Liberty carz logo

លក្ខខណ្ឌ នៃការជាវសេវា

ផ្នែកទី ១ ៖ បទប្បញ្ញត្តិទូទៅ

លក្ខខណ្ឌនៃការជាវសេវានេះ (ឬតទៅនេះហៅថា "STCs") គ្រប់គ្រងទំនាក់ទំនងរវាងពាណិជ្ជករ (ឬក្រោយមកហៅថា "អ្នកជាវសេវា") និង ក្រុមហ៊ុន លីបឹធី ថេកណឡជី ឯ.ក (ឬតទៅនេះហៅថា "Liberty Carz") ដែលជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកញ្ចប់សេវាកម្មសម្រាប់ជាវ (ឬតទៅនេះហៅថា "សេវាកម្ម") ដែលផ្តល់ជូននៅតាម រយៈកម្មវិធី និងគេហទំព័រ Liberty Carz សម្រាប់ពាណិជ្ជករ (ឬតទៅនេះហៅថា "កម្មវិធី/គេហទំព័រ")។

      ផ្នែកទី ២ ៖ ការទទួលយកលក្ខខណ្ឌ

      STCs ទាំងនេះនឹងត្រូវសន្មត់ថាទទួលយក និងព្រមព្រៀងដោយអ្នកជាវសេវា រាប់ចាប់ពីពេលដែលអ្នកជាវសេវា បាន៖
      • បង្កើតគណនីពាណិជ្ជករ;
      • ចុចដើម្បីទទួលយក STCs;
      • ជាវសេវាកម្មណាមួយ ។

        ផ្នែកទី ៣ ៖ សេវាកម្ម

          • ៣.១

            សេវាសម្រាប់ជាវ ដែលផ្តល់ជូនដោយ Liberty Carz ដល់អ្នកជាវសេវា មានរៀបរាប់លម្អិត នៅលើគេហទំព័រ និងកម្មវិធី របស់ Liberty Carz ។

          • ៣.២

            Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ត កែប្រែ កែតម្រូវសេវាកម្មសម្រាប់ជាវ និងថ្លៃសេវាពីពេលមួយទៅពេលមួយទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹងជាមុនឡើយ ។ អ្នកជាវសេវាដែលបានជាវកញ្ចប់ណាមួយ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលបានផ្តល់ជូននៅក្នុងកញ្ចប់ដែលបានទិញ រហូតដល់ថ្ងៃផុតកំណត់ ។ Liberty Carz អាចជូនដំណឹងដល់អ្នកជាវសេវា អំពីសេវាកម្មជាវដែលបានកែប្រែ និងថ្លៃសេវា ពីពេលមួយទៅពេលមួយ ។

          ផ្នែកទី ៤ ៖ សមតុល្យ វិក័យប័ត្រ និងបង្កាន់ដៃនៃការទូទាត់

            • ៤.១

              អ្នកជាវសេវាគួរ ឬត្រូវបានណែនាំអោយរក្សាសមតុល្យវិជ្ជមាន នៅក្នុងគណនីរបស់ខ្លួន ("គណនី") ដើម្បីបន្តទទួលបានសេវាកម្ម ។ ក្នុងករណី សមតុល្យអស់នៅកាលបរិច្ឆេទផុតកំណត់ អ្នកជាវសេវា នឹងមិនអាចប្រើប្រាស់សេវាកម្ម ទៀតទេ ។

            • ៤.២

              ដើម្បីបន្តការជាវសេវា អ្នកជាវសេវាត្រូវជ្រើសរើសសេវាកម្មជាវ និងចំនួនទឹកប្រាក់ត្រូវទូទាត់ ហើយត្រូវជ្រើសរើសមធ្យាបាយទូទាត់ ។

            • ៤.៣

              តម្លៃសេវាកម្មដែលត្រូវទូទាត់ដោយអ្នកជាវសេវា គឺស្របតាមកញ្ចប់សេវាកម្មដែលបានជ្រើសរើសដោយអ្នកជាវសេវា។

            • ៤.៤

              តម្លៃសេវាកម្មមានសុពលភាពសម្រាប់រយៈពេលនៃការជាវដែលបានបញ្ជាក់តែប៉ុណ្ណោះ ដោយចាប់ផ្តើមពីម៉ោង និងថ្ងៃ ដែលការទូទាត់សេវាត្រូវបានបញ្ចូលទៅក្នុងគណនី ("រយៈពេលនៃការជាវ")។ មូលនិធិដែលមិនបានប្រើប្រាស់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃ រយៈពេលនៃការជាវ ។ មុនថ្ងៃផុតកំណត់ អ្នកជាវសេវា អាចទទួលបានការជូនដំណឹងអំពីសមតុល្យដែលនៅសល់ និងការផុតកំណត់។

