ទាញកាចំណាប់រម្មណ៍យ៉ាងខ្លាំងចំពោះការកំណត់រចនាសម្ព័ន្ធបច្ចេកទេសកម្រិតខ្ពស់ និងមុខងារឆ្លាតវៃរបស់ខ្លួន។ ជាមួយនឹងទំហំរថយន្ត C-class មេគុណអូសទាប 0.195Cd ពីសូន្យទៅ 100 បង្កើនល្បឿនក្នុងរយៈពេល 2.78 វិនាទី និងថ្មអាចប្រើបានយ៉ាងយូរ 800 គីឡូម៉ែត្រ។ Xiaomi SU7 បង្ហាញពីភាពខ្លាំងរបស់ Xiaomi នៅក្នុងវិស័យរថយន្តប្រើប្រាស់ថាមពលថ្មីនេះ។ នឹងពឹងផ្អែកលើកាប៊ីនយន្តហោះឆ្លាតវៃរបស់ HyperOS និងបច្ចេកវិទ្យាបើកបរឆ្លាតវៃដែលបង្កើតដោយខ្លួនឯងពេញលេញ Xiaomi SU7 ផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ។
Xiaomi SU7
ការវិភាគទីផ្សារកម្ពុជា។
ក្នុងនាមជាទីផ្សារដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាកប្បកិរិយារបស់កម្ពុជាចំពោះយានជំនិះថាមពលថ្មីកំពុងផ្លាស់ប្តូរជាបណ្តើរៗ ហើយទីផ្សារកម្ពុជាទទួលយករថយន្តថាមពលថ្មីកំពុងកើនឡើងជាលំដាប់។
កាលពីថ្ងៃទី 14 ខែមីនា អ្នកសារព័ត៌មាន INNEWS បានសម្ភាសលោក Li Tao នាយកប្រតិបត្តិនៃវេទិកាលក់រថយន្តនៅកម្ពុជា Liberty Carz និងលោក Jacky អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនរថយន្តនៅកម្ពុជា។ ពួកគេបានផ្តល់ទស្សនៈផ្សេងៗគ្នាលើការរំពឹងទុករបស់ Xiaomi SU7 ចូលទីផ្សារកម្ពុជា។
01 "ការរំពឹងទុករបស់ Xiaomi Auto ចូលទីផ្សារកម្ពុជាមិនទាន់ច្បាស់ទេ"
លោក Li Tao បាននិយាយថា ទោះបីជារថយន្តថាមពលថ្មីបានទទួលការចាប់អារម្មណ៍ជាសកលក៏ដោយ ប៉ុន្តែលោកមិនមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ Xiaomi Motors នៅក្នុងទីផ្សារកម្ពុជានោះទេ។
Li Tao ជឿជាក់ថា Xiaomi Motors ប្រឈមមុខនឹងបញ្ហាប្រឈមធំៗនៅក្នុងទីផ្សារប្រទេសកម្ពុជា។ បញ្ហាចម្បងគឺស្ថិតនៅក្នុងការទទួលស្គាល់ម៉ាកយីហោ និងការកំណត់តម្លៃ។ លោកបានចង្អុលបង្ហាញថា ប្រជាប្រិយភាពរបស់ Xiaomi នៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ជាចម្បងចំពោះទីផ្សារពាក់កណ្តាលដល់កម្រិតទាប ហើយទីតាំងកម្រិតខ្ពស់របស់ Xiaomi SU7 ប្រហែលជាមិនទាក់ទាញអ្នកទិញគ្រប់គ្រាន់នោះទេ។
ជាពិសេសនៅក្នុងទីផ្សាររថយន្តនៅកម្ពុជា រថយន្តថាមពលថ្មីនៅតែស្ថិតក្នុងភាពវ័យក្មេងនៅឡើយ។ មូលហេតុដែលរថយន្តថាមពលថ្មីនៅកម្ពុជាអាចអភិវឌ្ឍបាគឺដោយសារតែតម្លៃរបស់វា។ យោងតាមស្ថានភាពទីផ្សារបច្ចុប្បន្ននេះ រថយន្តថាមពលថ្មីមានតម្លៃទាបជាងរថយន្តឥន្ធនៈ ក៏ជាកត្តាសំខាន់ក្នុងការឈានជើងចូលទៅក្នុងការយល់ដឹងរបស់អ្នកប្រើប្រាស់។
