Liberty carz logo

លក្ខខណ្ឌ នៃការជាវសេវា សម្រាប់រូបវន្តបុគ្គល

ផ្នែកទី ១ ៖ បទប្បញ្ញត្តិទូទៅ
លក្ខខណ្ឌនៃការជាវសេវានេះ (ឬតទៅនេះហៅថា "STCs") គ្រប់គ្រងទំនាក់ទំនងរវាងពាណិជ្ជករ (ឬក្រោយមកហៅថា "អ្នកជាវសេវា") និង ក្រុមហ៊ុន លីបឹធី ខា ឯ.ក (ឬតទៅនេះហៅថា "Liberty Carz") ដែលជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកញ្ចប់សេវាកម្មសម្រាប់ជាវ (ឬតទៅនេះហៅថា "សេវាកម្ម") ដែលផ្តល់ជូននៅតាម រយៈកម្មវិធី និងគេហទំព័រ Liberty Carz (ឬតទៅនេះហៅថា "កម្មវិធី/គេហទំព័រ")។
ផ្នែកទី ២ ៖ ការទទួលយកលក្ខខណ្ឌ

STCs ទាំងនេះនឹងត្រូវសន្មត់ថាទទួលយក និងព្រមព្រៀងដោយអ្នកជាវសេវា រាប់ចាប់ពីពេលដែលអ្នកជាវសេវា បាន៖

  • បង្កើតគណនីពាណិជ្ជករ;
  • ចុចដើម្បីទទួលយក STCs; និង
  • ជាវសេវាកម្មណាមួយ លើ "កម្មវិធី/គេហទំព័រ"។
ផ្នែកទី ៣ ៖ កម្រៃសេវាកម្ម

៣.១ អ្នកជាវសេវា ព្រមព្រៀងផ្ដល់កម្រៃសេវាកម្ម ជូន Liberty Carz ក្នុងអត្រាដូចខាងក្រោម ក្នុងករណីដែល Liberty Carz បានណែនាំភ្ងៀវឱ្យទិញរថយន្តរបស់អ្នកជាវសេវា ដោយជោគជ័យ ៖

តម្លៃលក់ជាក់ស្ដែងអត្រាកម្រៃសេវា (នៃតម្លៃលក់ជាក់ស្ដែង)
ចាប់ពី ១USD ដល់ ១០,០០០USD៤%
ចាប់ពី ១០,០០១USD ដល់ ៥០,០០០USD៣%
ចាប់ពី ៥០,០០១USD ដល់ ១០០,០០០USD២.៥%
ចាប់ពី ១០០,០០០USD ឡើង២%

៣.២ Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ត កែប្រែ កែតម្រូវសេវាកម្មសម្រាប់ជាវ និងថ្លៃសេវាពីពេលមួយទៅពេលមួយទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹងជាមុនឡើយ ។ អ្នកជាវសេវាដែលបានជាវកញ្ចប់ណាមួយ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលបានផ្តល់ជូននៅក្នុងកញ្ចប់ដែលបានទិញ រហូតដល់ថ្ងៃផុតកំណត់ ។ Liberty Carz អាចជូនដំណឹងដល់អ្នកជាវសេវា អំពីសេវាកម្មជាវដែលបានកែប្រែ និងថ្លៃសេវា ពីពេលមួយទៅពេលមួយ ។

ផ្នែកទី ៤ ៖ ការប្រើប្រាស់សេវាកម្ម

អ្នកជាវសេវាមិនត្រូវប្រើប្រាស់សេវាកម្មជាវសម្រាប់គោលបំណងខុសច្បាប់ គ្មានសីលធម៌ ឬឧក្រិដ្ឋកម្មណាមួយឡើយ ។ Liberty Carz រក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ឈប់ការផ្តល់សេវាដល់អ្នកជាវសេវាណាមួយ ភ្លាមៗ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ប្រសិនបើ Liberty Carz មានហេតុផលសមហេតុផលក្នុងការជឿ ឬកំណត់ថាអ្នកជាវសេវាណាមួយ ៖