            • ៤.៥

              តម្លៃសេវាកម្មទាំងអស់ដែលបានបង់រួច មិនអាចដកវិញបានទេ។

            ផ្នែកទី ៥ ៖ ការប្រើប្រាស់សេវាកម្ម

            អ្នកជាវសេវាមិនត្រូវប្រើប្រាស់សេវាកម្មជាវសម្រាប់គោលបំណងខុសច្បាប់ គ្មានសីលធម៌ ឬឧក្រិដ្ឋកម្មណាមួយឡើយ ។ Liberty Carz រក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ឈប់ការផ្តល់សេវាដល់អ្នកជាវសេវាណាមួយ ភ្លាមៗ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ប្រសិនបើ Liberty Carz មានហេតុផលសមហេតុផលក្នុងការជឿ ឬកំណត់ថាអ្នកជាវសេវាណាមួយ ៖
            • បានបំពានយ៉ាងធ្ងន់ធ្ងរ STCs ឬឯកសារផ្សេងទៀតដែលអ្នកជាវសេវាបានយល់ព្រម។ ឬ
            • បានប្រើប្រាស់សេវាកម្មដើម្បីចូលរួមចំណែកដល់ការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃប្រទេសកម្ពុជា។ ឬ
            • បានប្រើប្រាស់សេវាកម្មដោយមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។

              ផ្នែកទី ៦ ៖ ទំនួលខុសត្រូវលើខ្លឹមសារដែលបានបង្ហោះ

              អ្នកជាវសេវាដឹងថា Liberty Carz ជាធម្មតាមិនអនុវត្តការត្រួតពិនិត្យ ឬសាកសួរអំពីភាពត្រឹមត្រូវ ឬ សុពលភាពនៃព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះដោយអ្នកជាវសេវានោះទេ។ អ្នកជាវសេវាត្រូវធានាថាព័ត៌មាន និងខ្លឹមសារដែលបានផ្តល់គឺជាការពិតប្រាកដ និងត្រឹមត្រូវ។ អ្នកជាវសេវាត្រូវទទួលខុសត្រូវរាល់ព័ត៌មាន និងខ្លឹមសារ (រួមមាន អត្ថបទ រូបភាព ថតសំឡេង ឈុតវីដេអូ ពាណិជ្ជសញ្ញា ឬវត្ថុផ្សេងៗទៀត) ដែលបង្ហោះដោយខ្លួនឯងនៅលើកម្មវិធី/គេហទំព័រ ។ អ្នកជាវសេវាត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការទាមទារណាមួយដែលធ្វើឡើងដោយភាគីទីបីទាក់ទងនឹងព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះ នៅលើកម្មវិធី/គេហទំព័រនាពេលបច្ចុប្បន្ន ឬនៅពេលអនាគត។ ទាំង Liberty Carz ឬសាខា នាយកប្រតិបត្ដិ បុគ្គលិក ឬអ្នកផ្តល់សេវាផ្សេងៗ នឹងមិនត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ឬការទាមទារ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលធ្វើឡើយដោយតតីយជន ពាក់ព័ន្ធនឹងព័ត៌មាន និងខ្លឹមសារដែលបានបង្ហោះដោយអ្នកជាវសេវានៅលើកម្មវិធី/គេហទំព័រ។

                  ផ្នែកទី ៧ ៖ ទំនាក់ទំនងទីផ្សារ និងផ្សព្វផ្សាយ

                  Liberty Carz មានសិទ្ធីផ្ញើសារអេឡិចត្រូនិច ឬការហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់អ្នកជាវសេវា ដើម្បីជូនដំណឹងអំពីផលិតផល និងសេវាកម្មរបស់ដៃគូទីបី Liberty Carz ។ អ្នកជាវសេវាអាចឈប់ទទួលសារទីផ្សារនេះបាន ដោយជូនដំណឹងដល់ផ្នែករដ្ឋបាលរបស់ Liberty Carz។

                      ផ្នែកទី ៨ ៖ បច្ចុប្បន្នភាពនៃកម្មវិធី/គេហទំព័រ

                      Liberty Carz រក្សាសិទ្ធិពេញលេញក្នុងឆន្ទានុសិទ្ធរបស់ខ្លួនក្នុងការធ្វើបច្ចុប្បន្នភាពផ្ទៃកម្មវិធី ឬមុខងារនៃកម្មវិធី/គេហទំព័រ ពីពេលមួយទៅពេលមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុនណាមួយឡើយ ។

