ព័ត៌មាន:
ព័ត៌មាន: ការបង្ហាញរូបរាងដំបូងនៃរថយន្ត Toyota Tacoma ឆ្នាំ2024: ការវិវត្តន៍របស់ឡានដឹកទំនិញដ៏រឹងមាំ
DEC 04, 2023
ក្រុមហ៊ុន Toyota មានឱកាសបានធ្វើការបើកបង្ហាញឡាន Tacoma pickup ស៊េរីឆ្នាំ 2023 មុនការចេញលក់ជាផ្លូវការ, ការបើកបង្ហាញនេះបានបញ្ចេញនូវមុខងារអស្ចារ្យៗជាច្រើន។ កំណែ ដែលបានអាប់ដេតថ្មីនេះនៅតែរក្សា Toyota Tacoma ឆ្នាំ2023 បាននូវភាពរឹងមាំនឹងការផ្សងព្រេង បែបធម្មជាតិ មិនតែប៉ុណ្ណោះថែមទាំងមានការកែលម្អមុខងារដ៏ឆ្លាតវៃមួយចំនួនបន្ថែមទៀតផង។ មកត្រៀមខ្លួនសម្រាប់បទពិសោធន៍ជាមួយ Toyota កាន់តែប្រសើរជាងមុន!
រចនាប័ទដ៏អង់អាចដែលគួរអោយចាប់អារម្មណ៏
រថយន្ត Tacoma ស៊េរីឆ្នាំ 2024 នេះមានការអាប់ដេតដើម្បីឱ្យមើលទៅកាន់តែស្រស់ស្រាយនឹងខ្លាំងក្លា រថយន្តនេះបានភ្ជាប់មកជាមួយនូវរបាំងជំហៀងចំនួន 6 នឹងព័ទ្ធជុំវិញដោយចង្កៀងមុខ LED ដើម្បីអោយមើលទៅកាន់តែប្រសើរ។ ការបន្ថែមទម្ងន់លើលោហៈធាតុក៏បានធ្វើអោយរថយន្ត Tacoma មើលទៅរឹងមាំប៉ុន្តែនៅតែរក្សាបាននូវភាពទំនើបនៃរថយន្ត។ គេក៏បានមើលឃើញថាមានការបន្ថែមខ្សែរ បន្ទាត់នៅលើគម្របក្បាលរថយន្ដនឹងកែទម្រង់បន្ទះនៃរូបរាងរថយន្តអោយមានភាពអង់អាចនឹងខ្លាំងក្លា បូករួមជាមួយនឹងការបន្ថែមពណ៌បៃតង នឹងពណ៌លឿងស្រស់ដែលបានធ្វើអោយរថយន្តកាន់តែមើល ទៅមានភាពរស់រវើក។
ការកែច្នៃបន្ថែមនូវបច្ចេកវិទ្យាខាងក្នុង
ដើម្បីអោយសាកសមគ្នាជាមួយការកែលម្អថ្មី រថយន្ត Tacoma ក៏បានធ្វើការផ្លាស់ប្តូរផ្នែកខាងក្នុង ដើម្បីអោយអ្នកជិះមានផាសុកភាពផងដែរ។អេក្រង់នៅកណ្តាលជាប្រភេទចុចលើអេក្រង់ត្រូវបាន
ពង្រីកពី 8 អុីញ ទៅ 10 អុីញ សម្រាប់ការកំសាន្ត, ភ្ជាប់ទៅទូរស័ព្ទដោយមិនចាំបាច់ប្រើខ្សែរ នឹងមាន ការបន្ថែមនៅកន្លែងសាកថ្មទូរស័ព្ទនឹងកន្លែងភ្ជាប់ឌុយ USB ផងដែរ។
ការលើកកម្ពស់ក្នុងការធ្វើដំណើរ
ខណៈពេលដែលរក្សាបាននូវជំនាញក្នុងការធ្វើដំណើរលើផ្លូវលក្ខណៈ Offroad ការផ្លាស់ប្តូរបូម ធ្វើឱ្យការបើកបររបស់ Tacoma ថ្មីកាន់តែមានភាពងាយស្រួលនៅលើផ្លូវថ្នល់។ បូមថ្មីនេះបានកែសំរួលទៅដល់ការញ័រ នៅពេលឆ្លងកាត់ផ្លូវដែលពិបាក។ ការកែសម្រួលតួរថយន្តថ្មីនេះ កាត់បន្ថយសំឡេងរំខាននៅពេលដែលជិះលើផ្លូវពិបាក ដែលភាគច្រើនផ្ដល់ការរំខានដល់កាប៊ីន។
ការរីកចម្រើនក្នុងការបើកបរលើផ្លូវលក្ខណៈ Off-Road
សម្រាប់ឆ្នាំ 2024 នេះ Tacoma បានធ្វើការបន្ថែមនូវបូមពិសេស រុឺស័រ និងកង់ក្រោយ សម្រាប់បង្កើនការអូសទាញនៅពេលឡើងធ្វើដំណើរលើផ្លូវពិបាក។ ការបន្ថែមនូវគ្រឿងបន្លាស់ថ្មី នេះបានពង្រឹងនូវសមត្ថភាពក្នុងការធ្វើដំណើរតាមផ្លូវឲ្យបានកាន់តែល្អ។
ការបន្ថែមជាជម្រើសតៅដល់អតិថិជន
ការផលិតនៅក្នុងឆ្នាំ 2024 នេះផ្តោតទៅលើភាពងាយស្រួល និងបច្ចេកវិទ្យាថ្មីដោយមិនបោះបង់ចោល ភាពធន់របស់ Tacoma ឡើយ។ Toyota កំពុងឆ្លើយតបយ៉ាងឆ្លាតវៃទៅនឹងអ្វីដែលអតិថិជនគ្រប់រូប ចង់បាន ដោយការកែច្នៃ Tacoma ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ដំណើរផ្សងព្រេងផ្សេងៗដូចជា ការជិះឡើងភ្នំ ផ្លូវពិបាកនានា ថែមទាំងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃទៀតផង។
សូមរង់ចាំទទួលយកបទពិសោធន៍ថ្មីនេះទាំងអស់គ្នា!
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.9K+
ឡាន
803
ហាង
24.9K+
រថយន្តលក់ចេញ