តាមសេចក្តីថ្លែងការណ៍ពីមុនរបស់លោក Lei Jun ការចំណាយរបស់ Xiaomi SU7 គឺខ្ពស់ណាស់ ហើយតម្លៃនឹងមិនថោឡើយ។ តាមប្រព័ន្អអ៊ីនធឺណែតបានព្យាករណ៍ពីតម្លៃខ្ពស់បំផុតប្រហែល 350,000 យ័ន និងតម្លៃទាបបំផុតប្រហែល 250,000យ័ន។ យោងតាមរបាយការណ៍ចុងក្រោយរបស់ភ្នាក់ងារសារព័ត៌មាន Cailian បានលើកឡើងថា "SU7 របស់ក្រុមហ៊ុន Xiaomi Automobile ផ្តល់ជូនជាពីប្រភេទ រួមទាំងប្រភេទ ស្តង់ដារ និងប្រភេទស្តង់ដារកម្រិតខ្ពស់។ ប្រភេទSU7 Max នឹងលើសពីប្រភេទWenjie M5 (309,800យ័ន ) ។
លោក Li Tao បានគូសបញ្ជាក់ថា "ប្រសិនបើតម្លៃរថយន្ត Xiaomi ខ្ពស់ជាង 60,000 ដុល្លារអាមេរិក វានឹងពិបាកសម្រាប់រថយន្តថាមពលថ្មីនេះទាក់ទាញទីផ្សារកម្ពុជា"។
នៅថ្ងៃទី 22 ខែកុម្ភៈ វេទិការថយន្តកម្ពុជា Liberty Carz និង AIQAR (ICAR) Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Chery International Group បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ (ទី ២ ពីឆ្វេង៖ លោកLi Tao)
គាត់បានមើលការនាំចូលប្រភេទរថយន្តថ្មីរបស់ក្រុមហ៊ុន Xiaomiនេះក្នុងទស្សនៈបែបបុរាណ។ លោក Li Tao ជឿជាក់ថា អតិថិជនលំដាប់អភិជននឹងជ្រើសយកម៉ាករថយន្តដែលមានបទពិសោធន៍យូរឆ្នាំជាង ហើយក៏មិនជ្រើសយកប្រភេទក្រុមហ៊ុនដែលល្បីល្បាញជាចម្បងលើការផលិត គ្រឿងអេឡិចត្រូនិកនោះទេ។
គាត់បានលើកបន្ថែមថា “ទោះបីជាក្រុមហ៊ុន Xiaomi មានកេរ្តិ៍ឈ្មោះខ្ពស់ក្នុងវិស័យដូចជាស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះក៏ដោយ ក៏នៅខ្វះបទពិសោធន៍ក្នុងឧស្សាហកម្មរថយន្ត ដែលជាចំណុចសំខាន់ដែលនាំអតិថិជនខ្វះការជឿទុកចិត្ត។ បញ្ហាធំបំផុតដែលក្រុមហ៊ុន Xiaomiត្រូវប្រឈមនៅក្នុងទីផ្សារកម្ពុជានោះគឺការស្គាល់ផលិតផលនៅមានកម្រិតខ្លាំង។ ដោយហេតុអតិថិជននៅមិនទាន់ទទួលយកបានក្រុមហ៊ុនដែលតែងតែផលិតគ្រឿងអេឡិចត្រូនិចជាចម្បងមកផលិតរថយន្ត។
លោកបានបន្ថែុមថា កន្លែងសម្រាប់សាកថ្មនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការដាក់ឲ្យប្រើប្រាស់គ្រប់គ្រាន់នោះទេ យ៉ាងណាមិញ ចំណុចនេះ អាចក្លាយជាកត្តាសំខាន់អាចនឹងបង្អក់ ដំណើទីផ្សាររបស់ Xiaomi SU7 ផងដែរ។
02 “ឡានរបស់ក្រុមហ៊ុន Xiaomi អាចនឹងក្លាយជាទីផ្សារថ្មី”