                          ផ្នែកទី ៩ ៖ ការរអាក់រអួលបណ្តោះអាសន្នក្នុងការផ្ដល់សេវាកម្ម និងកំហុសបច្ចេកទេស

                          Liberty Carz ប្រើប្រាស់ឧបករណ៍ និងនីតិវិធីបច្ចេកទេស និងរដ្ឋបាលចុងក្រោយ ដើម្បីធានាថាការផ្ដល់សេវាកម្មអាចដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យាពេល ឬការរំខានណាមួយ ។ ទោះបីជាយ៉ាងនេះក្ដី ពីពេលមួយទៅពេលមួយ កម្មវិធី/គេហទំព័រអាចត្រូវបានធ្វើបច្ចុប្បន្នភាព ហើយមុខងារផ្សេងៗអាចត្រូវបង្កើតថ្មីដើម្បីនាំយកមកនូវបទពិសោធន៍ថ្មី ដល់អ្នកជាវសេវា ដែលជាផលវិបាកអាចនាំឱ្យមាន ការ រអាក់រអួលមួយចំនួនក្នុងការផ្ដល់សេវាកម្ម ។ ក្នុងករណីមានការរអាក់រអួលណាមួយកើតមាន Liberty Carz ប្តេជ្ញាចាត់វិធានការរដ្ឋបាល និងបច្ចេកទេសសមរម្យ ដើម្បីជួសជុល ស្តារឡើងវិញ និងទប់ស្កាត់ការកើតឡើងម្តងទៀតនាពេលអនាគត។ ដូចគ្នាផងដែរ ម្ដងម្កាល ព័ត៌មាននៅលើកម្មវិធី/គេហទំព័ររបស់ Liberty Carz អាចមានកំហុស ភាពមិនត្រឹមត្រូវ ឬការធ្វេសប្រហែស ដែលអាចពាក់ព័ន្ធនឹងការពិពណ៌នាផលិតផល តម្លៃ ការផ្សព្វផ្សាយ ការផ្តល់ជូន និងផ្សេងៗទៀតជាដើម ។ Liberty Carz រក្សាសិទ្ធិក្នុងការកែតម្រូវ ឬកែកំហុស ភាពមិនត្រឹមត្រូវ ឬការខកខានណាមួយ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន។ អ្នកជាវសេវាទទួលស្គាល់ថា Liberty Carz នឹងមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយដែលអាចកើតមានចេញពីការរអាក់រអួលបណ្តោះអាសន្ន ឬកំហុសបច្ចេកទេសបែបនោះទេ។

                              ផ្នែកទី ១០ ៖ ការបញ្ចប់សេវាកម្ម

                              សេវាកម្មដែលបានជាវអាចនឹងត្រូវបញ្ចប់ក្នុងលក្ខខណ្ឌណាមួយ ដូចខាងក្រោម ៖
                              • សេវាកម្មដែលបានជាវនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅកាលបរិច្ឆេទផុតកំណត់នៃសេវាកម្ម ក្នុងករណីដែលអ្នកជាវសេវាមិនបន្តសេវាកម្មទៀត ។ ឬ
                              • សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ដោយការស្នើសុំជាលាយលក្ខណ៍អក្សរ ពីអ្នកជាវ សេវា មកកាន់ Liberty Carz ។ ឬ
                              • សេវាកម្មដែលបានជាវទាំងអស់នឹងត្រូវបានលុបទាំងស្រុង តាមរយៈការលុបគណនីចេញពីកម្មវិធី Liberty Carz ផងដែរ ។ ឬ
                              • សេវាកម្មដែលបានជាវនឹងត្រូវបញ្ចប់មុនពេលកំណត់ ក្នុងករណីដែលអ្នកជាវសេវាបំពានលក្ខខណ្ឌដូចមានចែងក្នុងផ្នែកទី ៥ ខាងលើ។ ឬ
                              • សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ផងដែរ ទៅតាមតម្រូវការច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច។

                                ផ្នែកទី ១១ ៖ ដែនកំណត់នៃការទទួលខុសត្រូវ

                                អ្នកជាវសេវាបានដឹង និងទទួលស្គាល់ ថា៖
                                • Liberty Carz នឹងមិនទទួលយកទំនួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ជាផលវិបាកចំពោះអ្នកជាវសេវា ឬភាគីទីបីណាមួយ ដែលជាលទ្ធផលនៃការទទួលសេវាកម្ម ។ និង
                                • Liberty Carz នឹងមិនទទួលយកការទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតចេញពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនទៅកាន់ដៃគូអាជីវកម្មរបស់ Liberty Carz នោះទេ។ សម្រាប់ភាពច្បាស់លាស់ អ្នកជាវសេវាយល់ព្រម បានលះបង់សិទ្ធិណាមួយក្នុងការទាមទារការខូចខាតបែបនេះ។ និង
                                • ក្នុងករណីដែលការទាមទារសំណងមួយចំនួនពី Liberty Carz មិនអាចត្រូវបានលើកលែង ដោយ STCs នេះ ប៉ុន្តែត្រូវបានតម្រូវដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នោះ Liberty Carz នឹង ទទួលខុសត្រូវត្រឹមកំរិតអប្បបរមាបំផុត ។