  • បានបំពានយ៉ាងធ្ងន់ធ្ងរ STCs ឬឯកសារផ្សេងទៀតដែលអ្នកជាវសេវាបានយល់ព្រម។ ឬ
  • បានប្រើប្រាស់សេវាកម្មដើម្បីចូលរួមចំណែកដល់ការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃប្រទេសកម្ពុជា។ ឬ
  • បានប្រើប្រាស់សេវាកម្មដោយមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។
ផ្នែកទី ៥ ៖ ទំនួលខុសត្រូវលើខ្លឹមសារដែលបានបង្ហោះព៌ត៍មាន
អ្នកជាវសេវាដឹងថា Liberty Carz ជាធម្មតាមិនអនុវត្តការត្រួតពិនិត្យ ឬសាកសួរអំពីភាពត្រឹមត្រូវ ឬ សុពលភាពនៃព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះដោយអ្នកជាវសេវានោះទេ។ អ្នកជាវសេវាត្រូវធានាថាព័ត៌មាន និងខ្លឹមសារដែលបានផ្តល់គឺជាការពិតប្រាកដ និងត្រឹមត្រូវ។ អ្នកជាវសេវាត្រូវទទួលខុសត្រូវរាល់ព័ត៌មាន និងខ្លឹមសារ (រួមមាន អត្ថបទ រូបភាព ថតសំឡេង ឈុតវីដេអូ ពាណិជ្ជសញ្ញា ឬវត្ថុផ្សេងៗទៀត) ដែលបង្ហោះដោយខ្លួនឯងនៅលើកម្មវិធី/គេហទំព័រ ។ អ្នកជាវសេវាត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការទាមទារណាមួយដែលធ្វើឡើងដោយភាគីទីបីទាក់ទងនឹងព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះ នៅលើកម្មវិធី/គេហទំព័រនាពេលបច្ចុប្បន្ន ឬនៅពេលអនាគត។ ទាំង Liberty Carz ឬសាខា នាយកប្រតិបត្ដិ បុគ្គលិក ឬអ្នកផ្តល់សេវាផ្សេងៗ នឹងមិនត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ឬការទាមទារ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលធ្វើឡើយដោយតតីយជន ពាក់ព័ន្ធនឹងព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះដោយអ្នកជាវសេវានៅលើកម្មវិធី/គេហទំព័រ។
ផ្នែកទី ៦ ៖ ទំនាក់ទំនងទីផ្សារ និងផ្សព្វផ្សាយ
Liberty Carz មានសិទ្ធីផ្ញើសារអេឡិចត្រូនិច ឬការហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់អ្នកជាវសេវា ដើម្បីជូនដំណឹងអំពីផលិតផល និងសេវាកម្មរបស់ដៃគូទីបី Liberty Carz ។ អ្នកជាវសេវាអាចឈប់ទទួលសារទីផ្សារនេះបាន ដោយជូនដំណឹងដល់ផ្នែករដ្ឋបាលរបស់ Liberty Carz។
ផ្នែកទី ៧ ៖ បច្ចុប្បន្នភាពនៃកម្មវិធី/គេហទំព័រ
Liberty Carz រក្សាសិទ្ធិពេញលេញក្នុងឆន្ទានុសិទ្ធរបស់ខ្លួនក្នុងការធ្វើបច្ចុប្បន្នភាពផ្ទៃកម្មវិធី ឬមុខងារនៃកម្មវិធី/គេហទំព័រ ពីពេលមួយទៅពេលមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុនណាមួយឡើយ ។
ផ្នែកទី ៨ ៖ ការរអាក់រអួលបណ្តោះអាសន្នក្នុងការផ្ដល់សេវាកម្ម និងកំហុសបច្ចេកទេស
Liberty Carz ប្រើប្រាស់ឧបករណ៍ និងនីតិវិធីបច្ចេកទេស និងរដ្ឋបាលចុងក្រោយ ដើម្បីធានាថាការផ្ដល់សេវាកម្មអាចដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យាពេល ឬការរំខានណាមួយ ។ ទោះបីជាយ៉ាងនេះក្ដី ពីពេលមួយទៅពេលមួយ កម្មវិធី/គេហទំព័រអាចត្រូវបានធ្វើបច្ចុប្បន្នភាព ហើយមុខងារផ្សេងៗអាចត្រូវបង្កើតថ្មីដើម្បីនាំយកមកនូវបទពិសោធន៍ថ្មី ដល់អ្នកជាវសេវា ដែលជាផលវិបាកអាចនាំឱ្យមាន ការ រអាក់រអួលមួយចំនួនក្នុងការផ្ដល់សេវាកម្ម ។ ក្នុងករណីមានការរអាក់រអួលណាមួយកើតមាន Liberty Carz ប្តេជ្ញាចាត់វិធានការរដ្ឋបាល និងបច្ចេកទេសសមរម្យ ដើម្បីជួសជុល ស្តារឡើងវិញ និងទប់ស្កាត់ការកើតឡើងម្តងទៀតនាពេលអនាគត។ ដូចគ្នាផងដែរ ម្ដងម្កាល ព័ត៌មាននៅលើកម្មវិធី/គេហទំព័ររបស់ Liberty Carz អាចមានកំហុស ភាពមិនត្រឹមត្រូវ ឬការធ្វេសប្រហែស ដែលអាចពាក់ព័ន្ធនឹងការពិពណ៌នាផលិតផល តម្លៃ ការផ្សព្វផ្សាយ ការផ្តល់ជូន និងផ្សេងៗទៀតជាដើម ។ Liberty Carz រក្សាសិទ្ធិក្នុងការកែតម្រូវ ឬកែកំហុស ភាពមិនត្រឹមត្រូវ ឬការខកខានណាមួយ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន។ អ្នកជាវសេវាទទួលស្គាល់ថា Liberty Carz នឹងមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយដែលអាចកើតមានចេញពីការរអាក់រអួលបណ្តោះអាសន្ន ឬកំហុសបច្ចេកទេសបែបនោះទេ។
ផ្នែកទី ៩ ៖ ការបញ្ចប់សេវាកម្ម

