ព័ត៌មាន:
ព័ត៌មាន: Liberty Carz៖ ជំរុញទៅដល់និរន្តរភាព តាមរយៈការអភិវឌ្ឍន៍កិច្ចសហការ
FEB 03, 2024
Liberty Carz ប្ដេជ្ញាចិត្តក្នុងការនាំយកនូវភាពល្អឥតខ្ចោះជូនមកកាន់អតិថិជន លើសពីការទិញ-លក់-ជួលរថយន្តទៅទៀត។ ពួកយើងជឿជាក់ទៅលើការបង្កើតភាពជាដៃគូរ ដែលមិនត្រឹមតែពង្រឹងទៅដល់សេវាកម្មរបស់យើងតែប៉ុណ្ណោះទេ បុន្តែក៏ពង្រឹងទៅដល់បទពិសោធន៍ទូទៅសម្រាប់អតិថិជនគ្រប់រូបផងដែរ។ អនុស្សរណៈរបស់ពួកយើងចំនួនពីរ នាពេលថ្មីៗនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការលើកកម្ពស់ទៅដល់និរន្តរភាព តាមរយៈកិច្ចសហប្រតិបត្តិការទៅដល់ការអភិវឌ្ឍន៍។
១. ការចុះអនុស្សរណៈជាមួយមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS៖ ការលើកកម្ពស់ស្តង់ដារនៃការថែទាំរថយន្ត
កិច្ចសហការរបស់យើងជាមួយមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS ដែលជាកន្លែងថែទាំរថយន្តដ៏ ប្រណិតមួយដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ បង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មលំដាប់កំពូលជូនទៅដល់រាល់អតិថិជន។ ឈមណ្ឌលថែទាំរថយន្ត EQUUS ត្រូវបានគេទទួលស្គាល់ចំពោះភាពល្អឥតខ្ចោះក្នុងការថែទាំរថយន្តរបស់ពួកគេ ហើយភាពជាដៃគូនេះត្រូវបានកំណត់ឡើងដើម្បីលើកកម្ពស់ទៅដល់ស្តង់ដារក្នុងការថែទាំរថយន្តផងដែរ។ អតិថិជនអាចទន្ទឹងរង់ចាំបទពិសោធន៍នៃការថែទាំរថយន្តដែលមិនអាចប្រៀបផ្ទឹមបាន ដោយធានាថាយានយន្តរបស់ពួកគេទទួលបានការថែទាំពីក្រុមការងារដែលមានជំនាញខ្ពស់។
ជាមួយគ្នា Liberty Carz និងមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS មានគោលបំណងកំណត់ឡើងវិញនូវស្តង់ដារសម្រាប់ឧស្សាហកម្មសេវាកម្មរថយន្ត ដោយផ្តល់នូវកំណែតម្រូវផ្នែកបច្ចេកវិទ្យាអោយកាន់តែប្រសើរឡើង ជាពិសេសសម្រាប់រាល់អតិថិជនរបស់ពួកយើង។

២. ការចុះអនុស្សរណៈជាមួយ JMC Auto Cambodia៖ បច្ចេកវិទ្យាថ្មីផ្នែករថយន្ត
Liberty Carz បានសហការជាមួយក្រុមហ៊ុន JiangLing Motors Co. Ltd. (JMC Auto Cambodia) ដែលជាម៉ាករថយន្តដែលមានភាពលេចធ្លោនៅក្នុងប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់សហរដ្ធអាមេរិកផងដែរ។ ក្នុងនាមជាសមាជិកនៃម៉ាកយីហោរថយន្តលំដាប់ពិភពលោកទាំង ១០០ និងជាក្រុមហ៊ុនដែលបានទទួលរង្វាន់ជាច្រើនកន្លងមក JMC កំណត់ស្តង់ដារដ៏ខ្ពស់ទាក់ទងនឹងគុណភាព សុវត្ថិភាព និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់យានយន្តគ្រប់ប្រភេទ។ ការចាប់ដៃគូរជាមួយ JMC គឺជាយុទ្ធសាស្រ្តមួយដែលសំដៅឆ្ពោះទៅរក ការស្វែងយល់និងការបណ្ដុះបណ្ដាលបន្ថែមអំពីបច្ចេកវិទ្យាទំនើបៗទៅកាន់ទីផ្សាររថយន្តដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

សរុបសេចក្តី ភាពជាដៃគូទាំងពីរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Liberty Carz ក្នុងការជំរុញឧត្តមភាពប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត។ តាមរយៈការសហការជាមួយអ្នកដឹកនាំផ្នែកឧស្សាហកម្មចម្រុះដូចជា EQUUS Car Care Center និង JMC Auto Cambodia ពួកយើងមានគោលបំណងផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន បច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍នៃភាពជាម្ចាស់រថយន្តដ៏ល្អឥតខ្ចោះ។
ព័ត៌មានដែលពាក់ព័ន្ធ
អ្នកមើលភាគច្រើន
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
34.9K+
ឡាន
747
ហាង
27.7K+
រថយន្តលក់ចេញ