                                  ផ្នែកទី ១២ ៖ វិសោធនកម្ម

                                  Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ថែម កែប្រែ ផ្លាស់ប្តូរ ឬដកចេញផ្នែកណាមួយនៃ STCs ពីពេលមួយទៅពេលមួយ ដោយផ្តល់ការជូនដំណឹងជា លាយលក្ខណ៍អក្សរមុន ០៧ ថ្ងៃ ។ ការជូនដំណឹងអំពីការផ្លាស់ប្តូរ អាចធ្វើឡើងតាមរយៈមធ្យោបាយណាមួយ ដូចជា ការបង្ហោះសារតាមទូរសព្ទ ការបង្ហោះសារលើគេហទំព័រ ឬដោយមធ្យោបាយសមហេតុផលផ្សេងទៀត។

                                      ផ្នែកទី ១៣ ៖ ខបំរុង

                                      ប្រសិនបើមាត្រាណាមួយនៃ STCs មិនអាចអនុវត្តបាន អត្ថបទដែលនៅសល់នឹងបន្តអនុវត្តចំពោះអ្នកជាវសេវា និង Liberty Carz ។

                                          ផ្នែកទី ១៤ ៖ ការផ្ទេរសិទ្ធិបន្ត

                                          Liberty Carz អាចផ្ទេរសិទ្ធិនឹងកាតព្វកិច្ចទាំងស្រុង នៃ STCs នេះបានគ្រប់ពេល ទៅកាន់ភាគីទីបី ដោយមិនមានការជូនដំណឹងជាមុន ដល់អ្នកជាវសេវា ឬតម្រូវឱ្យមានការយល់ព្រមពីអ្នកជាវសេវាឡើយ ។

                                              ផ្នែកទី ១៥ ៖ ភាសា

                                              STCs ត្រូវបានចងក្រងជាភាសាខ្មែរ និងភាសាផ្សេងៗទៀត។ ក្នុង​ករណី​មាន​ការបកស្រាយផ្សេងគ្នា នោះត្រូវយកភាសា​ខ្មែរជាគោល ​។

                                                  ផ្នែកទី ១៦ ៖ កិច្ចព្រមព្រៀងទាំងស្រុង

                                                  STCs នេះ រួមជាមួយនឹងគោលការណ៍ផ្សេងទៀតដែលបានយល់ព្រមរវាង Liberty Carz និងអ្នកជាវសេវា បង្កើតជាកិច្ចព្រមព្រៀងទាំងមូលរវាង Liberty Carz និងអ្នកជាវសេវា ហើយត្រូវជំនួសការសន្យាផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរដែលមានពីមុន ប្រសិនបើមាន ។

                                                      ផ្នែកទី ១៧ ៖ ច្បាប់ជាធរមាន និងដំណោះស្រាយវិវាទ

                                                      STCs នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ រាល់វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹង STCs នេះរវាង Liberty Carz និងអ្នកជាវសេវា នឹងត្រូវដោះស្រាយដោយសន្តិវិធី ។ ក្នុងករណីដែលគូភាគីមិនអាចដោះស្រាយវិវាទបាន ភាគីទាំងពីរមានសិទ្ធិដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ។

                                                          ផ្នែកទី ១៨ ៖ ទំនាក់ទំនង

                                                          ប្រសិនបើអ្នកជាវសេវាមានសំនួរ សំណើពិសេស ឬសុំជំនួយ ទាក់ទងនឹងលក្ខខណ្ឌណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈអាសយដ្ឋានខាងក្រោម។ ក្រុមការងារ Liberty Carz នឹងឆ្លើយតបភ្លាមៗ និង/ឬចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ្នកជាវសេវាក្នុងរយៈពេលសមរម្យ ។
                                                          • ការិយាល័យ៖ ក្រុមហ៊ុន លីបឹធី ថេកណឡជី ឯ.ក
                                                          • អាស័យដ្ឋានៈ ជាន់ទី ៨, អគារ KINGS VIEW OFFICE Building, ផ្លូវ កែវចិន្ដា, ភូមិ ៣, សង្កាត់ជ្រោយចង្វា, ខណ្ឌ ជ្រោយចង្វា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
                                                          • ទូរស័ព្ទ៖ +៨៥៥ ០១០ ៧១០ ០៧៧ / +៨៥៥ ០១៧ ៧១០ ០៧៧

                                                            សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

                                                            កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

                                                            12.3K+

                                                            ឡាន

                                                            620

                                                            ហាង

                                                            7,586

                                                            រថយន្តលក់ចេញ

                                                            924

                                                            រថយន្តត្រូវបានត្រួតពិនិត្យ