ព័ត៌មាន:
ព័ត៌មាន: កម្មវិធីរបស់រថយន្ត Porsche ពង្រីកមុខងាររបស់ Apple CarPlay
JUL 14, 2023
មុខងារកម្មវិធី My Porsche នៅពេលនេះអាចប្រើប្រាស់បានយ៉ាងងាយស្រួលនៅក្នុងកម្មវិធី Apple បន្ទាប់ពីការអាប់ដេតថ្មីៗរវាងរថយន្ត Porsche និងកម្មវិធី Apple CarPlay ។ ជាមួយនឹងការអាប់ដេតថ្មីនេះ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរការកំណត់យានយន្តជាច្រើនយ៉ាងងាយស្រួល ខណៈពេលប្រើប្រាស់ Apple CarPlay តាមរយៈកម្មវិធីរបស់រថយន្ត Porsche ដែលរួមមានការផ្លាស់ប្ដូរទម្រង់សំឡេង ការគ្រប់គ្រងប្រព័ន្ធអាកាសធាតុ និងភ្លើងបំភ្លឺជុំវិញ។
បច្ចុប្បន្ននេះកម្មវិធីថ្មីនេះត្រូវបានផ្តល់ជូនតែនៅក្នុងរថយន្តម៉ាក Porsche សេរី Cayenne តែប៉ុណ្ណោះ ប៉ុន្តែវាក៏នឹងត្រូវបាន ភ្ជាប់ក្នុងពេលឆាប់ៗនេះនៅក្នុងរថយន្តម៉ាក Porsche ម៉ូដែលផ្សេងៗទៀតផងដែរ។ ការតភ្ជាប់នេះបង្ហាញពី មុខងារដែលម្ចាស់រថយន្តអាចជ្រើសរើស កម្មវិធីភាគីទីបីដូចជា CarPlay ជំនួសពី កម្មវិធីរបស់ក្រុមហ៊ុនផងដែរ។
ឥឡូវនេះម្ចាស់រថយន្ត Porsche គ្រប់រូបអាចផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ដែលពីមុនអាចធ្វើបានតែ តាមរយៈកម្មវិធីរបស់អ្នកផលិតប៉ុណ្ណោះ។ ឥឡូវនេះ អ្នកប្រើប្រាស់អាចប្ដូរ បរិយាកាសខាងក្នុងឡានរបស់ ពួកគេតាមបំណង ដោយការកែប្រែពន្លឺជុំវិញ ការកំណត់សំឡេង និងការគ្រប់គ្រងប្រព័ន្ធអាកាសធាតុភ្លាម ៗ ដោយការប្រើប្រាស់ម៉ឺនុយ Apple CarPlay ។
ការអាប់ដេតនេះក៏រួមបញ្ចូលផងដែរនូវ “កម្មវិធីសុខភាព” ដែលរួមទាំងកម្មវិធីតាមដាន ការសម្រាក ភាពកក់ក្ដៅ និងភាពស្រស់ស្រាយ ដែលលោកអ្នកអាចចូលប្រើប្រាស់បានតាមរយៈ CarPlay ។ ជាងនេះទៅទៀត អ្នកអាចប្រើប្រាស់ប្រព័ន្ធ Siri និងការប្រើប្រាស់ដោយសំឡេង ដើម្បីគ្រប់គ្រងវិទ្យុ និងអាកាសធាតុ ដែលជួយបន្ថែមភាពងាយស្រួលនៅក្នុងខណៈពេលការបើកបរ។
ការរួមបញ្ចូលនេះកើតឡើងបន្ទាប់ពីការអាប់ដេតរបស់ក្រុមហ៊ុន Porsche ពីខែឧសភាដែលបានរួមបញ្ចូល ការស្វែងរកឆ្នាំងសាក EV នៅក្នុងកម្មវិធី Apple Maps ដែលភ្ជាប់មកជាមួយសម្រាប់តែរថយន្តម៉ូដែល Taycan ប៉ុណ្ណោះ។ ជំនួសឱ្យការពឹងផ្អែកលើកម្មវិធីរបស់រថយន្ត Porsche តែមួយមុខ Apple CarPlay អាចឱ្យអ្នកប្រើប្រាស់ចូលប្រើទិន្នន័យសំខាន់ៗ ដូចជាកម្រិតថ្មរបស់រថយន្ត (SOC) ស្ថានភាពចរាចរណ៍ដែលគួររំពឹងទុក និងល្បឿនមធ្យម ភ្លាមៗនៅក្នុង Apple Maps ។