ផ្ទុយស្រឡះពីទស្សនៈរបស់ លោក Li Tao។ លោក Jacky មានគំនិតសុទិដ្ឋិនិយមជាងចំពោះ Xiaomi SU7 ចូលមកក្នុងទីផ្សារកម្ពុជា។ លោកជឿជាក់ថា នៅពេលដែលអ្នកប្រើប្រាស់វ័យក្មេងកម្ពុជាកាន់តែទទួលយកនូវបច្ចេកវិទ្យាថ្មីៗនោះ រថយន្ត Xiaomi SU7 នឹងអាចស្វែងរកទីតាំងរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាជាមួយនឹងបច្ចេកវិទ្យាទំនើប និងមុខងារឆ្លាតវៃរបស់វា។ ជាពិសេស អ្នកប្រើប្រាស់វ័យក្មេងរបស់កម្ពុជាកាន់តែ បើកចំហរទទួលយកបច្ចេកវិទ្យាថ្មី និងម៉ាកយីហោថ្មីៗ។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី ការចូលទៅក្នុងវិស័យរថយន្តរបស់ក្រុមហ៊ុន Xiaomi អាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សមួយក្រុមនេះ។
"បច្ចុប្បន្នម៉ាករថយន្តថាមពលថ្មីដែលមានការទទួលស្គាល់ខ្ពស់នៅក្នុងទីផ្សារកម្ពុជារួមមាន Aion, Hongqi, Denza, BYD, Dongfeng ជាដើម។ យោងតាមការស្រាវជ្រាវទីផ្សារ រថយន្តថាមពលថ្មីត្រូវបានពេញនិយមជាយ៉ាងខ្លាំងចំពោះក្រុមអ្នកប្រើប្រាស់កម្ពុជាដែលមានអាយុពី 25 ទៅ 45 ឆ្នាំ"។
ក្រុមហ៊ុន Aion Cambodia សម្ពោធរថយន្តអគ្គិសនីគុណភាពចិន Y Plus 2023 នៅផ្សារទំនើប AEON 3 ក្នុងរាជធានីភ្នំពេញ
Jacky បានសង្កត់ធ្ងន់ថា ការរចនាម៉ូត មុខងារការពារបរិស្ថាន និងបទពិសោធន៍បើកបរដ៏ឆ្លាតវៃនៃរថយន្តថាមពលថ្មី គឺជាកត្តាសំខាន់ក្នុងការទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង។ លោកក៏បានចង្អុលបង្ហាញថា ជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលចំពោះគោលនយោបាយយានយន្តថាមពលថ្មី និងការសាងសង់ទីតាំងសាកថ្មនឹងបង្កើតឡើងជាបណ្តើរៗ ដោយសារតែ ប្រជាប្រិយភាពនៃយានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងជាលំដាប់។
Jacky ជឿជាក់ថា ជាមួយនឹងការយល់ដឹងកាន់តែច្រើនឡើងអំពីរថយន្តថាមពលថ្មី និងការសាងសង់ទីតាំងសាកថ្មនោះ Xiaomi SU7 អាចនឹងមានសក្តានុពលក្នុងការទទួលបានកការទទួលស្គាល់ក្នុងទីផ្សារកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យឬបរាជ័យរបស់ Xiaomi SU7នៅ ក្នុងទីផ្សារកម្ពុជាមិនត្រូវបានដឹងច្បាស់ថាយ៉ាងណានោះទេ។
