ព័ត៌មាន:
ព័ត៌មាន: ការព្យារករណ៏ទីផ្សាររថយន្តក្នុងឆ្នាំ ២០២៤
JAN 12, 2024
នៅក្នុងឆ្នាំ ២០២៤ នេះផងដែរ Liberty Carz នឹងព្យាករណ៍ថាការលក់រថយន្តថ្មីទូទាំងពិភពលោកនឹង អាចឈានដល់ 88 លានគ្រឿងនៅក្នុងឆ្នាំនេះ។ យើងអាចដឹងថាការព្យាករណ៍នេះបង្ហាញពីការកើនឡើង 2.8% នៃការលក់រថយន្តធុនស្រាលទូទាំងពិភពលោកក្នុងឆ្នាំ 2024 បើធៀបនឹងឆ្នាំមុន។
សន្ទុះនៃការងើបឡើងវិញនៃផលិតកម្មរថយន្តធុនស្រាលដែលកំពុងបន្តដោះស្រាយបញ្ហាកង្វះគ្រឿងបន្លាស់នៅតាមតំបន់ផ្សេងៗ បញ្ហាទាំងនេះជម្រុញអោយធ្វើការស្តារតម្រូវការឡើងវិញនូវការផលិតនឹងផ្គត់ផ្គង់ ដោយមាន ការកម្មង់ជាច្រើនពីសំណាក់អតិថិជនចាស់ៗ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញក៏នៅតែមានការបារម្ភពី
សន្ទុះនៃការស្តារឡើងវិញដោយសារតែបញ្ហាប្រឈមពីតម្លៃរថយន្តខ្ពស់ និងលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចី
ទស្សនវិស័យទីផ្សារតាមតំបន់:
១. អុឺរ៉ុប: ទីផ្សារអឺរ៉ុបខាងលិច/កណ្តាល រំពឹងថានឹងមានសន្ទុះយ៉ាងខ្លាំងដោយសារនៅឆ្នាំ ២០២៣ មានការលក់រហូតដល់ ១៥ លានគ្រឿង ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើង 3% នៅឆ្នាំ 2024។ ប៉ុន្តែការកើនឡើងនេះក៏មកជាមួយផលវិបាកខ្លះៗផងដែរដូចជា ការផ្លាស់ប្តូរទៅផលិតរថយន្តអគ្គសនី, ការរងចាំអតិថិជន, ការប្រកួត ប្រជែងពីក្រុមហ៊ុន OEM របស់ចិន, វិបត្តិថាមពល និងការបោះឆ្នោត EU នាពេលខាងមុខ។
២. អាមេរិកខាងជើង: ការលក់ដែលរំពឹងទុកនៅសហរដ្ឋអាមេរិកមានចំនួន ១៤.៨ លានគ្រឿងក្នុងឆ្នាំ ២០២៤
ដែលអាចប៉ាន់ស្មានបានថានឹងកើនឡើង ១.៩% បើធៀបនឹងការព្យាករណ៍ចំនួន ១៥.៥ លានគ្រឿងក្នុងឆ្នាំ ២០២៣។ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងបញ្ហាអត្រាការប្រាក់ខ្ពស់និងលក្ខខណ្ឌ ឥណទានដែលមានការរឹតបន្តឹង។
៣. ចិន: ទីផ្សារចិនត្រូវបានគេព្យាករថានឹងមានស្ថិរភាពនៅឆ្នាំ ២០២៤ មានការថយចុះពី ០.២% ទៅ ២៨.១ លានគ្រឿង តែមានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុកជាច្រើន។
ដោយសារមានការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តប្រភេទអគ្គិសនី, របាយការណ៍បានព្យាករថាការលក់រថយន្ត អគ្គិសនី (BEV) នឹងកើនដល់ ១៣,៣ លានគ្រឿងក្នុងឆ្នាំ ២០២៤ មានចំនួនប្រហែល ១៦.២% នៃការលក់ រថយន្តទូទាំងពិភពលោក។ ទាំងនេះបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ពីការប៉ាន់ស្មានចំនួន ៩.៦ លានគ្រឿង
នៃរថយន្ត BEVs ក្នុងឆ្នាំ ២០២៣ ដែលបង្កើតចំណែកទីផ្សារ ១២% ។
ខណៈពេលដែលយើងកំពុងមើលឃើញពីការលូតលាស់នៃឧស្សាហ៏កម្មនៃរថយន្តអគ្គិសនីនេះ បញ្ហាប្រឈម នៅតែមានដែលទាក់ទងទៅនឹង រូបរាង, បណ្តាញអគ្គិសនី, ខ្សែរផ្គត់ផ្គង់ថ្ម និងគំរូខ្សែរផ្គត់ផ្គង់ថាមពលទូទៅ។
គោលនយោបាយរបស់ប្រទេសសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បានដើរតួនាទី យ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃបរិស្ថានល្អនឹងផែនដីពណ៌បៃតងក្នុងប្រើប្រាស់រថយន្តអគ្គសនី។
កុំភ្លេចតាមដាន Liberty Carz ដើម្បីទទួលបានពត៌មានថ្មីៗបន្ថែមទៀត!
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ហេតុអ្វីបានជា Volvo ជារថយន្តប្រណីតដែលមានសុវត្ថិភាពបំផុតនៅកម្ពុជា៖ បង្ហាញពី City Safety និង Pilot Assist
ព័ត៌មាន - JUL 04, 2025
ទទួលបានភាពស្ងប់សុខបំផុតជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់ Volvo។ ស្វែងយល់ពី City Safety, Pilot Assist និង IntelliSafe Surround សម្រាប់ការបើកបរប្រណីតនៅកម្ពុជាជាមួយ Liberty Carz។
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.0K+
ឡាន
745
ហាង
27.6K+
រថយន្តលក់ចេញ