តាមរយៈការស្កែនកូដ QR នៅខាងក្នុងមុខងារ Porsche Communication Manager (PCM) ម្ចាស់ រថយន្តអាចនឹងប្រើប្រាស់កម្មវិធីថ្មីរបស់រថយន្តបាន។ រថយន្តម៉ាក Porsche សេរី Cayenne SUV បច្ចុប្បន្នអាចធ្វើការតម្លើងជាមួយកម្មវិធី Apple CarPlay ដោយមិនគិតថ្លៃ។ ក្នុងប៉ុន្មានខែខាងមុខនេះ Porsche សន្យាថានឹងខំប្រឹងធ្វើឱ្យបានកាន់តែប្រសើរឡើង ទៅលើការបង្កើនបទពិសោធន៍ Apple CarPlay សម្រាប់អ្នកបើកបររថយន្ត Porsche គ្រប់រូប ។
ព័ត៌មានដែលពាក់ព័ន្ធ
រថយន្ដអគ្គិសនី NIO ES6
ព័ត៌មាន - JUN 24, 2025
ប្រសិនជាយើងនិយាយពីរថយន្ដអគ្គិសនី ប្រាកដណាស់យើងគិតទៅដល់ការសន្សំសម្ចៃ គុណភាពល្អ និង រូបរាងដ៏ទាក់ទាញ។ រថយន្ដ ២ប្រភេទេនេះគឺជាជម្រើសដែលអតិថិជនគ្រប់រូបកំពុងតែទទឹងរងចាំ។ តើអ្វីដែលជាភាពទាក់ទាញរបស់រថយន្ដទាំងនេះ?
ម៉ូដែលរថយន្តអគ្គិសនី Audi៖ ហេតុអ្វី e-tron GT, Q6 e-tron, និង Q8 e-tron គួរតែក្លាយជារថយន្តប្រណីតបន្ទាប់របស់អ្នក
ព័ត៌មាន - JUN 11, 2025
ស្វែងយល់ពីម៉ូដែល Audi Electric ដូចជា e-tron GT, Q6 e-tron, និង Q8 e-tron។ ស្វែងយល់ពីតម្លៃ លក្ខណៈពិសេស និងកន្លែងលក់រថយន្ត Audi EV ដែលមានកេរ្តិ៍ឈ្មោះនៅកម្ពុជា។
ពិភពម៉ូដែលស៊េរីរថយន្ត Audi៖ ប្រវត្តិ ប្រភេទតួខ្លួន និងការទិញជាមួយ Liberty Carz
ព័ត៌មាន - JUN 03, 2025
ស្វែងយល់ពីម៉ូដែលស៊េរីរថយន្ត Audi ចាប់ពីស៊េរី A និង Q រហូតដល់ dòng S និង RS ដែលមានសមត្ថភាពខ្ពស់។ ស្វែងយល់ពីប្រវត្តិ Audi ប្រភេទតួខ្លួនរថយន្ត និងមូលហេតុដែល Liberty Carz ជាแพลตฟอร์มកំពូលសម្រាប់ទិញរថយន្ត Audi នៅកម្ពុជា។
រថយន្តអគ្គិសនី Porsche៖ តំណាងថ្មីនៃពិភពរថយន្តអគ្គិសនី
ព័ត៌មាន - MAY 29, 2025
ស្វែងយល់ពីរថយន្តអគ្គិសនី Porsche ដូចជា Taycan & Macan EV។ ស្វែងយល់ពីលក្ខណៈពិសេស តម្លៃ និងមូលហេតុដែល Liberty Carz ជាជម្រើសកំពូលរបស់អ្នកសម្រាប់រថយន្តអគ្គិសនី Porsche នៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
30.9K+
ឡាន
803
ហាង
24.9K+
រថយន្តលក់ចេញ