ដោយសារតែការយល់ឃើញពីវិស័យផ្សេងៗគ្នាផងនោះ ដំណើរការទីផ្សាររបស់ Xiaomi SU7 នឹងអាស្រ័យលើកត្តាជាច្រើន រួមទាំងការទទួលយកការផ្លាស់ប្តូរផលិតផលខ្លួន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរថយន្តថាមពលថ្មីនិងការស្វែងរកអតិថិជនគោលដៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ មិនថាលទ្ធផលយ៉ាងណានោះ ការចេញលក់ Xiaomi SU7 ពិតជានឹងបន្ថែមភាពរឹងមាំថ្មីដល់ទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា និងសូម្បីតែពិភពលោក។ ជាមួយនឹងការអភិវឌ្ឍបន្ថែមទៀតនៃទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ អនាគតនៃ Xiaomi SU7 នៅក្នុងប្រទេសកម្ពុជាគឺពោរពេញទៅដោយភាពដែលអាចធ្វើបាន។
ពេលវេលាកន្លងផុតទៅ ទីផ្សារនឹងផ្តល់ចម្លើយចុងក្រោយ។
ទីផ្សារនឹងផ្តល់ចម្លើយនៅពេលដែលពេលវេលាកាន់តែរំកិលទៅមុខ។
ព័ត៌មានដែលពាក់ព័ន្ធ
ជិតចូលឆ្នាំខ្មែរហើយ តើអ្នកត្រូវការ DFSK ផ្ទាល់ខ្លួនទេ?
ព័ត៌មាន - APR 07, 2025
ពេលដែលបុណ្យចូលឆ្នាំខ្មែរកំពុងជិតមកដល់ តើអ្នកកំពុងគិតអំពីការទិញរថយន្តអគ្គីសនីថ្មីមួយដែរឬទេ? បើដូច្នោះ ខ្ញុំសូមណែនាំអ្នកអោយស្គាល់ម៉ូដែល Dongfeng Xiaokang (DFSK) E5 ឆ្នាំ 2025 ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គីសនីថ្មី។ ជាមួយនឹងរចនាបថទំន
8ចំណុចគួរយល់ដឹងសម្រាប់អ្នកចង់យកកម្ចីធនាគារមកទិញរថយន្ត
ព័ត៌មាន - APR 25, 2025
ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ ហើយសម្រាប់ប្រជាជនកម្ពុជាជាច្រើន ការខ្ចីប្រាក់ទិញរថយន្ត(Car Loan) គឺជាជម្រើសដ៏សមស្របបំផុត ដើម្បីទិញរថយន្តដែលពួកគេចង់បាន។ ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងនាអំឡុងឆ្នាំ២០២៥នេះ ដោយមានស្ថាប័នហិរញ្ញវត្
ស្វែងរកម៉ូដែលរថយន្ត Porsche ទាំងអស់ក្នុងឆ្នាំ 2025 តម្លៃ និងរកឃើញ Porsche ដ៏ល្អបំផុតសម្រាប់របៀបរស់នៅរបស់អ្នក
ព័ត៌មាន - APR 23, 2025
ស្វែងរកម៉ូដែលរថយន្ត Porsche ទាំងអស់ក្នុងឆ្នាំ 2025 តម្លៃ និងរកឃើញ Porsche ដ៏ល្អបំផុតសម្រាប់របៀបរស់នៅរបស់អ្នក។
Honda Passport TrailSport ឆ្នាំ2026 រថយន្តSUVពិសេសសម្រាប់អ្នកចូលចិត្តOff-Road
ព័ត៌មាន - APR 22, 2025
Honda Passport TrailSport ឆ្នាំ 2026 សក្ដិសមជារថយន្តលក្ខណៈគ្រួសារដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។ រថយន្តនេះរចនាឡើងសម្រាប់ការបើកបរក្នុងទីប្រជុំជន និងផ្លូវរដិបរដុប ការរចនារូបរាងថ្មីបែប TrailSport បង្កើតរចនាបទរថយន្ដនេះកាន់តែទាក់ទាញមួយកម្រិតទៀត ដោយរួមបញ្ចូលន
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
27.0K+
ឡាន
796
ហាង
21.1K+
រថយន្តលក់ចេញ
1,415
រថយន្តត្រូវបានត្រួតពិនិត្យ