សេវាកម្មដែលបានជាវអាចនឹងត្រូវបញ្ចប់ក្នុងលក្ខខណ្ឌណាមួយ ដូចខាងក្រោម ៖

  • សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ដោយការស្នើសុំ ពីសំណាក់អ្នកជាវ សេវា មកកាន់ Liberty Carz ។ ឬ
  • សេវាកម្មដែលបានជាវទាំងអស់នឹងត្រូវបានលុបទាំងស្រុង តាមរយៈការលុបគណនីចេញពីកម្មវិធី Liberty Carz ផងដែរ ។ ឬ
  • សេវាកម្មដែលបានជាវនឹងត្រូវបញ្ចប់មុនពេលកំណត់ ក្នុងករណីដែលអ្នកជាវសេវាបំពានលក្ខខណ្ឌដូចមានចែងក្នុងផ្នែកទី ៥ ខាងលើ។ ឬ
  • សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ផងដែរ ទៅតាមតម្រូវការច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច។
ផ្នែកទី ១០ ៖ ដែនកំណត់នៃការទទួលខុសត្រូវ

អ្នកជាវសេវាបានដឹង និងទទួលស្គាល់ ថា៖

  • Liberty Carz នឹងមិនទទួលយកទំនួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ជាផលវិបាកចំពោះអ្នកជាវសេវា ឬភាគីទីបីណាមួយ ដែលជាលទ្ធផលនៃការទទួលសេវាកម្ម ។ និង
  • Liberty Carz នឹងមិនទទួលយកការទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតចេញពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនទៅកាន់ដៃគូអាជីវកម្មរបស់ Liberty Carz នោះទេ។ សម្រាប់ភាពច្បាស់លាស់ អ្នកជាវសេវាយល់ព្រម បានលះបង់សិទ្ធិណាមួយក្នុងការទាមទារការខូចខាតបែបនេះ។ និង
  • ក្នុងករណីដែលការទាមទារសំណងមួយចំនួនពី Liberty Carz មិនអាចត្រូវបានលើកលែង ដោយ STCs នេះ ប៉ុន្តែត្រូវបានតម្រូវដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នោះ Liberty Carz នឹង ទទួលខុសត្រូវត្រឹមកំរិតអប្បបរមាបំផុត ។
ផ្នែកទី ១១ ៖ វិសោធនកម្ម
Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ថែម កែប្រែ ផ្លាស់ប្តូរ ឬដកចេញផ្នែកណាមួយនៃ STCs ពីពេលមួយទៅពេលមួយ ដោយផ្តល់ការជូនដំណឹងជា លាយលក្ខណ៍អក្សរមុន ០៧ ថ្ងៃ ។ ការជូនដំណឹងអំពីការផ្លាស់ប្តូរ អាចធ្វើឡើងតាមរយៈមធ្យោបាយណាមួយ ដូចជា ការបង្ហោះសារតាមទូរសព្ទ ការបង្ហោះសារលើគេហទំព័រ ឬដោយមធ្យោបាយសមហេតុផលផ្សេងទៀត។
ផ្នែកទី ១២ ៖ ខបំរុង
ប្រសិនបើមាត្រាណាមួយនៃ STCs មិនអាចអនុវត្តបាន អត្ថបទដែលនៅសល់នឹងបន្តអនុវត្តចំពោះអ្នកជាវសេវា និង Liberty Carz ។
ផ្នែកទី ១៣ ៖ ការផ្ទេរសិទ្ធិបន្ត
Liberty Carz អាចផ្ទេរសិទ្ធិនឹងកាតព្វកិច្ចទាំងស្រុង នៃ STCs នេះបានគ្រប់ពេល ទៅកាន់ភាគីទីបី ដោយមិនមានការជូនដំណឹងជាមុន ដល់អ្នកជាវសេវា ឬតម្រូវឱ្យមានការយល់ព្រមពីអ្នកជាវសេវាឡើយ ។
ផ្នែកទី ១៤ ៖ ភាសា
STCs ត្រូវបានចងក្រងជាភាសាខ្មែរ និងភាសាផ្សេងៗទៀត។ ក្នុងករណីមានការបកស្រាយផ្សេងគ្នា នោះត្រូវយកភាសាខ្មែរជាគោល ។
ផ្នែកទី ១៥ ៖ កិច្ចព្រមព្រៀងទាំងមូល
STCs នេះ រួមជាមួយនឹងគោលការណ៍ផ្សេងទៀតដែលបានយល់ព្រមរវាង Liberty Carz និងអ្នកជាវសេវា បង្កើតជាកិច្ចព្រមព្រៀងទាំងមូលរវាង Liberty Carz និងអ្នកជាវសេវា ហើយត្រូវជំនួសការសន្យាផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរដែលមានពីមុន ប្រសិនបើមាន ។
ផ្នែកទី ១៦ ៖ ច្បាប់ជាធរមាន និងដំណោះស្រាយវិវាទ
STCs នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ រាល់វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹង STCs នេះរវាង Liberty Carz និងអ្នកជាវសេវា នឹងត្រូវដោះស្រាយដោយសន្តិវិធី ។ ក្នុងករណីដែលគូភាគីមិនអាចដោះស្រាយវិវាទបាន ភាគីទាំងពីរមានសិទ្ធិដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ។
ផ្នែកទី ១៧ ៖ ទំនាក់ទំនង
ប្រសិនបើអ្នកជាវសេវាមានសំនួរ សំណើពិសេស ឬសុំជំនួយ ទាក់ទងនឹងលក្ខខណ្ឌណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈអាសយដ្ឋានខាងក្រោម។ ក្រុមការងារ Liberty Carz នឹងឆ្លើយតបភ្លាមៗ និង/ឬចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ្នកជាវសេវាក្នុងរយៈពេលសមរម្យ ។ ការិយាល័យ៖ ក្រុមហ៊ុន លីបឹធី ខា ឯ.ក អាស័យដ្ឋានៈ ជាន់ទី ៧, B&C អគារ KINGS VIEW OFFICE Building, ផ្លូវ កែវចិន្ដា, ភូមិ ៣, សង្កាត់ជ្រោយចង្វា, ខណ្ឌ ជ្រោយចង្វា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ០១០ ៧១០ ០៧៧ / +៨៥៥ ០១៧ ៧១០ ០៧៧

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

17.7K+

ឡាន

721

ហាង

9,605

រថយន្តលក់ចេញ

1,025

រថយន្តត្រូវបានត្រួតពិនិត្យ